Friday, March 29, 2024
Homeតារាខ្មែរលី ម៉ារីណា ៖ថាលោកសាត ចាន់ថន លួចគ្រឿង​អលង្ការ​​និង​លុយពីនាងអស់

លី ម៉ារីណា ៖ថាលោកសាត ចាន់ថន លួចគ្រឿង​អលង្ការ​​និង​លុយពីនាងអស់

ភ្នំពេញ៖អ្នកមេម៉ាយកូន១លី ម៉ារីណា ថានាងធ្លាប់អត់អោនរាប់មិនអស់ដល់អតីតស្វាមីទើបតែ​ពេល​នេះនាង​សូម​ផ្ដាំ​ទៅលោកសាត ចាន់ថន ដែលបានលួចយកទ្រព្យសម្បតិ្តនាងទៅ​តាម​ខ្លួន​នោះសូមមេត្ដា​យកមក​សង​នាងវិញ​ផង។លី ម៉ារីណា ថ្លែងសារកាលពីថ្ងៃទី១៣ខែឧសភា ដោ​យ​ប្រកាសស្វែងរកអតីតស្វាមីសាត ចាន់ថន ដែលនាង​ចោទថាបានលួចយកទ្រព្យសម្បត្តិ​និងគ្រឿង​អលង្ការ និងលុយមួយចំនួនហើយគេចខ្លួននោះ សូមមេ​ត្តាយកមក​ឲ្យនាងវិញផង ព្រោះនាងបានទុក​ពេលឲ្យលោកចាន់ថន ជាច្រើនថ្ងៃ ដែលទ្រព្យនិង​លុយទាំង​នោះជា​កំលាំង​ញើ​សឈាមរបស់​នាង ហើយបើធ្វើបែបនេះជាគំរូមិនល្អបន្សល់ដល់កូន ព្រោះទោះជា​បែកគ្នា​ក៍មិនត្រូវធ្វើជា​ស​ត្រូ​វ​និង​គ្នាដែរ ទុកមុខរាប់គ្នាដើម្បីកូន។នាងបានចោទលោកចាន់ថន ថែម​ទៀតថារយៈពេល​១០ឆ្នាំមកហើយដែល​លោកមិនដែលមើលថែរ និងចិញ្ចឹមនាង១សេនទេ ហេតុអីបានជាលួច​យកទ្រព្យរបស់នាងអស់ពីខ្លួនបែប​នេះ?​នាងថារាល់ថ្ងៃគ្មានកំលាំង​ចិត្ត​រកស៊ីតទៅទៀតទេ  ចឹងសូមយកមកឲ្យនាងវិញ ព្រោះត្រូវការចិញ្ចឹមកូន​តទៅ​មុខ​ទៀត ។ម៉ា​រីណា សង្កត់ថាបើ​លោកចាន់ថន មិនចង់បានរបស់នាងទេ ហេតុអីមិនយកឲ្យនាងវិញ? នាង​ថា​បាន​ទុក​ឱកាស​ឲ្យអតីតប្ដីជាយូថ្ងៃព្រោះតែអាណិតកូន តែពេលនេះនាងអស់ភាព​អត់ធ្មត់ទៀតហើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 នេះជាការថ្លែងលើកដំបូងរបស់លី ម៉ារីណា ដែលចោទអតីតប្ដីថាបានលួចទ្រព្យ​របស់​នាងទៅតាម​ខ្លួនហើយព្យា​យាមគេចមិនព្រមយកមកប្រគល់ឲ្យនាងវិញ ក្រោយពួកគបាន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចែកផ្លូវគ្នាកាលពីចុងខែកុម្ភៈឆ្នាំ២០២២ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ។តែម៉ារី​ណា មិន​បញ្ជាក់ទេ​ថា​​​​​​​​​​តើគ្រឿង​​​​​​​​​​​​​​​អង្ការនិង​ទឹក​លុ​​​​​​​​​​​​​​​​​​យ​​​​​​​​​​​​​​​​​​​​​​ដែលលោ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កចា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ន់​​​​​​​​​​​​​​​​ថន យកពីនាងនោះគិតជាទឹក​ប្រាក់​មានចំនួន​ប៉ុន្មានឡើយ។ប៉ុន្ដែតាម​តា​រា​ដែល​ជិតដិត​ម៉ារីណា បង្ហើបថាអ្នកមេម៉ាយរូបនេះ​មាន​គ្រឿងពេជ្រ​ខ្លះគ្រាន់តែ​១ខ្សែ​រាប់​សែន​ដុល្លារ​ទៅហើយ ហេតុនេះហើយបើលោកចាន់ថន ពិត​ជាប្រមូលអស់ពីខ្លួននាង​ទៅដូច​ការចោទ​របស់​នាងមែននោះច្បាស់​ជានាំឲ្យអ្នកមេម៉ាយសាច់សខ្ចីរូបនេះ​ប្រឈមហានិភ័យ​សេដ្ឋកិច្ចជាមិនខានឡើយ។

 អ្នកយកព័តមានយើងមិនទាន់អាចសុំការបំភ្លឺពីលោកសាត ចាន់ថន អតីតប្ដីលី ម៉ារី​ណា បានទេកាលពី​ពេលថ្មី​ៗនេះ។តាមព័តមានថាលោកចាន់ថន នៅតែសោកស្ដាយសាច់​សខ្ចីរបស់ម៉ារីណា ហេតុនេះហើយ​លោកចង់ឲ្យ​មានការផ្សះផ្សារស្នេហ៍ដូចដើមវិញ ប៉ុន្ដែ​ម៉ារី​ណា មិនត្រឹមតែមិនបង្ហាញភ្លើងខៀវនោះទេ តែពេលនេះនាង​បាន​ចោទ​អតីតប្ដីថាលួចទ្រព្យ​នាងទៅយ៉ាងសន្ធឹកទៀតផង។

សូមរំលឹកថាលី ម៉ារីណា បានរៀបការជាមួយលោកសាត ចាន់ថន កាលពីថ្ងៃទី២៧ខែ​ឧសភា​ឆ្នាំ​២០១៣ ដែលចំ​ណង​ដៃជាង៩ឆ្នាំនេះពួកគបន្សល់កូនប្រុស១អាយជាង៨ឆ្នាំ ទើប​ម៉ារី​ណា និងលោកចាន់ថន បានចែកផ្លូវគ្នាទាំង​ចម្រូងចម្រាសនៅខែ២ឆ្នាំ២០២២ ៕

RELATED ARTICLES