Saturday, April 20, 2024
Homeតារាខ្មែរលោកគួច ខេវិន៖ចូលរួមរំលែកទុក្ខនិងផ្ដល់​កំលាំងចិត្ត​សុវត្ថិឌី ធារិកា ថ្ងៃបូជាសពឪពុកម្ដាយនាង

លោកគួច ខេវិន៖ចូលរួមរំលែកទុក្ខនិងផ្ដល់​កំលាំងចិត្ត​សុវត្ថិឌី ធារិកា ថ្ងៃបូជាសពឪពុកម្ដាយនាង

ភ្នំពេញ៖នៅព្រឹកថ្ងៃទី១៩ឧសភា លោកគួច ខេវិន បានយកកម្រងផ្កាអមដោយសាររំលែក​ទុក្ខជូនដល់សពឪពុក​តារា​​ចម្រៀ​ង​សុវត្ថិឌី ធារិកា លោកមាស សុវត្ថិឌី និងម្ដាយនាងអ្នកស្រីពៅ ពុទ្ធារី ដែលបានតម្កល់នៅ​វត្តស​ង្រាន្ដ​តាព្រហ្ម ហៅវត្តស្ទឹងមានជ័យ។អ្នកផលិតកម្មវិធីទូរទស្សន៍ជាន់ខ្ពស់លោកគួច ខេវិន បានផ្ដល់កំ​លាំងទឹក​ចិត្តដល់​ធារិកា ឲ្យមានភាពរឹងមាំនិងតស៊ូប្រ​ឡូក​​អាជីពសិល្បៈជាបន្ដទៀត ខណៈដែលតារាថោន វិញក្ដុកក្ដួល​រលីងរ​លោ​ង​​ទឹកភ្នែកនិងលើក​ដៃទាំងពីរសំពះថ្លែងអំណគុណដល់លោកខេវិន ដែលបានយកកម្រងផ្កា២ និង​ថវិការចូលរួម​បុណ្យសពឪពុកម្ដាយនាង។

 សុវត្ថិឌី ធារិកា ក៍បានប្រាប់លោកគួច ខេវិន ថានាងមានមោទនភាពណាស់ដែលឃើញមិត្តភក្ដិ,ថ្នាក់ដឹកនាំ ,មន្រ្ដី​ក្នុងជូរដ្ឋាភិបាលដែលបានមកជួយរំលែកទុក្ខនាងជាបន្ដបន្ទាប់ធ្វើឲ្យជីវិតនាងមិនឯកោឡើយ។ធារិកា បាន​អុជ ធូបហៅឈ្មោះឪពុកម្ដាយនាងថាលោកខេវិន មកគោរពវិញ្ញា​ណក្ខន្ធដល់លោកទាំងពីរហើយ ខណៈ​ដែលនាង ថ្លែងអំណរគុណដល់លោកខេវិន ម្ដងហើយម្ដងទៀតចំពោះការលើកទឹកចិត្តនិងតែង​តែផ្ដល់​ដំបូន្មានល្អៗ ដល់ នាងកន្លងមក។

លោកគួច ខេវិន បានប្រាប់ថាលោកធ្លាប់ហៅសុវត្ថិឌី ធារិកា ឲ្យច្រៀងកម្មវិធីរបស់លោក​​ជាញឹកញាប់ហើយ​ក៍ធ្លាប់ឃើញឪពុកម្ដាយជូនធារិកា ទៅឆាកតន្រ្ដីដែរ ។លោកថាមានការតក់ស្លុតនិងអាណិតអាសូរចំពោះធារិកា ដែលនៅ​ក្មេងត្រូវកំព្រាឪពុកម្ដាយគឺបាត់បង់ម្ដងដល់ទៅពីរនាក់បែបនេះ។លោកខេវិន បន្ថែមថាសុវត្ថិឌី ធារិកា មានទំនាក់​ទំងល្អទាំងក្នុងនិងក្រៅសិល្បៈ​ទើបគេស្រលាញ់ចូលចិត្តនាងហើយពេលនាងមានទុក្ខមាន​អ្នកមក​ជួយផ្ដល់កំលាំងចិត្តយ៉ាងច្រើនកុះកបែបនេះ។

  ក្រៅពីលោកគួច ខេវិន គេក៍ឃើញមានតារាចម្រៀងនិងសម្ដែងរួមអាជីពជាច្រើន​បានចូលរួមបុណ្យសពឪពុក​ម្ដាយ​របស់សុវត្ថិឌី ធារិកា ជាបន្ដបន្ទាប់ផងដែរ ខណៈដែលសពលោកមាស សុវត្ថិឌី និងអ្នកស្រីពៅ ពុទ្ធារី  នឹង​ត្រូវបូជានៅវេលាម៉ោង៤រសៀលថ្ងៃទី១៩ខែឧសភាឆ្នាំ២០២២ នៅវត្តស្ទឹងមានជ័យ នឹងធ្វើបុណ្យខួបគម្រប់៧ថ្ងៃនា​ពេលបន្ទាប់នៅផ្ទះរបស់ធារិកា ផ្ទាល់នៅចំការដូង ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

  គូររំលឹកថាសុវត្ថិឌី ធារិកា និងក្រុមគ្រួសារបានជួបគ្រោះថ្នាក់ចរាចរណ៍​អំឡុងពេលធ្វើតំណើដោយ​រថយន្ដផ្ទាល់​ខ្លួនLexus Rx300 ព័ណទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ ២Bj-១៦៧២ ធ្លាក់ប្រឡាយទឹក បង្កឡើងដោយខ្លួន​ឯង​ស្ថិតក្នុងភូមិឆែបខាងកើត ឃុំឆែប១ ស្រុកឆែប ខេត្តព្រះវិហារ កាលពីវេលាម៉ោង៣​និង៤៥នារីរសៀលថ្ងៃ​ទី១៧​ខែឧសភា ខណៈនាងនិងអ្នករួមដំណើរបានវិលត្រឡប់មកពីចូលរួមពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផល វេទិកា​អុំទូក និងសំណង់សិល្បការផ្សេងៗ នៅឃុំកំពង់ស្រឡៅ១ ស្រុកឆែប ខេត្តព្រះវិហារ ជាប់ព្រំដែនឡាវ កាលពី​ថ្ងៃទី១៧ខែឧសភា ឆ្នាំ២០២២ ក្រោមអធិបតីភាពសម្ដេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រ​សួង​មហាផ្ទៃ។តាមសម្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះទាំងអស់មាន៥នាក់គឺទី១៖អ្នកបើកបរលោកមាស សុវត្ថិឌី ភេទប្រុសអាយុ៥៩ឆ្នាំ ត្រូវជាឪពុក(ស្លាប់),ទី២៖អ្នកស្រីពៅ ពុទ្ធារី អាយុ៤៧ឆ្នាំ ភេទស្រីជាម្ដាយ(ស្លាប់),៣៖តារា​ចម្រៀង​សុវត្ថិឌី ធារិកា អាយុ២៦ឆ្នាំរងរបួស ,ទី៤៖សុវត្ថិឌី ធារីរៈយុទ្ធ ត្រូវជាប្អូន រងរបួស និងទី៥៖លោក​យាយ​ទេព សា​ផាន ត្រូវជាម្ដាយនៃសពរងបួស៕

RELATED ARTICLES