Thursday, April 25, 2024
Homeតារាខ្មែរសុខ ពិសី ៖ទៅលំហែកាយនៅថៃ

សុខ ពិសី ៖ទៅលំហែកាយនៅថៃ

ថៃ៖សុខ ពិសី បានប្ដូរលុយដុល្លារយកលុយបាត២បាច់ធំហើយ​នាំប្អូនប្រុសនាងឡើងជិះ​យន្ដហោះ​ចេញ​ទៅថៃ​កាលពីថ្ងៃទី២១ខែឧសភា ដើម្បីដើរកម្សាន្ដលំហែកាយ៉ារយៈពេលខ្លី ក្រោយនាងមានការនឿយ​ហត់​ទាំងអាជីព​សិល្បៈនិងការរកស៊ីស្ទើតែគ្មាន​ពេលលំហែកាយ៉ា​ដូចគេ។យ៉ាងណាពិសី មិន​បង្ហាញថា​តើអ្នក​ដែលរួមដំ​ណើរ​ជាមួយនាងនោះមានលោកថៅកែ​សាន់ដេលោកឡាយ សុខ​ចំរើន ដែរឬអត់នោះទេ តែគេ​ជឿរថាលោកចំរើន នឹងមិនបណ្ដោយ​ឲ្យស្រីស្អាត​ទៅក្រៅស្រុក​ដោយ​គ្មានលោកអមឡើយ។ចំពោះការ​ចេញ​ដើរចាយលុយ​នៅក្រៅ​ប្រទេសរបស់ពិសី នៅពេល​នេះគឺបន្ទាប់ពីមុននេះតារាចម្រៀងឱក សុគន្ធកញ្ញា បាននាំ​ប្ដីនិង​កូន​ប្រុស​ទៅដើរ​លេងដល់​ទីក្រុងឌូបៃ កាលពីពេលថ្មីៗនេះទើបពិសី ត្រូវតែឆ្លៀតដើរលេង​ឲ្យ​មានអារម្មណ៍ស្រស់ថ្លា​ឡើង​វិញ​ព្រោះ​ថាពេញ១រដូវក្ដៅកន្លងមកនាងបាន​ប្រឹងចេញរក​លុយ​តាម​រយៈការច្រៀងសម្ដែងគ្រប់ខេត្តក្រុងបាន​លុយ​ជាច្រើនម៉ឺនដុល្លារនោះ​ត្រូវតែធ្វើជីវិតឲ្យ​សប្បាយ​រីករាយតាមរយៈការទៅដើរលេងនៅតំបន់រម្យនីយ​ដ្ឋានល្បីៗ​នៅ​ប្រទេសជិតខាង។

  សូមបញ្ជាក់ថាសុខ ពិសី ទោះជាបាត់បង់ដៃគូសំខាន់គឺតារាចម្រៀងខែម ប៊ុនថៃ ទៅ​ចូល​ហង្សមាសក្ដី តែពេល​នេះនាងនៅតែជាតារាស្រីឈានមុខរបស់សាន់ដេដដែល ខណៈ​ដែលនាងអ៊ីវ៉ា ឈលេខរៀងទី២។សម្រាប់អ្នក​ជំនាញសិល្បៈបានលើកឡើងថាឲ្យតែពិសី នៅច្រៀងឲ្យសាន់ដេនោះគឺនាងមិនអាច​មានតារាណាដណ្ដើម​តំ​ណែងអ្នកចម្រៀងសាច់ដូចបណ្ដូលចេករូបនេះបានឡើយពោលគឺពិសី មានឥទ្ធិពលនៅផលិតកម្មមួយនេះ​ដូច​គ្នា​​ទៅនិង​ឱក សុ​គន្ធ​​កញ្ញា ឈជើងនៅហង្សមាសដែរ។តែអ្វីដែលគ្រប់គ្នាមានចម្ងល់​នោះថាតើហេតុអ្វី​បាន​ជា​​រហូត​មកដល់ពេលនេះពិសី និងលោកសុខចំរើន នៅតែបន្ដពន្យាពេលសារភាពស្នេហ៍​ព្រោះ​ថាពួកគេជាគូ​ស្នេហ៍​ដែលសាកសមគ្នាហើយចំណងស្នេហ៍​អ្នកទាំងពីរគ្មានឧបស័ក្កមក​រារាំងឡើយ។

 សុខ ពិសី ក៍មិនខុសពីតារាល្បីៗមួយចំនួនទៀតដែរ​ពោលគឺតាំងពីផ្ទុះកូវីដមកនាងមិន​ទាន់មានបទ​ចម្រៀងផ្ទុះ​ខ្លាំងដូចមុនទេ តែតាមរយៈរូបសម្រស់ស៊ីដាច់គេក្នុងសិល្បៈពិសី នៅ​តែត្រូវប៉ាន់កើបលុយស្ពត​ពាណិជ្ជកម្មធំៗជា​បន្ដបន្ទាប់ទើបធ្វើឲ្យនាងរក្សារប្រាក់ចំណូលពីសិល្បៈមានលំនឹង។យ៉ាងណាក្រៅពីដើរចាយលុយនៅថៃនេះពិសី នៅតែគ្មានដំណឹងជាក់លាក់​នៃការចាយលុយធំរៀបការឲ្យផ្អើលមេឃឡើយ៕

RELATED ARTICLES