Saturday, April 20, 2024
Homeតារាខ្មែរសុខ សោម៉ាវត្តី ៖លេចសញ្ញាមានសង្សារថ្មី

សុខ សោម៉ាវត្តី ៖លេចសញ្ញាមានសង្សារថ្មី

ភ្នំពេញ៖សុខ សោម៉ាវត្តី ត្រូវបានបុរសម្នាក់ជាខ្មែរកាត់ចិននិងត្រូវបានគេ​ស្គាល់ថាលោក​ជា​ម្ចាស់​ក្រុមហ៊ុន​សម្រា​ប់​ថត​គម្រោងអាពាហ៍ ពិពាហ៍ាបែបស៊ីវីល័យនោះបានបង្ហាញថាវត្តី ជាគូស្នេហ៍​របស់​លោកនៅលើអេតស្ទ័រី ដោ​យ​​បុរសនោះបង្ហោះ​រូប​កៀកកើយជាមួយវត្តី និង​សរសរថា”With my love Sok  Somavotey Love U bestie “។នៅ​ហ្វេសបុករបស់​បុរស​នោះក៍​មានរូបលោកស្និតស្នាលជាមួយវត្តី ដូចជាគូស្នេហ៍ផងដែរ ទើប​គ្រាន់តែរូបភាពនោះ​ត្រូវ​បាន​បញ្ចេញភ្លាមមានអ្នកចាប់អារម្មណ៍ដោយខ្លះថាពួកគេសមគ្នា និង​ខ្លះទៀតថាអបអរវត្តី ថាចាប់​ពី​ពេល​នេះ​ទៅនាងមានភួយសាច់វិញហើយ…។

 ទោះជាយ៉ាងណានេះគ្រាន់តែជាញ្ញាមួយបង្ហាញថាក្រោយសុខ សោម៉ាវត្តី ចែក​ផ្លូវ​ជា​មួយសង្សារក្មេងលី វ៉េហេទ រយៈពេលជាងកន្លះឆ្នាំមកនេះ ឥឡូវនាង​ហាក់ទុកចិត្តទៅលើ​បុរសម្នាក់ទៀតលើសពីភាព​ស្និតស្នាលធម្មតា​ដូច​ជា​ពួកគេកៀកកើយគ្នានៅលើឆ្នេខ្សាច់ជាមួយឈុតស៊ិចស៊ីយ៉ាងរ៉ូមែនទិកតែម្ដងទើបធ្វើឲ្យវត្តី មានកំដៅបេះដូង​សារជាថ្មីឡើង​វិញ។​អ្នកយកព័តមាន​យើងមិនទាន់អាចសុំការបំភ្លឺពីសោម៉ាវត្តី បានទេព្រោះទូរស័ព្ទតេចូលតែ​គ្មាន​អ្នកទទួល​ឡើយនៅរយៈពេលចុងក្រោយនេះ។ដោយឡែកបុរស​ដែលចូលមកធ្វើឲ្យសោ​ម៉ា​វត្តី មាន​សង្ឃឹមសារ​ជាថ្មីឡើងវិញនោះក៍មិនទាន់អាចទាក់ទងលោកបាន​ដែរកាលពីពេលថ្មីៗ​នេះ​។

 ប្រភពបានឲ្យដឹងថាសុខ សោម៉ាវត្តី មានបុរសជាច្រើនតាមស្នេហាបន្ទាប់ពីដំណឹងនាង​ចែកផ្លូវគ្នាជាមួយកីឡាករ​លី វ៉ាហេទ ត្រូវបានផ្សព្វផ្សាយព្រោងព្រាតនៅលើសារព័ត​មាន។​ភាគច្រើនប្រុសដែលចង់ចូលខ្លួន​ទៅព្យាបាល​របួសបេះដូងវត្តី នោះជាមន្រ្ដីធំៗ ដែលខ្លះជា​ពោះ​​​ម៉ាយ និងមួយចំនួនទៀតចង់ប្រគល់ឲ្យនាងនូវអ្វីៗ​គ្រប់បែប​យ៉ា​ង​ទាំងអស់ឲ្យតែនាង​ព្រម​សាងស្នេហ៍ដោយមិនបើកចំហ។ប៉ុន្ដែអ្នកមេម៉ាយកូន១សម្រស់នៅផូផង់ដែលទើប​តែ​បង្ហាញរថយន្ដថ្មីម៉ាកJeep Rubicon កាលពីពេលថ្មីៗនេះបែជាទុកចិត្តលើថៅកែ​ក្រុមហ៊ុនមួយបម្រើ​សេវា​កម្ម​ថត​មង្គល​ការមួយទៅវិញ។ចំណែកនៅលើហ្វេសបុករបស់កីឡាករលី វ៉ាហេទ មិន​មានបង្ហោះសកម្មភាព​ណា​មួយ​ពាក់ព័ន្ធជាមួយសោម៉ាវត្តី នោះទេតាំងពីពួកគេផ្ដាច់ចំណង​ស្នេហា​កណ្ដាលផ្លូវមក។

 សុខ សោម៉ាវត្តី បានរៀបការជាមួយលោកទូច ដាណារ៉ា ហៅពេជ្រ បច្ចុប្បន្នមានតំ​ណែ​ង​ជា​ស្នង​ការរង​ខេត្តរតន​គិរី កាលពីឆ្នាំ២០១២ និងបានចែកផ្លូវគ្នាឆ្នាំ២០១៤ ដោយបន្សល់​ចំ​ណ​ង​ដៃ​កូន​ស្រី​ម្នាក់ឈ្មោះចាស្មីន អាយុជិត១០​ឆ្នាំ។ក្រោយធ្លាក់ខ្លួនមេម៉ាយជាង៧ឆ្នាំ​មកនេះ​វត្តី ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាមានអ្នកធំ និងអាណិកជនខ្លះ​តាមស្នេហ៍រហូតអ្នក​ក្រៅ​ស្រុក​ចង់ធានាឲ្យរូបនាងនិងកូនស្រីទៅរស់នៅស្រុកគេទៀត​ផង។តែនាងថាក្រោយបែក​បាក់​ជាមួយជាមួយអតីតប្ដីដែលមុនរៀបការស្រលាញ់គ្នាដល់ទៅ៥ឆ្នាំ​ហើយទីបំផុតនៅតែមិនអាចរក្សារស្នេហា​ឲ្យ​​គង់វង្ស​មកពេលនេះនាងមិនដែលរំភើបរឿងថាមានអ្នកធំ ឬកូនអ្នកធំតាម​ស្រ​លា​ញ់នោះទេ ព្រោះថា​ដូចជា​លែង​ជឿរជាក់តែម្ដង។

នាងថានៅពេលដែលមាន​ស្នេហាថ្មីនាង​មិនចង់រៀបការជាលើកទី២ឡើយ ព្រោះចិត្តចង់សាងស្នេហ៍​ដោយមិន​បើកចំហ​ច្រើនជាង​។យ៉ាង​ណាជុំវិញវត្តី ចែកផ្លូវគ្នាជាមួយលោកវ៉ាហេទ ជាងកន្លះឆ្នាំរហូតមកដល់ពេលនេះគេ​នៅតែមិនដឹងពីមូល​ហេតុ​នៅក្រោយខ្នងឡើយ។ប៉ុន្ដែក្រោយឃើញថៅកែម្នាក់ហៅវត្តី ថាជាកំ​ពូល​ស្នេហ៍របស់​លោ​កបែបនេះទើបFan វត្តី ជាច្រើនចង់ឃើញនាងរក្សារស្នេហា​មួយនេះឲ្យ​បាន​​គង់វង្សដើម្បី​កុំឲ្យ​គេថា​អ្នកមេ​ម៉ា​យ​អាចប្រឈមដើរជាន់ដានស្នេហ៍ចាស់៕

RELATED ARTICLES