Friday, March 29, 2024
Homeតារាខ្មែរសុគន្ធ និសា ៖មិនចង់ប្រជែង

សុគន្ធ និសា ៖មិនចង់ប្រជែង

ភ្នំពេញ៖ក្នុងចំណោមតារាល្បីៗរបស់ហង្សមាសពួកគេសុទ្ធតែទទួលបានតំណែងធំជាគណៈកម្មាការ និងគ្រូ​បង្វឹក​រៀងៗខ្លួនដែលធ្វើឲ្យទាំងប្រាក់ចំណូលរួម​ទាំងកេរ្តិ៍ឈ្មោះរបស់តារា​ទាំង​នោះ​កើនថែមមួយក្រឺតថែមទៀត។ប៉ុន្ដែ​សម្រាប់សុគន្ធ និសា វិញតាំងពីបាត់បង់កៅអីជាគណៈ​កម្មាការThe Voice Kids Cambodia  រដូវកាលទី២​ដែល​ធ្លា​ក់​​ក្នុងកណ្ដាប់ដៃនាងសួស វីសា ម​ក​​​ពេលនេះនាងនៅតែមិនទាន់ត្រូវបានថៅកែប៉ៈប៉ូវឲ្យ​តំណែងធំណា​ផ្សេង​ទៀ​ត​ទៅនាង​ដើម្បី​ស្ដារមុខមាត់ឡើងវិញនោះទេ ប៉ុន្ដែគេបែជាឃើញនាងផន ស្រីខួច ,សុខ ស្រីនាង និងជា​ពិ​សេ​ស​នីកូ មានឱកាសឡើងកាន់ការងារធំនោះទៅវិញ។

សម្រាប់និសា  ​ថៅកែហាក់មើល​រំលង​បើទោះជាពេលនេះតំ​ណែ​ងធំដល់ទៅ២ក្នុងចំណោម​តំណែងទាំង៣​របស់​ព្រាប សុវត្ថិ កំពុង​នៅទំនេរគឺThe Voice Kids Cambodia និង​Cambodian Idol Junior ហើយ​ត្រូវបាន​គេសន្និ​ដ្ឋាន​ថានិសា មានប្រៀបជាងតារាផ្សេងៗទៀតក្នុងការរ៉ាប់រង​ការ​ងារ​នេះ​ជំនួស​លោកសុវត្ថិ ក្ដីតែក្នុងជំនួបផ្ទាល់សុគន្ធ និសា ហាក់គ្មានចេតនាចង់បានតំណែងថ្មីណា​មួយមក​វិញ​ឡើយ​។និសា ធ្លាប់ប្រាប់អ្នកយកព័ត​មានយើងថាការ​បាត់មុខនាងពីកម្មវិធីThe Voice Kids  Cambodia រដូវកាល​ទី២​នោះមិនមែនថៅកែដកនាងចេញនោះទេ ប៉ុន្ដែមក​ពីរូបនាងសុំ​ឈប់។​ចំពោះមូលហេតុវិញនិសា ថាមកពីនាង​គ្មានពេលគ្រប់គ្រាន់ក្នុងការធ្វើការងារ​ទាំងនោះ​។តែ​ទស្សនិកជនមើលឃើញថាដោយសារតែពេលនោះនិសា ទម្លាក់​កូនក្រុមម្នាក់ដែលមាន​សម្ថ​ភាព​ល្អជាងអ្នក​ជាប់​ទៅវគ្គបន្ដនាំឲ្យនាង ទទួលការរិះគន់ច្រើនទើប​នាងលែង​ចង់​បាន​កៅអីធំ​នោះ​ទៀតតែម្ដង។

 មិនត្រឹមតែគ្មានបំណងប្រជែងតំណែងធំដែលបន្សល់ពីព្រាប សុវត្ថិ នោះទេ ប៉ុន្ដែសុគន្ធ និសា ក៍បានផ្អាកការ​ថតសម្ដែងភាពយន្ដតទៅទៀតដែរ​ព្រោះពេលនេះនាងផ្ដោតតែលើការ​ពង្រឹ​​ងអាជីពចម្រៀងប៉ុណ្ណោះ បន្ទាប់​ពី​និសា ក្រសោបតួឯកបានដល់ទៅ៤រឿងជាប់ៗគ្នា​គឺរឿង​”សិសិរដូវក្នុងបេះដូង”,”រាជនីយភូមិគ្រឹះ”,”ព្រះវេស្សន្ដ​ជាតក”និងរឿង”ចំណតថ្មី នៃសុ​ភមង្គ​ល”។ដោយឡែកទាក់ទងរឿងសុគន្ធ និសា រៀបជាមួយលោកចៅ សម្បត្តិ អាណិកជនខ្មែរមក​ពីរដ្ឋBoston សហរដ្ឋអាមេរិកជាង៤ឆ្នាំ តែគ្មានកូន១គ្រាប់នោះតាមព័តមានថាអ្នកនាងប៊ុន សុ​គន្ធា រៀបគម្រោងយកកូនជាលើកទី២នៅឆ្នាំ២០២២ នេះបន្ទាប់ពីបានលុបចោលការពពោះ​ឆ្នាំ​២០២១ ព្រោះតែ​ពេល​នោះនាងកើតកូវីដ៕

RELATED ARTICLES