Thursday, April 18, 2024
Homeតារាខ្មែរស្រីស្អាតសឹម ស្រីនិច្ច ៖វិលវិញ ក្រោយខាតអស់ ១០រឿង

ស្រីស្អាតសឹម ស្រីនិច្ច ៖វិលវិញ ក្រោយខាតអស់ ១០រឿង

ភ្នំពេញ៖សឹម ស្រីនិច្ច បានផ្អាកសម្ដែងអស់រយៈពេលជិត១ឆ្នាំឯណ្ណោះ​ដោយសារតែនាងបាន​ងាក​ទៅ​បង្កើត មុខ របរក្រៅសិល្បៈតាមរយៈការទិញលក់ដីធ្លី និងមិនសប្បាយចិត្តក្រោយមាន​អ្នក​ខ្លះ​រិះគន់នាងដោយសារ តែ ស្រី និច្ច បានស្លៀកឈុតប៊ីគីនីនៅឆ្នេរខ្សាច់…។យ៉ាង​ណា​ពេលនេះស្រីនិច្ច បានវិលមករកអាជីពចាស់វិញ ហើយ ដោយបានគ្រងតំណែង​តួឯករឿង”​សង្គ្រា​​ម​​ស្នេហ៍លោ​ហិត” របស់ប៉ុស្ដិ៍បាយ័នចាប់ដៃជាមួយលោកឡុង បញ្ញា បន្ទាប់ពីនាងធ្លាប់​​លេចមុខជាច្រើនរឿងនៅទូរទស្សន៍មួយនេះដូច​ជារឿង”កូនក្រមុំខ្មោច”និងរឿង​”មនុស្ស​ពិត”​ជាដើម។

 ក្នុងជំនួបតាមទូរស័ព្ទកាលពីថ្ងៃទី១៨ឧសភា កញ្ញាសឹម ស្រីនិច្ច បានវាចាថាទោះជា​នាង​​ធ្លាប់ផ្អាកសម្ដែងដល់ ទៅជិត១ឆ្នាំមែន តែការវិលវិញពេលនេះនាងនៅតែស្រលាញ់​សិ​ល្បៈ​ដូចដើមហើយក៍បានបានទទួល ទាំងការ ថតភាពយន្ដ,ខារ៉ាអូខេ និងស្ពតពេញទំហ៊ឹងដូច​មុន​វិញដែរ។ស្រីនិច្ច ថាក្រៅពីកំពុងថតរឿងឲ្យប៉ុស្ដិ៍បាយ័ន បាន ៥០%ទៅ​ហើយនោះថ្មីៗ​នេះ​នាងក៍ទើបតែបានថតស្ពតឲ្យក្រុមហ៊ុនដឹកជញ្ជួនមួយផងដែរ ខណៈដែលរឿងនាង​បានថត​ចប់​នៅហង្ស​មាស១ទៀតមិនទាន់ដាក់បញ្ចាំង។តារាបង្ហាញម៉ូដក្លាយទៅ​ជាតារាសម្ដែងដ៍​លេចធ្លោ​រូប នេះបន្ថែមថាមានភាពយន្ដនិងស្ពតធំៗមួយចំនួនទៀតបានទាក់ទងមកនាងជាបន្ដបន្ទាប់ ហេតុនេះ ហើយនាង គិតថាការសម្រេចចិត្តផ្អាកសិល្បៈ​របស់នាងមុននេះគឺជាការត្រឹម​ត្រូវ​ព្រោះ​​ថានាងមិនចង់ចេញមុខថតផ្ទួនៗច្រើន ពេកទេ តែឥឡូវនាងអាចធ្វើការងារទាំងនោះ​បាន​ឡើងវិញហើយ។ស្រីនិច្ច និយាយទៀតថាបច្ចុប្បន្ននាងជាតារា សម្ដែងឯក​រាជ្យម្នាក់ដែល​មិន​ជាប់កុងត្រាឲ្យខាងក្រុមហ៊ុនឬផលិតកម្មណានោះទេ ពោលគឺអាចថតសម្ដែងដោយ សេរី​តែ​ម្ដង។

 ដោយឡែកទាក់ទងរឿងរកស៊ីផ្នែកអចលនទ្រព្យវិញសឹម ស្រីនិច្ច អះអាងថាមុខរបរ​នោះ​នៅតែ​តំ​ណើរ​ការ ជាធម្មតាបើទោះជានាងវិលមកលេងសិល្បៈវិញក្ដី ប៉ុន្ដែនាងមានក្រុម​ការងារធ្វើកិច្ច​ការទាំងនោះជំនួស។ដោយឡែកសម្រាប់ការផ្អាក​ថតភាពយន្ដជិត១ឆ្នាំ​នេះ​ស្រី​និច្ច ថានាង​អាក​​​ខានមិនបានថតរឿងថ្មីដល់ទៅ ជាង១០រឿងឯណ្ណោះ តែនាងមិនមានការ​សោ​ក​​ស្ដាយ​​ក្រោយឡើយ ព្រោះថានោះជាការសម្រេចចិត្តដែល នាងបានបង្កើត​មុខរបក្រៅសិល្បៈ​ថ្មី​មួយ​​តាម​ដែល​ខ្លួនស្រលាញ់គឺរកស៊ីទិញលក់ដីធ្លី។

 សឹម ស្រីនិច្ច ត្រូវបានគេចាត់ទុកថានាងជាស្រីស្អាតលេចធ្លោម្នាក់ក្នុងអាជីព​សម្ដែងនា​រយៈពេលចុងក្រោយនេះ ហើយតាំងពីប្រឡូកអាជីពមួយនេះមកនាងថាបានថតភាពយន្ដខ្ទង់៥០រឿងមកហើយ។តារាស្រីដែលមានរូប សម្រស់សោភា រូបនេះបង្ហើបថានៅអំឡុង​ខែកញ្ញា​ឆ្នាំ​២០២២ ខាងមុខនេះនាងនឹងបានធ្វើការងារធំមួយជាមួយ​អ្នកដឹកនាំសម្ដែងល្បី​ឈ្មោះលោក​ហ្វៃ សំ​អាង តែស្រីនិច្ច ថាការងារនោះនាងមិនទាន់អាចនិយាយ ចេញមក ឲ្យ អស់បានទេ ព្រោះ​ថា​ចង់​រងចាំឲ្យចេញជារូបរាងសិនតែនាង​ចាត់ទុកថាជាកាដូធំបំផុតក្នុងជីវិត​នាងជាអ្នកសម្ដែង​។ដោយឡែកទាក់ទងរឿងគូស្នេហ៍វិញស្រីនិច្ច ដែលធ្លាប់បង្ហាញមុខម្ចាស់​ចិត្តកាលពីខែ​តុលា​ឆ្នាំ២០២១ ​​​​នោះ​​​​ថា នាងមិនទាន់កំណត់ពេលវេលាចូលរោងការឡើយ តែទំនាក់ទំនងនាង​និង​បុរសនោះ​អាចនិយាយបានថាស្ថិត ក្នុងតំណាក់​កាលស្វែងយល់ចិត្តគ្នាហើយ​ពេលនេះមាន​ភាព​ចុះសម្រុងគ្នាល្អដូចមុន៕

RELATED ARTICLES