Friday, March 29, 2024
Homeព័ត៌មានអន្តរជាតិហេតុអីបានជាតួកគីរារាំងមិនអោយហ្វាំងឡងនិង ស៊ុយអែតចូលអង្គ​ការណាតូ?

ហេតុអីបានជាតួកគីរារាំងមិនអោយហ្វាំងឡងនិង ស៊ុយអែតចូលអង្គ​ការណាតូ?

ប្រធានាធិបតីតួកគីលោក អេឌូហ្គេន(Erdogan) បាននិយាយកាលពីថ្ងៃចន្ទថាខ្ញុំនឹងមិនអនុញ្ញាតិអោយប្រទេស ហ្វាំងឡង់ និងស៊ុយអែតចូលជាសមាជិករបស់អង្គការណាតូ ហើយបានព្រមានថាការប៉ុនប៉ងណាមួយដើម្បីបញ្ចុះបញ្ចូល ទីក្រុងអង់ការ៉ា ឱ្យផ្លាស់ប្តូរជំហររបស់ខ្លួននឹងគ្មានផ្លែផ្កានោះទេ។

ការរលើកឡើងរបស់លោកបែបនេះបន្ទាប់ពីប្រទេសទាំងពីរបានបានដាក់ពាក្យចូលអង្គការណាជាផ្លូវការកាលពីម្សិលមិញ។

តើមានហេតុផលអីបានជាតួកគីរារាំងមិនអោយហ្វាំងឡងនិង ស៊ុយអែតចូលអង្គ​ការណាតូ?

លោក Erdogan បានហៅប្រទេសទាំងពីរនេះថា ផ្ទះសំណាក់សម្រាប់អង្គការភេរវករ។ លោកនិយាយ​សំដៅ​ទៅ​គណបក្ស​បំបែក​ខ្លួន​ពលករ​ឃើដ (PKK) និង​រណសិរ្ស​រំដោះ​ប្រជាជន​បដិវត្តន៍ (DHKP/C) ដែល​ត្រូវបានហាមឃាត់ដោយទីក្រុងអង់ការ៉ា។

លោកបានបន្តថាប្រទេសទាំងនេះមិនមានជំហរច្បាស់លាស់ប្រឆាំងនឹងអង្គការភេរវករទេ។ប្រទេសស៊ុយអែតគឺជាមជ្ឈមណ្ឌលភ្ញាស់អង្គការភេរវករ។ពួកគេនាំភេរវករមកនិយាយនៅក្នុងសភារបស់ពួកគេ… ដូច្នេះយើងនឹងមិននិយាយថា “បាទ” ទេ ចំពោះចេតនារបស់ពួកគេក្នុងការចូលរួមជាមួយអង្គការណាតូ ។ពួកគេនឹងមកនៅថ្ងៃចន្ទ ដើម្បីបញ្ចុះបញ្ចូលយើង។ សុំទោស ពួកគេមិនចាំបាច់រំខានយើងទេ។

ក្រសួងការបរទេសស៊ុយអែតបាននិយាយកាលពីថ្ងៃចន្ទថា មន្ត្រីជាន់ខ្ពស់មកពីទីក្រុង Helsinki និង Stockholm នឹងធ្វើដំណើរទៅកាន់ប្រទេសតួកគី ដើម្បីពិភាក្សាអំពីបញ្ហានេះ។ យ៉ាង​ណា​ក៏​ដោយ លោកបាន​បញ្ជាក់​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា ការ​ពិភាក្សា​បែប​នេះ​នឹង​គ្មាន​ន័យ​អ្វី​ឡើយ។

ណាតូអន្តរាគមន៍បានអត់?

ឆ្លើយតបទៅនឹងកង្វល់នេះប្រធានអង្គការណាតួលោក Stoltenbergបាននិយាយថាកង្វល់សន្តិសុខរបស់ប្រទេសទួរគីចាំបាច់ត្រូវដោះស្រាយ។

បន្ទាប់ពីកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសតួកគី លោកStoltenbergបានថ្លែងថា

ប្រទេសតួកគីគឺជាសម្ព័ន្ធមិត្តដ៏មានតម្លៃហើយរាល់បញ្ហាសន្តិសុខចាំបាច់ត្រូវដោះស្រាយ។យើងត្រូវតែឈរជាមួយគ្នាក្នុងពេលវេលាជាប្រវត្តិសាស្ត្រនេះ។

ដើម្បីចូលជាសមាជិកណាតូលុះត្រាតែទទួលបានការ បានអនុម័តជាឯកច្ឆ័ន្ទដោយសមាជិកទាំង ៣០ រូប។ ទំនង​ជា​ក្រុង​អង់ការ៉ា​នឹង​រង​សម្ពាធ​ដោយ​សហរដ្ឋ​អាមេរិក​ដើម្បី​បដិសេធ​ការ​ជំទាស់​របស់​ខ្លួន។

អគ្គលេខាធិការរងអង្គការណាតូ លោក Mircea Geoana ធ្លាប់បាននិយាយថាលោកប្រាកដថាប្លុកយោធានឹងអាចយកឈ្នះលើប្រទេសតួកគីបាន៕

RELATED ARTICLES