Friday, April 19, 2024
Homeតារាខ្មែរហ៊ិន ច័ន្ទនីរ័ត្ន ៖ជម្រះអស់មន្ទិលសង្ស័យទាំងឡាយ

ហ៊ិន ច័ន្ទនីរ័ត្ន ៖ជម្រះអស់មន្ទិលសង្ស័យទាំងឡាយ

ភ្នំពេញ៖ស្រីស្អាតហ៊ិន ច័ន្ទនីរ័ត្ន បានហោះទៅដើរកម្សាន្ដនៅប្រទេសបារាំង​កាលពីថ្ងៃទី២០​ខែ​ឧសភា ដែល​ការ​ទៅជើងនេះក៍មិនខុសពីលើកមុនៗដែរពោលគឺនីរ័ត្ន មិនបង្ហាញមុខអ្នក​ដែល​រួមតំណើរជាមួយនាងឡើយ។ទោះ​ជាយ៉ាងណាអ្វីដែលគូរឲ្យកត់សម្គាល់ក្រោយច័ន្ទនីរ័ត្ន ទៅ​ក្រៅ​ស្រុកបាន២ថ្ងៃគេឃើញលោកចេន ដែល​ធ្លាប់​ត្រូវ​បានគេសង្ស័យថាជាសង្សារ​របស់នាង​នោះបានរៀបការជាមួយអ្នកនាងវ៉ាន់ លក្ខិណា ទៅហើយ​កាល​ពីថ្ងៃទី២២​ខែឧសភាឆ្នាំ២០២២ ដោយមានសិល្បកររួមអាជីពមួយចំនួនបានចូលរួមសាទរទៀតផង ខណៈច័ន្ទនីរ័ត្ន ក៍វិលត្រ​ឡប់ពីបារាំងមកចូលរួមមង្គលការរបស់តារាចម្រៀង​រូបនេះដែរដោយបង្ហាញទឹកមុខរីករាយហាក់គ្មាន​ទុក្ខស្នេហ៍​ឡើយ។ការចូលរោងការរបស់លោក​ចេន នៅ​ពេលនេះធ្វើឲ្យច័ន្ទនីរ័ត្ន ប្រាកដ​ជាបានស្រាលខ្លួនឡើង​វិញ​ជាមិន​ខាន ដោយ​សារ​តែ​គ្រប់​​​គ្នា​លែងដាក់បន្ធុកមកលើ​នីរ័ត្ន ថាមានស្នេហា​ដោយមិនបើកចំហនិងម្ចាស់បទ​”អា​ក្របី​”ទៀត​ហើយ ព្រោះថាពេលនេះ​លោក ក៍មានភរិយាស្របច្បាប់ចំណែកនីរ័ត្ន ក៍មិនមែន​ទុកបេះដូង​ឲ្យនៅ​ទំនេរ​ដែរបើទោះជា​នាងមិនទាន់បង្ហាញស្នេហ៍ថ្មីជាសាធារណៈក្ដី។

 គូរបញ្ជាក់ថាហ៊ិន ច័ន្ទនីរ័ត្ន ជាតារាម្នាក់ដែលមានសម្រស់លេចធ្លោនិងជាមុខសញ្ញា​នៃ​ការតាមប្រម៉ាញ់ពីសំ​ណា​ក់​​មន្រ្ដីធំខ្លះ និងប្រុសអ្នកជំនួញមួយចំនួនទៀត។តែច័ន្ទនីរត្ន បែជាប៉ៈ​ស្នេហា​មិនសមប្រកបជាច្រើនលើក​ច្រើន​សារ ហើយកាលពីខែឧសភាឆ្នាំ២០២១ នាងនិង​លោ​ក​ចេន បានបញ្ចេញសារជាភាសាស្នេហា​គ្នាជាចំហនៅ​លើ​បណ្ដាញសង្គមទើបធ្វើឲ្យទាំងក្នុង​និង​ក្រៅសិល្បៈគិតថាតារាទាំងពីរគឺជាគូស្នេហ៍និងគ្នា។តែអ្វីដែល​គូរឲ្យភ្ញាក់​ផ្អើលកាលពីដើម​ខែមករាឆ្នាំ​២០២២ លោកចេន បែជាទៅភ្ជាប់ពាក្យជាមួយនាងលក្ខិណា រហូតដឹកដៃគ្នា​រៀប​ការ​នៅពេលនេះទៀតផង ទើបធ្វើឲ្យFan របស់ពិធីការិនីធ្មេញចំពើសរូបនេះបារម្ភថា​ខ្លាចតែ​ស្រី​ស្រស់ច័ន្ទនីរ័ត្ន ប្រ​ឈម​ការដើរជាន់ដានចាស់។

ប៉ុន្ដែយ៉ាងណាគ្រប់គ្នាដឹងថាអតីតFreshie លេខ១រូបនេះប្រាកដ​ជាមិនខ្វះប្រុសៗ​ចាំត្រងស្នេហ៍ឡើយ ហេតុនេះ​ក្រោយនាងវិលពី​បារាំង​វិញសង្ឃឹមថាច័ន្ទនីរ័ត្ន ក្លាហានបើកស្នេហ៍ជាចំហ​ដូចមិត្ត​រួមអាជីពដែរជាមិនខាន ព្រោះ​តារា​វ័យ​២៩ឆ្នាំ​តែនៅ​គូរឲ្យក្នក់​ក្នាញ់​រូបនេះធ្លាប់ប្រាប់ថានាងចង់រៀបការ​នៅអាយុ​៣០​ឆ្នាំ ពោលគឺ​នៅឆ្នាំ២០​២៣ ខាងមុខនេះ តែច័ន្ទនីរ័ត្ន មិនបង្ហើបថាតើអនាគតស្វាមីនាងជាបុរសរូបណា​ឡើយ​៕

RELATED ARTICLES