តិចនិករំងាប់ចិត្តឈប់ខឹងសង្សារ(១៨+)
បេះដូងរបស់ អ្នកបែកធ្លាយ អស់ហើយការ ជឿទុកចិត្តក៏បាន រសាត់តាម ខ្យល់ដែរ។បន្ទាប់ពី មិត្តប្រុស ជាទីស្រឡាញ់ពេញបេះដូង បានបោកប្រាស់ និងកុហក អ្នកធ្វើឲ្យ អារម្មណ៍ អ្នកហាក់ មាន អាវុធ មុតស្រួចចាក់ ទម្លុះយ៉ាង ឈឺផ្សា។ប្រសិនជា អ្នកស្រឡាញ់ គាត់ខ្លាំងអ្នកនឹងអាច ស្រោចស្រង់ ទំនាក់ទំនង ក៏ដូចជាចំណង ស្នេហ៍នេះបាន តាមគន្លឹះ នៃការអធ្យាស្រ័យឲ្យមិត្ត ប្រុសអ្នកដែល ពូកែកុហកដូចខាង ក្រោម៖
(រូបតំណាង)
១/នៅឃ្លាតឆ្ងាយពីគ្នាបន្តិច។ អ្នកនឹងជោជន់ជា មួយនិងប្រធានបទ នៃការសន្ទនា ស៊ីជម្រៅបំផុត។ខណៈ ពេលអ្នក អ្នកស្ថិតនៅឆ្ងាយពីគ្នាចូរ ចៀសវាងអូស បន្លាយពេល វាយអត្ថបទ ផ្ញើសារឬការ សន្ទនា។
២/ប្រតិកម្មតបលើអ្វីដែលអ្នកបានឃើញ។ តើអ្នកសម្លឹង ឃើញសញ្ញា ព្រមានដែរឬទេ? បុរសៗ គឺជាអ្នក ដែលលំបាកក្នុងការដំណោះ ស្រាយ បញ្ហានៃការខកចិត្តបំណង នៃបម្រែបម្រួលជីវិត ក្នុងរឿងធំៗដូចជា បញ្ហាប្រាក់ ឬសេចក្តីស្លាប់ ដែលទោទន់ ទៅរកការកុហកនេះតែម្តង។កត្តានេះ ហើយដែលគេសង្កេត ឃើញថាគាត់ប្រើពាក្យ ដែលពាក់ ព័ន្ធនិងសេចក្តីស្លាប់ដើម្បីស្អំបេះដូង មនុស្សស្រីឲ្យត្រជាក់ចិត្ត។
៣/ត្រូវសម្រេចចិត្តថាតើទំនាក់ទំនងនេះមានតម្លៃនឹងស្រោចស្រង់ឬអត់។ គឺត្រឹមតែពិចារ ណាថាតើ បុរសម្នាក់នេះ ដែលជាអ្នកធ្វើឲ្យអ្នករីករាយនោះ នៅថ្ងៃអនាគតគាត់ អាចបន្តធ្វើវា ទៀតដែរឬទេ។
៤/អធ្យាស្រ័យឬលើកលែងទោសពៃឲ្យគាត់។ ការអត់ អោនទោស គឺត្រូវធ្វើ ឡើងច្រើនជាង ត្រឹមតែការ ធ្វើពុតនូវអ្វី ដែលវាមិនកើតឡើងទៅទៀត។
៥/មធ្យោបាយតែមួយគត់នៅក្នុងការជឿទុកចិត្តគឺការជឿជាក់តែម្តង។ អ្នកចាំបាច់ ត្រូវជឿជាក់ លើមិត្តប្រុស របស់អ្នកជាថ្មីម្តងទៀត។
៦/ហៅទូរស័ព្ទទៅកាន់មិត្តភក្តិឬមួយក្រុមគ្រួសារដើម្បីបន្ធូរអារម្មណ៍តានតឹងមួយនេះ។
៧/កុំព្យាយាម ជជែកជាមួយ និងមិត្តនារីណាដែល ធ្លាប់បានកុហក អ្នកពីរឿង ពាក់ព័ន្ធនិងមិត្តប្រុស អ្នកបោកប្រាស អ្នករួចម្តងហើយនោះឲ្យសោះ។
៨/បន្ទាប់ពីអ្នក មានពេល វេលាគ្រាប់ក្នុងការ នៅឆ្ងាយពីគ្នាហើយនោះ ចូរអង្គុយចុះ ហើយពិភាក្សា ថាតើត្រូវដើរ លើផ្លូវណាចាប់ពីពេលនេះតទៅ។ កុំព្យាយាមសួរលម្អិត អំពីព័ត៌មាននៃការ កុហកកាលពី មុនឲ្យសោះ។
៩/កំណត់ពីទីអវសាននៃចំណងស្នេហ៍របស់អ្នក។
១០/កំណត់ពីហេតុ ដែលជំរុញឲ្យមានការកុហកនេះ។ តើអ្វីដែលគាត់ និយាយថាជាហេតុផល?
១១/កុំព្យាយាមប្រាប់អ្នក រាល់គ្នាដែលអ្នក ស្គាល់នោះ ហើយកុំផ្សព្វផ្សាយ អ្វីៗអំពីរឿងនេះ នៅលើទំព័រ បណ្តាញសង្គមឲ្យសោះ។
(រូបតំណាង)
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា