Sunday, November 24, 2024
Homeសិច និងស្នេហាសញ្ញាអ្វីខ្លះ បញ្ជាក់ថា​មនុស្ស ស្រីកំពុង ពេញចិត្តអ្នក?

សញ្ញាអ្វីខ្លះ បញ្ជាក់ថា​មនុស្ស ស្រីកំពុង ពេញចិត្តអ្នក?

យុវវ័យ(១៨+)

ការស្វែងយល់ ថាតើនារីម្នាក់ ដែលអ្នកចូល ចិត្តកំពុងចាប់ អារម្មណ៍ឬពេញ ចិត្តអ្នកវិញ ដែរនោះគឺ មិនមែនជាការងាយ ស្រួលប៉ុន្មានឡើយ។មនុស្សស្រីជា ពិសេសវ័យជំទង់គឺ ហាក់មានចរិក ពិបាកនឹងវាស់ ស្ទង់់បន្តិច។ ខាងក្រោមនេះ គឺជាសញ្ញាបញ្ជាក់ ថា មនុស្សស្ត្រីម្នាក់កំពុង ពេញចិត្តអ្នក៖

១/ឥរិយាបទនៃរាងកាយឬកាយវិកា

មានរឿង ជាច្រើនដែលមនុស្ស ម្នាក់នឹងធ្វើជាមួយ និងកាយវិការ បស់នាង ប្រសិនជានាង ចូលចិត្តឬ ពេញចិត្តអ្នក ដូច្នេះគួរ សង្កេតមើលចំពោះកត្តាទាំង នេះនៅពេល ក្រោយៗ ទៀតអំឡុងពេល អ្នកសន្ទនា សាសងជា មួយនិងនាង។ក្មេងស្រី ម្នាក់អាច នឹងមានទំនោរឬផ្អែក មកលើអ្នក ខណៈពេល អ្នកកំពុង ជជែកនិងប៉ះ ផ្ទៃមុខ របស់នាងឬ លេងសក់របស់នាង។

២/ការបញ្ចេញទឹកមុខ

ថាមពលនៃការ បញ្ចេញទឹកមុខ ដោយពុំបាន ថ្លែងឬថ្លែងវា ចាគឺជាចំណុច ដ៏ប្រសើរបំផុត ដូច្នេះកុំព្យាយាម ប៉ាន់ ប្រមាណ នូវអ្វីលើសលុបហួសកម្រិតថាតើពួក គេអាចបង្ហាញ អំពីនារីម្នាក់ពេញ ចិត្តអ្នកកម្រិត ណាឲ្យសោះ។ ប្រសិនជានាង ចូលចិត្តអ្នក ឬចាប់អារម្មណ៍នាងអាចនឹង សម្លឹងមកក្រសែ ភ្នែកអ្នកមិន ដាក់ភ្នែកឡើយ។ ការញាក់ចិញ្ចើម ហើយញញឹម យ៉ាងកក់ក្តៅក៏ចង្អុល បង្ហាញថា នាងចូលចិត្តអ្នកហើយ។

៣/ការនិយាយស្តី

មធ្យោបាយមួយ ដែលនារីម្នាក់ និយាយស្តីមក កាន់អ្នកអាច ចង្អុលបង្ហាញ ប្រាប់ថានាង ក៏មានអារម្មណ៍ លើអ្នកដែរ។ ក្រៅពីចរិកម្ញិកម្ញ៉ក់ និងពាក្យ សរសើរនារី ដែលចូលចិត្ត អ្នកនឹងព្យាយាមធ្វើ ឲ្យស៊ីគ្នានិងសំឡេង របស់អ្នក ក្នុងផ្នែក ល្បឿននិង កម្រិតសំឡេងដែល អ្នកកំពុងនិយាយ ខណៈពេលជួប ជជែកគ្នា។

៤/ការប៉ះពាល់

ការអោបបង្ហាញ ថានារីម្នាក់ដែល ពេញចិត្តអ្នក កំពុងស្វែងរក នូវការអភ័យ ទោសអ្វីមួយ ចំពោះអ្នកដោយ ការប៉ះពាល់ ខ្លួនអ្នក។ចំណុចនេះ អាចជាមធ្យោបាយ ប៉ិនប្រសប់ មួយដែលនឹង ធ្វើពើជាភាពចៃដន្យ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES