Sunday, November 24, 2024
Homeតារាខ្មែរពេជ្រ ច័ន្ទបូរមី ទាមទារលែងប្តី

ពេជ្រ ច័ន្ទបូរមី ទាមទារលែងប្តី

ញាតិសាច់ឆ្ងាយរបស់អតីតតួឯកស្រីល្បីឈ្មោះក្នុងខ្សែភាពយន្តខ្មែរ អ្នកនាងពេជ្រ ច័ន្ទបូរមី បានប្រាប់ “អង្គរធំ” នាពេលថ្មីៗនេះថា បូរមី បានសុំចែកផ្លូវពីស្វាមី ជាច្រើនលើកច្រើនសា ចាប់តាំងពីអ្នកនាងទទួលបានដំណឹងថា ស្វាមីរបស់ខ្លួនមានទំនាក់ទំនងស្និទ្ធស្នាលជាមួយតារាស្រីម្នាក់។
គេលាន់មាត់ថា អ្នកនាងក្លាហានទាំងដែលអ្នកនាងមានកូនពីរនាក់ និងម្នាក់ទៀតកំពុងនៅក្នុងផ្ទៃ។ ប្រភពដែលឧស្សាហ៍ចេញចូលផ្ទះរបស់អ្នកនាង បូរមី បានប្រាប់ “អង្គរធំ” ដោយសុំមិនបញ្ចោញឈ្មោះថា “គាត់ (បូរមី) ចិត្តដាច់ គាត់ថា បើទោះជាឈឺចិត្ត ក៏ត្រូវហ៊ានសម្រេចចិត្ត”។ ប៉ុន្តែ បំណងរបស់ពេជ្រ ច័ន្ទបូរមី មិនបានជោគជ័យទេ។

1377172_614975051878977_1336390583_n
ពេជ្រ ច័ន្ទបូរមី និងស្វាមី

ប្រភពដដែលនិយាយថា ស្វាមីរបស់បូរមី មិនព្រមលែងលះជាដាច់ខាត ហើយបានព្យាយាមលួងលោមកុំឱ្យអ្នកនាងជឿតាមព័ត៌មានចចាមអារ៉ាម។
ប្រភពជាសាច់ញាតិរូបនេះ បន្តថា អតីតតារាសម្តែងម្នាក់នេះ ប្រឹងទប់អារម្មណ៍មិនឱ្យខឹងឆួលជ្រួលច្របល់ ព្រោះខ្លាចប៉ះពាល់ដល់កូនស្រីក្នុងផ្ទៃដែលជាកូនពៅសំណព្វចិត្តផង។ អ្នកនាងគ្រោងនឹងសម្រាលកូននៅចុងឆ្នាំ២០១៦ នេះ។
ប្រភពព័ត៌មានជំនិតនឹងបូរមី បានប្រាប់ថា បន្ទាប់ពីលេចឮព័ត៌មានថា ស្វាមីរបស់នាងមានទំនាក់ទំនងជាមួយតារាស្រីម្នាក់ផ្សេងទៀតមក បើទោះបីជាតារារូបនោះ បានចេញមុខបដិសេធ តែបូរមី ឧស្សាហ៍សួរដេញដោយស្វាមីអំពីរឿងនេះ ហើយទទូចសុំលែងលះ បើវាជាការពិត។ ប៉ុន្តែ ទំនងដោយសារជឿថា ស្វាមីអាចលាងសម្អាតព័ត៌មាននេះផង និងដោយសារស្វាមីពូកែផ្គាប់ចិត្តផង បូរមី បន្តក្សាភាពស្ងប់ស្ងាត់គួរឱ្យគេសរសើរ។
ជាក់ស្តែង ថ្មីៗនេះ បូរមី ទើបបានប្តូរពីផ្ទះវីឡា នៅតាមបណ្តោយផ្លូវផ្សារដីហុយ ទៅរស់នៅក្នុងវីឡាថ្មី តម្លៃកន្លះលានដុល្លារ នៅបុរីប៉េងហួត ច្បារអំពៅ។ ស្វាមីរបស់អ្នកស្រីបានបញ្ជាឱ្យគេតែង និងទិញសម្ភារៈប្រើប្រាស់ក្នុងផ្ទះ ដែលបូរមី ស្រលាញ់ចូលចិត្ត។
បើទោះជាបែបនេះក្តី ប្រភពខាងលើអះអាងថា ប្រសិនបើមិនស្ងាត់ព័ត៌មានស្នេហា ជាមួយតារាស្រីវ័យក្មេងម្នាក់នោះទេ បូរមី មិនបោះបង់ការទាមទារសុំចែកផ្លូវទេ។

1112-268
ប្រភពដដែលបន្តថា បូរមី មានទ្រព្យសម្បត្តិ ជាពិសេសអចលនទ្រព្យច្រើន ដែលមិនចាំបាច់ពឹងពាក់លើទ្រព្យសម្បត្តិស្វាមី ដើម្បីរស់ទេ។ អ្នកស្រីនិយាយថា “រឿងផ្សេងគាត់អាចទ្រាំបាន តែរឿងស្នេហាត្រីកោណហ្នឹងមួយ គាត់សុំដកខ្លួន”…៕ ប្រុសតូច

RELATED ARTICLES