Friday, November 15, 2024
Homeព័ត៌មានជាតិបារម្ភ​ពីល្បែង​មរណះ មេបក្ស​យុវជន​កម្ពុជា អំពាវ​នាវ​ពលរដ្ឋ​ភ្នំពេញ​កុំ​ប្រមូល​ផ្តុំ​គ្នា

បារម្ភ​ពីល្បែង​មរណះ មេបក្ស​យុវជន​កម្ពុជា អំពាវ​នាវ​ពលរដ្ឋ​ភ្នំពេញ​កុំ​ប្រមូល​ផ្តុំ​គ្នា

ភ្នំពេញ ប្រធានគណបក្សយុវជនកម្ពុជា លោកពេជ្រ ស្រស់ បានលើកឡើងថា គណបក្ស នយោបាយដែលមានអាសនះក្នុងរដ្ឋសភា កំពុង លេងល្បែងមរណះរវាងគ្នានិងគ្នា ដោយមិនខ្វល់ ពីសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។ ដូចនេះ លោកអំពាវនាវដល់ពលរដ្ឋខ្មែរ រស់នៅរាជធានី ភ្នំពេញ កុំប្រមូលផ្តុំគ្នា បើមិនមានការចាំបាច់ ដើម្បីចៀសវាងគ្រោះថ្នាក់ជាយថាហេតុ បន្ទាប់ ពីមានហេតុការណ៍បំផ្ទុះគ្រាប់បែកនៅកណ្តាល រាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ បណ្តាល ឱ្យមនុស្ស4នាក់ រងរបួស និងខូចខាតរថយន្ត ច្រើនគ្រឿង។

លោកពេជ្រ ស្រស់ បានសរសេរនៅក្នុង ហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី06 ខែកញ្ញា ឆ្នាំ2016 ថាខ្ញុំ ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ខ្ញុំសូមអំពាវនាវដល់បង ប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅទីក្រុងភ្នំពេញ សូមនៅឱ្យឆ្ងាយពីទីប្រជុំជន និងកុំប្រមូលផ្តុំគ្នា បើមិនមានការចាំបាច់អ្វីមួយនោះ ដើម្បីសុវត្ថិភាព និងចៀសឱ្យផុតពីគ្រោះថ្នាក់ដោយយថា ហេតុណាមួយកើតឡើងចំពោះបងប្អូន ពីព្រោះ បច្ចុប្បន្ន ស្ថានភាពក្នុងសង្គមកម្ពុជា កំពុងនឹង ប្រែប្រួលគួរកត់សម្គាល់ ដោយហេតុគណបក្ស នយោបាយដែលមានអាសន្ន³ក្នុងសភាកំពុង លេងល្បែងមរណ³រវាងគ្នានិងគ្នា ដោយមិន ខ្វល់ពីសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋខ្មែរឡើយ

ការអំពាវនាវរបស់ប្រធានគណបក្សយុវជន កម្ពូជា បានធ្វើឡើងក្រោយពេលដែលមានការ បំផ្ទុះគ្រាប់បែកនៅរាជធានីភ្នំពេញ បណ្តាលឱ្យមនុស្ស4នាក់រងរបួស និងស្របពេលដែល គណបក្សសង្គ្រោះជាតិ ប្រកាសជួបជុំមហាជន នៅថ្ងៃទី09 ខែកញ្ញា ឆ្នាំ2016 ដើម្បីឃ្លាំ មើលដំណើរតុលាការកាត់ទោសលោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ។

លោកពេជ្រ ស្រស់ មានប្រសាសន៍ថាខ្ញុំមើលឃើញក្នុងខ្សែភ្នែកអ្នកនយោបាយ ដោយសារតែឥឡូវហ្នឹង ជីវិតជាអ្នកនយោបាយ ផងដែរ យើងសម្លឹងឃើញថា គណបក្សសង្គ្រោះជាតិ បានព្រមានជួបជុំគ្នា នៅថ្ងៃទី09 កញ្ញា ហើយសាលារាជធានីភ្នំពេញ ក៏បានប្រកាស ផងដែរថា មិនឱ្យមានការដង្ហែញត្តិ ឬមានការ ជួបជុំណាមួយរបស់គណបក្សង្គ្រោះជាតិ ប៉ុន្តែ សាលាក្រុងបានបរាជ័យក្នុងការឃាឃាំងនៃ ការដង្ហែញត្តិរបស់គណបក្សសង្គ្រោះជាតិ នៅ ប៉ុន្មានថ្ងៃមុននេះ ឃើញថា វាមានផលប៉ះពាល់ យ៉ាងច្រើនជាមួយប្រជាពលរដ្ឋខ្មែរ ដែលកំពុង តែប្រើផ្លូវសាធារណ³ តាមដងផ្លូវ ពីចាក់អង្រែ ទៅភ្នំពេញ ហើយឃើញថា បន្ទាបពីនេះទៅ ទៀត មិនទាន់បានប៉ុន្មានថ្ងៃផង វាកៀកនឹង ដល់ថ្ងៃគណបក្សសង្គ្រោះជាតិ ជួបជុំគ្នានៅទីស្នាក់ការ ឬនៅទីកន្លែងណាមួយ ចំពេលដែល តុលាការកាតក្តីលោកកឹម សុខា នៅថ្ងៃទី09 កញ្ញា ហ្នឹង។ ដូច្នេះយើងឃើញថា មានព្រឹត្តិការណ៍ចម្លែកៗ ដូចជាមានការផ្ទុះគ្រាប់បែក នៅកណ្តាលទីក្រុងជាដើម។ អ៊ីចឹងសម្លឹងឃើញ ថា វាជាសញ្ញាមួយថា អាចនឹងមានគ្រាប់ បែកផ្ទុះនៅកន្លែងប្រជុំជនណាមួយទៀត បើសិន ជាគណបក្សសង្គ្រោះជាតិ រឹងរូស មិនស្តាប់ទៅ លើសាលារាជធានីភ្នំពេញ ព្រោះថា សាលា រាជធានីភ្នំពេញ មិនអាចមានសិទ្ធិទៅឃាត់ឃាំង គណបក្សសង្គ្រោះជាតិ បានតទៅទៀត ពីព្រោះ វាអាចប៉ះពាលទៅដល់ប្រជាពលរដ្ឋ ជាប្រយោជន៍ ធំ។ ដូច្នេះមានតែលេងល្បែងមរណះ ល្បែង មរណះ មានន័យថា ការបំភិតបំភ័យគ្រប់រូបភាព ទៅដល់ការជួបជុំរបស់គណបក្សណាក៏ដោយ មិនថា គណបក្សសង្គ្រោះជាតិ ទេ ដូចជាការ គប់គ្រាប់បែកដោយមិនដឹងមូលហេតុ។ ដូច្នេះ វាជាសញ្ញាមួយ គំរាមទៅដល់អ្នកចង់ជួបជុំ តវ៉ាទាមទារនូវសិទ្ធិអ្វីមួយ។ នេះវាជាសេណារីយោ នយោបាយ យើងឃើញថា ការបំភ័យក្រុមណា មួយ កុំឱ្យមានការជួបជុំលើការដង្ហែជាក្រុម មានតែបំភ័យតាមរូបភាពបែបហ្នឹង ព្រោះថា មនុស្សខ្លាចស្លាប់ ហើយមនុស្សមានការចលាចល ដោយសារតែគ្រាប់បែកឬគ្រាប់កាំភ្លើងជាដើម។ ដូច្នេះមិនអាចសន្និដ្ឋានថា ជាអ្នករៀបចំពីខាង ណាទេ ប៉ុន្តែខ្ញុំសូមឆ្លើយបច្ចេកទេស អានេះ ជារូបភាពបំភ័យទៅក្រុមណាមួយដែលប៉ុនប៉ង ជួបជុំគ្នា ឬក៏តវ៉ាអ្វីមួយទៅដល់រដ្ឋាភិបាល ឬ ក៏ទៅក្រុមណាម្នាក់ទៀត

លោកពេជ្រ ស្រស់ មានប្រសាសន៍បន្ត ថាវាខាតបង់ធំធេងបំផុត បើល្បែងមរណ³ នេះ អ្នកទាំង2នៅតែបន្តលេង មានន័យថា សង្គ្រោះជាតិ តែងតែផ្គើន យកជីវិតមកប្តូរ ជាមួយកម្លាំងអំណាចរបស់រដ្ឋាភិបាល។ ពីព្រោះ សង្គ្រោះជាតិ តែងតែចំណេញនៅពេលដែល មានគ្រោះភ័យទៅដល់ប្រជាពលរដ្ឋស្លូតត្រង់ របស់ខ្មែរហ្នឹង។ ចំណេញរបៀបម៉េច? នៅពេល ដែលរដ្ឋាភិបាលប្រើកម្លាំងកាយ ឬក៏កម្លាំង ប្រដាប់អាវុធទៅ រូបហ្នឹងវាអាក្រក់ ដោយសារ ចោទទៅរដ្ឋាភិបាល ឬក៏សាលារាជធានីភ្នំពេញ ហ្នឹងប្រើកម្លាំងយោធា ឬកម្លាំងប្រដាប់អាវុធ បង្ក្រាបក្រុមរបស់ខ្លួន ធ្វើឱ្យធ្លាក់ចុះឱនភាព លទ្ធិប្រជាធិបតេយ្យកម្ពុជា អាចចោទបានថា គាបសង្កត់សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ហើយខាងរដ្ឋាភិបាលយកកម្លាំងប្រដាប់អាវុធមកដោះដូរទប់ស្កាត់សកម្មភាពដៃគូរបស់ខ្លួន គឺចរន្តហ្នឹងតែម្តង។ អ៊ីចឹង2នាកហ្នឹង បើបន្ត លេងល្បែងមរណ³ នឹងខាតទៅដល់ប្រជាពលរដ្ឋ ស្លូតត្រង់ និងបាត់បង់ជីវិត និងខាតទៅដល់ ប្រយោជន៍ជាតិ ធ្វើឱ្យប្រទេសជិតខាងមើលងាយ ប្រទេសកម្ពុជា ផងដែរ។

លោកពេជ្រ ស្រស់ មានប្រសាសន៍បន្ត ទៀតថាខ្ញុំសោកស្តាយបំផុតចំពោះទង្វើបែប នេះ ពីព្រោះថ្ងៃកាត់ទោសមេដឹកនាំគណបក្ស សង្គ្រោះជាតិ បែរជាថ្ងៃប្រមូលផ្តុំគ្នាដើម្បីត្រៀម លក្ខណះប្រឆាំង ឬក៏ទាមទារមិនឱ្យនាំខ្លួន របស់លោកកឹម សុខា ក៏ជាសារគំរាមទៅដល់ តុលាការថា បើសិនជាកាត់ទោសមែន គេមាន មនុស្សដែលការពារខ្លួន។ បើសិនជាយើងជា អ្នកនយោបាយ យើងទៅខ្លាចអីខ្លាចស្លាប់ និង ជាប់គុក ពីព្រោះថាបើយើងពិតជាខុសមែន ឱ្យគេចាប់ទៅ។ តែយើងជាអ្នកនយោបាយ កុំយកអាយុជិវិតរបស់ប្រជាពលរដ្ឋទៅដោះដូរ នឹងជីវភាពនយោបាយរបស់ខ្លួន ព្រោះថាគ្នា អត់ដឹងអីទេ ប្រជាពលរដ្ឋស្លូតត្រង់ហ្នឹង គាត់ ស្តាប់យើង គាត់ចូលចិត្តយើង គាត់ចេះតែ ការពារទៅ តែគាត់មិនដឹងថា ទង្វើរបស់មេដឹកនាំខ្លួនខុសឬក៏ត្រូវ ពីព្រោះគាត់មិនមែន ជាអ្នកច្បាប់។ ដូច្នេះយើងជាអ្នកច្បាប់ កុំបោក ប្រជាពលរដ្ឋខ្លួនឯង។ ខ្ញុំស្នើឱ្យអ្នកនយោបាយ  មេត្តាបញ្ចុះចិត្តរបស់ខ្លួន មេត្តាបញ្ចុះកំហឹងរបស់ ខ្លួន កុំឱ្យលេងល្បែងមរណះជាមួយប្រជាពលរដ្ឋ ខ្មែរតទៅទៀត។ គឺមេត្តាថា មេដឹកនាំ គណបក្សសង្គ្រោះជាតិហ្នឹង បញ្ឈប់សកម្មភាព កៀងគរមនុស្ស កុំឱ្យមានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋស្លូត្រង់របស់យើង ហើយរដ្ឋអំណាច សុំ កុំប្រើប្រាស់កម្លាំងប្រដាប់អាវុធជំនួសការចរចា អ្វី ព្រោះកម្លាំងប្រដាប់អាវុធ គេប្រើតែលើ ការពារទឹកដី ការពារសន្តិសុខសង្គម ការពារ សន្តិសុខប្រជាពលរដ្ឋទេ មិនមែនមករារាំង ឬ ក៏វាយដំអ្នកនយោបាយនោះឡើយ។ ដូច្នេះ អ្នកទាំង2 កុំក្តៅក្រហាយដាក់គ្នា យកភាព ចរចា ដើម្បីសុខសន្តិភាពប្រជាពលរដ្ឋ ដើម្បី ប្រយោជន៍ជាតិ ហើយនិងកុំឱ្យបើកងកម្លាំង លម្អៀង មាន័យថា កុំឱ្យកានជើងទៅរដ្ឋាភិបាល ឬក៏កាន់ជើងគណបក្សប្រជាជន មកគាបសង្កត់ គណបក្សដែលគេមានសិទ្ធិធ្វើនយោបាយនៅ កម្ពុជា កុំឱ្យគេចោទប្រកានថា កងកម្លាំងស៊ីប្រាក់ខែរបស់ប្រជាពលរដ្ឋ បែរមកវ៉ៃប្រជាពលរដ្ឋវិញ។ ដូច្នេះសុំឱ្យគណបក្សនយោបាយ ដែលមានអាសន³ ក្នុងសភាហ្នឹង បន្ថយចិត្ត កំហឹង ហើយងាកមកចរចា ហើយរកចំណុច កណ្តាល ដើម្បីឱ្យជាតិយើងរុងរឿងតទៅមុខ

គួរបញ្ជាក់ដែរថា បន្ទាប់ពីមានករណីបំផ្ទុះ គ្រាប់បែកនៅតាមផ្លូវសាធារណ³មួយនៅ កណ្តាលរាជធានីភ្នំពេញ កាលពីព្រលប់ថ្ងៃទី 06 ខែកញ្ញា ឆ្នាំ2016 នោះ ធ្វើឱ្យប្រជាពលរដ្ឋមានការព្រួយបារម្ភអំពីសន្តិសុខ និង សុវត្ថិភាព ហើយក្រោយកើតហេតុនោះភ្លាមៗ សមត្ថកិច្ចរាជធានី បានបើកប្រតិបត្តិការស្រាវជ្រាវស៊ើបអង្កេត ដើម្បីតាមចាប់ខ្លួនជនបង្កហេតុ យកមកផ្តន្ទាទោស។ ជាមួយគ្នានេះ ក្រសួងមហាផ្ទៃ ក៏បានចេញ សេចក្តីប្រកាស ព័ត៌មាន នៅថ្ងៃទី07 ខែកញ្ញា ឆ្នាំ2016 ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះសកម្មភាពដ៏គួរឱ្យស្អប់ខ្ពើមនេះ និងជំរុញឱ្យសមត្ថកិច្ច បន្តចាត់វិធានការស្វែងរកចាប់ខ្លួនជនល្មើសមកកផ្តន្ទាទោសតាមច្បាប់។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី07 ខែកញ្ញា ឆ្នាំ2016 នោះ មានខ្លឹមសារថា ក្រសួងមហាផ្ទៃ សូមជម្រាប ជូនសាធារណជន មេត្តាជ្រាបថា   កាលពីយប់ ថ្ងៃទី06 ខែកញ្ញា ឆ្នាំ2016 វេលាម៉ោង 19 និង30នាទី នៅលើដងវិថីលេខ163 សង្កាត់ បឹងកេងកង3 ខណ្ឌចំការមន រាជធានីភ្នំពេញ បានកើតមានករណីផ្ទុះគ្រាប់បែកដៃ 1គ្រាប់ ដែលបានកណ្តាលឱ្យមនុស្សប្រុសស្រីរងរបួស ធ្ងន់ស្រាល ចំនួន4នាក់ និងបង្កការខូចខាត ដល់រថយន្តចំនួន04គ្រឿង ព្រមទាំងសម្ភារ³ របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានមួយចំនួន ទៀត។

ក្រសួងមហាផ្ទៃ មានសេចក្តីសោកស្តាយ យ៉ាងក្រៃលែងចំពោះឧបទ្ទវហេតុដែលបានបង្ក ឱ្យមានរបួសស្នាមមកលើប្រជាពលរដ្ឋស្លូតត្រង់  និងធ្វើឱ្យខូចខាតដលទ្រព្យសម្បត្តិប្រជាពលរដ្ឋ នៅក្នុងព្រឹត្តិការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលនេះ។

ក្រសួងមហាផ្ទៃ សូមថ្កោលទោសយ៉ាង ដាច់អហង្ការចំពោះសកម្មភាពដ៏គួរឱ្យស្អប់ខ្ពើម នេះ ដែលទង្វើនេះ ទោះក្នុងហេតុផលណាក៏ ដោយមានចេតនាធ្វើឱ្យសាធារណមតិជាតិ អន្តរជាតិមានការយល់ច្រឡំចំពោះសភាពការណ៍ សន្តិសុខរបស់ព្រះរាជាណាចក្រកម្ពុជាទាំងមូល ដែលកំពុងតែរក្សាបាននូវប្រក្រតីភាព និងស្ថិរភាពយ៉ាងល្អប្រសើរ។ ទន្ទឹមនេះ កម្លាំងមាន សមត្ថកិច្ច បាននិងកំពុងបន្តចាត់វិធានការស្រាវជ្រាវស៊ើបអង្កេតយ៉ាងហ្មត់ចត់ ដើម្បីស្វែងរក ជនល្មើស បញ្ជុនទៅតុលាការ ធ្វើការផ្តន្ទាទោស តាមផ្លូវច្បាប់ជាធរមាន ។

ក្នុងស្មារតីរួមចំណែកដល់ការការពារ និង ថែរក្សាសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ និងសង្គមជាតិ ឱ្យបានកាន់តែល្អប្រសើរ ក្រសួង មហាផ្ទៃ សូមអំពាវនាវដល់សាធារណេជន ផ្តល់ កិច្ចសហការជាមួយកម្លាំងមានសមត្ថកិច្ច ក្នុង ការផ្តល់ព័ត៌មានពាកព័ន្ធផ្សេងៗចំពោះហេតុការណ៍ខាងលើនេះ ដើម្បីបំពេញបន្ថែមដល់ ការស្រាវជ្រាវស៊ើបអង្កេតរបស់កម្លាំងមានសមត្ថកិច្ច ឈានទៅកំណត់អត្តសញ្ញាណជនល្មើស ដែលទទួលខុសត្រូវក្នុងករណីនេះ

ទោះជាយ៉ាងណា គណបក្សសង្គ្រោះជាតិ នៅតែរក្សាការរៀបចំពិធីជួបសំណេះសំណាល រវាងថ្នាក់ដឹកនាំរចនាសម្ព័ន្ធ និងមហាជន នៅ ទីស្នាក់ការកណ្តាលគណបក្ស នៅថ្ងៃទី09 ខែ កញ្ញា ឆ្នាំ2016 ដែលជាថ្ងៃតុលាការបើក សវនាការកាត់ទោសលោកកឹម សុខា ប្រធាន ស្តីទីគណបក្សសង្គ្រោះជាតិ ដដែល បន្ទាប់ពីបាន ធ្វើសេចក្តីជូនដំណឹងទៅសាលារាជធានីភ្នំពេញ កាលពីថ្ងៃទី05 ខែកញ្ញា ឆ្នាំ2016 រួចមក ហើយនោះ៕

ដោយ ៖ កុលបុត្រ

RELATED ARTICLES