ភ្នំពេញ ៖ នាយឧត្តមសេនីយ៍សៅ សុខា មេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និង ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដាក់ចេញនូវផែនការណែនាំដល់កម្លាំងអាវុធ ហត្ថទូទាំងប្រទេស ដើម្បីរៀបចំការពារសន្តិសុខ និងរក្សាសណ្តាប់ធ្នាប់នៅក្នុងឱកាសពិធីបុណ្យ ជាតិជាច្រើន ដែលនឹងឈានចូលមកដល់ក្នុង ពេលដ៏ខ្លីខាងមុខនេះ ក្នុងនោះរួមមានពិធីបុណ្យ កាន់បិណ្ឌ ភ្ជុំបិណ្ឌ កឋិនទាន ព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក និងបុណ្យឯករាជ្យជាតិ។
យោងតាមលិខិតលេខ៤១/២០១៦ ផ.ក ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦ ដែលចុះ ហត្ថលេខាដោយលោកនាយឧត្តមសេនីយ៍សៅ សុខា ស្តីពី “ផែនការណែនាំស្តីពីកិច្ចការពារ សន្តិសុខ រក្សាសណ្តាប់ធ្នាប់ ក្នុងឱកាសបុណ្យ កាន់បិណ្ឌ ភ្ជុំបិណ្ឌ កឋិនទាន បុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះ ព្រះខែ និងអកអំបុក” នោះ មានខ្លឹមសារទាំង ស្រុងដូចខាងក្រោម ៖
–យោងផែនការណែនាំរបស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ អន្តរជាតិ ស្តីពី ការរៀបចំពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ កឋិនទាន ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះ ព្រះខែ និងអកអំបុក និងបុណ្យឯករាជ្យជាតិ
– ដើម្បីការពារសន្តិសុខ រក្សាសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ បង្កបាននូវភាព សប្បាយរីករាយជូនប្រជាពលរដ្ឋក្នុងឱកាស បុណ្យខាងលើ។
មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃ– ប្រទេស ដាក់ចេញផែនការជាក់ស្តែងដូចខាង ក្រោម ៖
I-គោលបំណង និងសំណូមពរ ៖
១–គោលបំណង
–ដើម្បីការពារសន្តិសុខ រក្សាសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយបណ្តា ពិធីបុណ្យឱ្យដំណើរការបានល្អប្រសើរ ប្រកប– ដោយភាពសប្បាយរីករាយ។
–ការពារសន្តិសុខ សុវត្ថិភាព សម្តេច ទ្រង់ ឯកឧត្តម ភ្ញៀវជាតិ អន្តរជាតិ និងប្រជាពលរដ្ឋ អញ្ជើញចូលរួមពិធីបុណ្យខាងលើ។
២–សំណូមពរ
–ត្រូវសហការការពារតាមគ្រប់វិធានការ និងណែនាំផ្សព្វផ្សាយជ្រួតជ្រាបដល់កម្លាំង ដែលមានភារកិច្ច ត្រូវលើកកម្ពស់ស្មារតីទទួល– ខុសត្រូវខ្ពស់ក្នុងកាតព្វកិច្ចការពារពិធីបុណ្យ កាន់បិណ្ឌ ភ្ជុំបិណ្ឌ កឋិនទាន ព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក និងបុណ្យឯករាជ្យជាតិ។
–បណ្តាអង្គភាព ត្រូវប្រមូលផ្តុំកម្លាំងគ្រប់– គ្រងម៉ឺងម៉ាត់ មធ្យោបាយ សម្ភារៈបរិក្ខារ ធានា គ្រប់លទ្ធភាពបំពេញប្រតិបត្តិការសម្រេចតាម គោលបំណងខាងលើ។
II-ការវាយតម្លៃសភាពការណ៍ ៖
ក–សភាពការណ៍រួម
– ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ កឋិនទាន ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះ ព្រះខែ និងអកអំបុក និងបុណ្យឯករាជ្យជាតិ ឆ្នាំនេះ ក៏ដូចជាបណ្តាឆ្នាំកន្លងមកដែរ គឺមាន ការអញ្ជើញចូលរួមច្រើនកុះករពីសំណាក់ប្រជា– ពលរដ្ឋគ្រប់ស្រទាប់ជាន់ថ្នាក់ ថ្នាក់ដឹកនាំជាន់ ខ្ពស់ ភ្ញៀវជាតិ អន្តរជាតិ៘
–ដោយហេតុនេះ ផ្លូវចរាចរណ៍ចេញចូល ទីប្រជុំជនធំៗ ដូចជា ៖ រាជធានីភ្នំពេញ បណ្តា រាជធានី–ខេត្ត រមណីយដ្ឋាន វត្តអារាម ដងផ្លូវ ជាតិតូចធំ មានការកកស្ទះ ជួបការលំបាកក្នុង ការធ្វើចរាចរណ៍៘
–ចំពោះសភាពការណ៍សន្តិសុខ សណ្តាប់ ធ្នាប់សង្គម ក៏នៅមានភាពស្មុគស្មាញខ្លះ ដោយ ជនសង្គមងងឹត និងក្រុមខិលខូច លបលួចលាក់ ទុកអាវុធជាតិផ្ទុះ ដើម្បីឆ្លៀតឱកាសប្រព្រឹត្ត បទល្មើស ធ្វើសកម្មភាពប្លន់ប្រដាប់អាវុធ ឃាតកម្ម និងអំពើចោរកម្ម៘
–ដោយឡែកសភាពការណ៍សណ្តាប់ធ្នាប់ សាធារណៈ ករណីបាតុកម្ម កូដកម្មទាមទារបញ្ហា ផ្សេងៗ នៅតែកើតមានឡើងរូបភាពតូចៗ ជាបន្តបន្ទាប់។
ខ–កាលបរិច្ឆេទនៃពិធីបុណ្យ
–បុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៧ ខែកញ្ញា ដល់ថ្ងៃទី០១ ខែ តុលា ឆ្នាំ២០១៦។
–បុណ្យកឋិន ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ខែតុលា ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦។
–បុណ្យឯករាជ្យជាតិ ប្រព្រឹត្តទៅចាប់ពី ថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦។
–ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦។
III-ផែនការជាក់ស្តែង ៖
–ត្រូវមានវិធានការទប់ស្កាត់ បង្ការ បង្ក្រាប ជាមុន ខិតខំស្រាវជ្រាវ ក្តាប់ព័ត៌មានទាក់ទង រាល់បទល្មើសផ្សេងៗដែលកើតមានឡើងក្នុង ពិធីបុណ្យខាងលើ។
–ត្រូវសហការជិតស្និទ្ធជាមួយកងកម្លាំង នគរបាលជាតិ និងកម្លាំងសមត្ថកិច្ចឈរជើងក្នុង មូលដ្ឋាន អាជ្ញាធរគ្រប់ថ្នាក់ ដើម្បីទទួលខុស– ត្រូវលើភូមិសាស្ត្ររបស់ខ្លួន ហើយត្រូវចាត់– វិធានការម៉ឺងម៉ាត់គ្រប់កាតព្វកិច្ចប្រតិបត្តិការ។
–គ្រប់អង្គភាព ត្រៀមកម្លាំងអន្តរាគមន៍ ប្រចាំការ ប្រចាំបញ្ជា កម្លាំងប្រចាំប្រតិបត្តិការ មធ្យោបាយ គ្រឿងបំពាក់សម្ភារៈបរិក្ខារ ត្រូវ ធានាលទ្ធភាពអន្តរាគមន៍ និងការជួយសង្គ្រោះ គ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់ផ្សេងៗទាន់ ពេលវេលា។
–គ្រប់គ្រងធានាចាត់ចែងប្រព័ន្ធវិទ្យុ ទាក់ទង គ្រប់ថ្នាក់គ្រប់មុខសញ្ញាកម្លាំងប្រតិ– បត្តិការទាំងអស់។
–មេបញ្ជាការកងរាជអាវុធហត្ថរាជធានី– ខេត្ត ត្រូវលើកផែនការការពារសន្តិសុខ រក្សា សណ្តាប់ធ្នាប់ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ កឋិនទាន ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក និង បុណ្យឯករាជ្យជាតិ ហើយត្រូវយកចិត្តទុកដាក់ ចល័តត្រួតពិនិត្យ ការពារ រក្សាសណ្តាប់ធ្នាប់ តាមដងផ្លូវ វត្តអារាម រមណីយដ្ឋាន កន្លែង សប្បាយនានារបស់ប្រជាពលរដ្ឋ។ ដោយឡែក រាជធានីភ្នំពេញ ខេត្តកណ្តាល ព្រៃវែង តាកែវ កំពង់ឆ្នាំង កំពង់ចាម ត្រូវចាប់អារម្មណ៍ខ្ពស់ សណ្តាប់ធ្នាប់ចរាចរណ៍ដងផ្លូវជាតិចេញចូល រាជធានីភ្នំពេញ និងស្ពានតូចធំ លើដងផ្លូវ៘
–ពេលបញ្ចប់ភារកិច្ចតាមដំណាក់កាល នីមួយៗ ត្រូវបូកសរុបលទ្ធផល រាយការណ៍មក មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស (តាមរយៈស្នងការដ្ឋានផែនការប្រតិបត្តិការ) សរុបរួម។
ក្រោយទទួលបានផែនការនេះ មេបញ្ជា– ការកងរាជអាវុធហត្ថរាជធានី–ខេត្ត ត្រូវចាត់ តាំងអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃ ចុះហត្ថលេខានេះតទៅ”៕
ដោយ ៖ ដារិទ្ធ