Tuesday, April 30, 2024
Homeតារាខ្មែរគង់ សុជាតិ រៀបគម្រោងយកកូនភ្លោះ តាមបំណងស្វាមី

គង់ សុជាតិ រៀបគម្រោងយកកូនភ្លោះ តាមបំណងស្វាមី

ពិធីការិនីហង្សមាស អ្នកនាងគង់ សុជាតិ បានថ្លែងថា អ្នកនាងនឹងបំពេញតាមបំណងស្វាមី ដែលចង់បានកូនភ្លោះប្រុស តាមរយៈការទៅមើលសុខភាពនៅគ្រូពេទ្យជំនាញ ក្នុងពេលឆាប់ៗនេះហើយ បើគ្រូពេទ្យថា អាចយកបាន អ្នកនាងនឹងមិនបង្អង់យូរតទៅទៀតឡើយ។

គង់ សុជាតិ អះអាងថា ”ស្វាមីខ្ញុំ គាត់ចង់បានកូនប្រុស ១ឬ២ថែមទៀត ហើយបើបានកូនភ្លោះ រឹតតែល្អ។ ខ្ញុំមិនប្រឆាំងប្ដីទេ ប៉ុន្តែខ្ញុំត្រូវការទៅពិនិត្យសុខភាពឲ្យបានត្រឹមត្រូវជាមុនសិនថា តើពេទ្យជំនាញគេថាយ៉ាងម៉េច យកបានឬអត់?​បើគេថា សុខភាពយើងអំណោយផលហើយ អាហ្នឹងយើងមានរារែកអី យកភ្លាមតែម្ដង ហើយបើបានកូនភ្លោះ រឹតតែល្អ ព្រោះបានម្ដងពីរ មិនពិបាកពពោះពីរដង”។

ទោះជាយ៉ោងណា​អ្ននាងគង់ សុជាតិ បានបញ្ជាក់ថា ស្វាមីរបស់នាង លោកជា វិបុល បានសម្របខ្លួនតាមអ្នកនាងជានិច្ច ទោះជាមិនបានកូនភ្លោះ ក៏គាត់មិនអាកអន់ស្រពន់ចិត្តដែរ ព្រទ្យថា ពេលនេះ អ្នកនាងនិងស្វាមី បានទទួលចំណងដៃកូនស្រីម្នាក់ ឈ្មោះជា សុជាតិនារី ហៅដូរី អាយុជាង២ឆ្នាំទៅហើយ។

គង់ សុជាតិ បានរៀបអាពាហ៍ពិពាហ៍ជាមួយលោកជា វិបុល កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៣ ហើយពេលនេះ អ្នកនាងនិងស្វាមី នៅតែមានភាពលេចធ្លោក្នុងអាជីពជាអ្នកអត្ថាធិប្បាយដ៏ប៉ិនប្រសប់ ទើបធ្វើឲ្យតាមបណ្ដាកម្មវិធីជប់លៀងមង្គលការធំៗ និងកម្មវិធីសម្ពោធក្រុមហ៊ុនជាច្រើន គេឃើញសុជាតិ និងលោកវិបុល ច្រើនតែត្រូវបានម្ចាស់កម្មវិធីតម្រូវ។

សុជាតិ ថា អ្នកនាងនឹងបន្ដអាជីពដែលស្រលាញ់បំផុតនេះតទៅទៀត រហូតមហាជនលែងគាំទ្រ។ ចំណែកហាងរក្សារសម្រស់ ”សុជាតិ” ដែលដំណើរការជាច្រើនឆ្នាំមកហើយនោះ សុជាតិ ថាដំណើរការកាន់តែរលូន ក្រោយពេលអ្នកនាងបានរៀនជំនាញទាក់ទងការថែសម្រស់នេះ ពីគ្រូជំនាញបរទេស ដើម្បីយកមកពង្រឹងអាជីវកម្មផ្ទាល់ខ្លួន និងបណ្ដុះបណ្ដាលយុវវ័យដែលស្រលាញ់ផ្នែកនេះ នៅមជ្ឈមណ្ឌលរបស់នាង នៅម្ដុំទួលគោក៕

RELATED ARTICLES