Tuesday, January 27, 2026
Homeតារាខ្មែរសួស វីសា និងលោកថមមី បានភ្ជាប់ពាក្យហើយ នៅព្រឹកនេះ

សួស វីសា និងលោកថមមី បានភ្ជាប់ពាក្យហើយ នៅព្រឹកនេះ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ គូស្នេហ៍សិល្បៈ កញ្ញាសួស វីសា និងលោកថមមី បានដឹកដៃគ្នាចូលរោងភ្ជាប់ពាក្យ ដែលមានឪពុកម្តាយ បងប្អូន ញាតិមិត្ត ចួលរួមទាំងសងខាងយ៉ាងច្រើនកុះករ។

កញ្ញាសួស វីសា និងលោកថមមី បានស្លៀកសម្លៀកបំពាក់បុរាណ មើលទៅពិតជាសមសួនខ្លាំងណាស់។

កាសម្រេចចិត្តភ្ជាប់ពាក្យជាមួយគ្នានេះ បន្ទាប់ពីពួកគេទាំង២ បានស្វែងយកចិត្តគ្នាជាច្រើនឆ្នាំមកហើយ រហូតទាល់តែពួកគេបានទិញផ្ទះវីឡាទ្រនំស្នេហ៍ និងរថយន្តទំនើប មានតម្លៃរាប់មុឺនដុល្លារទៀតផង។ មុននេះបន្តិចពួកគេទើបតែមកពីដើរកម្សាន្តរឹតចំណងស្នេហ៍នៅប្រទេសថៃ។

យ៉ាងណា ការចូលរោងភ្ជាប់ពាក្យនៅថ្ងៃនេះ អ្នកទាំងពីរមិនទាន់បានកំណត់ថ្អៃចូលរោងការពិតប្រាកដឡើយ។ ខណៈដែលអ្នកទាំងពីរ ធ្លាប់បាននិយាយថា នឹងចាប់ដៃចូលរោងការជាមួយគ្នាឆាប់ៗនេះ៕

RELATED ARTICLES