ភ្នំពេញ ៖ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅ ព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦ បានដឹកនាំ គណៈប្រតិភូជាន់ខ្ពស់ ធ្វើដំណើរចាកចេញពីប្រទេស កម្ពុជា ឆ្ពោះទៅកាន់ទីក្រុងណាននីញ ខេត្វ ក្វាងស៊ី ប្រទេសចិន ដើម្បីចូលរួមការតាំងពិព័រណ៍ អាស៊ាន–ចិន លើកទី១៣ រយៈពេល៣ថ្ងៃ គិត ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦។
យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានបញ្ជាក់ ឱ្យដឹង កាលពីព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦ ថា “សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទៅចូលរួម ការតាំងពិព័រណ៍អាស៊ាន–ចិន លើកទី១៣ នៅ ព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦ នេះ សម្តេច តេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា– ណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់ ទៅចូលរួមការតាំងពិព័រណ៍អាស៊ាន–ចិន លើកទី១៣ នៅទីក្រុងណាននីញ ខេត្វក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន ដែលមានរយៈ ពេល០៣ថ្ងៃ គឺចាប់ពីថ្ងៃទី១០–១២ ខែកញ្ញា ២០១៦។
សូមបញ្ជាក់ថា ការតាំងពិព័រណ៍អាស៊ាន– ចិន នេះ គឺក្រោមប្រធានបទ “ការកសាងផ្លូវ សូត្រសមុទ្រ សតវត្សរ៍ទី២១ និងវេទិកាវិនិយោគ និងពាណិជ្ជកម្មកម្ពុជា–ចិន លើកទី១”។ បច្ចុប្បន្ន នេះ ទំនាក់ទំនងរវាងកម្ពុជា និងចិន កំពុងមាន ភាពល្អប្រសើរ ក្នុងនោះសម្តេចតេជោ ហ៊ុន សែន ក៏ធ្លាប់បានពិភាក្សាយ៉ាងល្អជាមួយនាយករដ្ឋ– មន្ត្រីចិន ជាច្រើនដងរួចមកហើយ លើទំនាក់– ទំនងទ្វេភាគី កម្ពុជា–ចិន ដែលក្នុងនោះមាន ទំនាក់ទំនងលើផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និង វិនិយោគទេសចរណ៍ ហើយជាអាទិភាពនៃកិច្ច– ពិភាក្សា នាយករដ្ឋមន្ត្រីចិន បានប្រកាសផ្តល់ ឱ្យកម្ពុជា នាំអង្គរទៅកាន់ប្រទេសចិន ចំនួន ១០ម៉ឺនតោន ទៅ២០ម៉ឺនតោន ក្នុងមួយឆ្នាំ ដោយរួចពន្ធផងដែរ។
សម្តេចនាយករដ្ឋមន្ត្រីហ៊ុនុ សែន បាននិង កំពុងខិតខំធ្វើការជាមួយថ្នាក់ដឹកនាំចិន ដើម្បី ពង្រីកទីផ្សារ សម្រាប់នាំទំនិញកម្ពុជា ទៅកាន់ ប្រទេសចិន បន្ថែមទៀត នាពេលខាងមុខ”។
ដោយឡែក យោងតាមសេចក្តីជូនព័ត៌មាន របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការ អន្តរជាតិកម្ពុជា បានបញ្ជាក់ឱ្យដឹងកាលពីថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ២០១៦ថា “សម្តេចអគ្គ– មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ– មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈ– ប្រតិភូជាន់ខ្ពស់ អញ្ជើញទៅចូលរួមការតាំង ពិព័រណ៍អាស៊ាន–ចិន លើកទី១៣ ដែលមាន ប្រធានបទ “ការកសាងផ្លូវសូត្រសមុទ្រ សតវត្សរ៍ ទី២១” និង “វេទិកាវិនិយោគនិងពាណិជ្ជកម្ម កម្ពុជា–ចិន លើកទី១” ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី១០–១២ ខែកញ្ញា ឆ្នាំ២០១៦ នៅ ទីក្រុងណាននីញ ខេត្តក្វាងស៊ី សាធារណរដ្ឋ– ប្រជាមានិតចិន តបតាមការអញ្ជើញរបស់រដ្ឋា– ភិបាលចិន។
គណៈប្រតិភូអមដំណើរ រួមមាន លោក ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការ បរទេសនិងសហប្រតិបត្តិការអន្តរជាតិ និង លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ព្រមទាំងសមាជិករាជរដ្ឋាភិបាលដទៃទៀត។
សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន នឹងអញ្ជើញ ថ្លែងសុន្ទរកថានៅក្នុងពិធីបើកការតាំងពិព័រណ៍ អាស៊ាន–ចិន លើកទី១៣ ហើយបន្ទាប់មកនឹង អញ្ជើញចូលរួមជាអធិបតីក្នុងពិធីសម្ពោធពន្លា ជាតិកម្ពុជា។
សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏នឹងថ្លែង សុន្ទរកថាផងដែរ នៅក្នុងវេទិកាវិនិយោគ និង ពាណិជ្ជកម្មលើកទី១ ស្តីពី “ទស្សនវិស័យនៃ ការធ្វើធុរកិច្ចនិងវិនិយោគនៅកម្ពុជា” ដែល មានគោលបំណងជំរុញទំនាក់ទំនងពាណិជ្ជកម្ម ថែមទៀត រវាងកម្ពុជា និងចិន ក៏ដូចជាដើម្បី ទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរចិន មក កម្ពុជា។
បន្ថែមពីនេះ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នឹងជួបពិភាក្សាទ្វេភាគីផង ដែរ ជាមួយប្រធានគណៈប្រតិភូនៃប្រទេសមួយ– ចំនួន។
ក្នុងពេលដែលឆ្នាំ២០១៦ ជាឆ្នាំនៃខួប អនុស្សាវរីយ៍លើកទី២៥ នៃទំនាក់ទំនងដៃគូ ចរចាអាស៊ាន–ចិន ការតាំងពិព័រណ៍អាស៊ាន–ចិន លើកទី១៣ នឹងពង្រឹងថែមទៀតដល់កិច្ច– សហប្រតិបត្តិការអាស៊ាន–ចិន ដែលបានទទួល ឋានៈជាដៃគូពេញសិទ្ធិនៅឆ្នាំ១៩៩៦ និងត្រូវ បានដំឡើងទៅជាភាពជាដៃគូយុទ្ធសាស្ត្រនៅ ឆ្នាំ២០០៣។ ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្ម ធំបំផុតរបស់អាស៊ាន ដែលនៅក្នុងឆ្នាំ២០១៥ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងអាស៊ាន និងចិន មានតម្លៃដល់ទៅ៤៧២,១៦ពាន់លានដុល្លារ សហរដ្ឋអាមេរិក”៕
ដោយ ៖ ដារិទ្ធ