ខេត្តបន្ទាយមានជ័យ៖ នៅវេលាម៉ោង១៨ និង២០នាទីយប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦ មានហេតុការណ៍គ្រោះអគ្គិភ័យមួយបង្កឡើងដោយការឆាបឆេះធុងសាំងផ្ទះលក់ចាប់ហួយ បណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិអស់មួយចំនួន តែសំណាងល្អមិនរាលដាលដល់លំនៅដ្ឋាន និងរបួសមនុស្សនោះទេ ។
ករណីអគ្គិភ័យឆាបឆេះធុងសាំងកើតឡើង នៅចំណុចមុខវត្តផ្សារកណ្តាល ភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ម្ចាស់ផ្ទះមានឈ្មោះ តឿន នាង ភេទ ស្រី អាយុ ៣៦ ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ។ អគ្គិភ័យខាងលើនេះ ផ្ដើមចេញពីម្ចាស់ផ្ទះគាត់កំពុងតែដាំស្ល ពេលនោះប្តីរបស់គាត់បានបូមសាំងដាក់ដសម្រាប់លក់ ក៏បណ្តាលឲ្យមានអគ្គិភ័យឆាបឆេះតែម្តង ។
ក្រោយមានហេតុការណ៍នេះកើតឡើង កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចេញទៅជួយបាញ់ពន្លត់ និងប្រជាពលរដ្ឋជិតខាង នាំគ្នាដងទឹកជះពន្លត់ ទើបគ្រប់គ្រងស្ថានការណ៍បាន មិនឲ្យរាលដានឆេះដល់ផ្ទះអ្នកជិតខាងនោះឡើយ ៕
ចាន់ សុខលន់