Monday, November 25, 2024
Homeព័ត៌មានអន្តរជាតិ​មន្ត្រី៖ពួក អាប៊ូ សាយ៉ាសហ្វីលីពីន ខ្លាំងជាងក្រុមអាយសុីស ទៅទៀត

​មន្ត្រី៖ពួក អាប៊ូ សាយ៉ាសហ្វីលីពីន ខ្លាំងជាងក្រុមអាយសុីស ទៅទៀត

ព័ត៌មានពីតំបន់អាសុី

ហ្វីលីពីន៖ មន្ត្រីជាន់ខ្ពស់រដ្ឋា ភិបាលបានឲ្យដឹង ថាពួកភេរវករ អាប៊ូ សាយ៉ាស ក្នុងប្រទេសហ្វីលីពីន បានប្រែក្លាយជា ក្រុមខ្លាំងជាង ភេរវកររដ្ឋ អ៊ីស្លាមដែលវាយប្រហារ នៅសហរដ្ឋអាមេរិកកាល ពីថ្ងៃ៩កញ្ញាឆ្នាំ២០០១ទៅទៀត។

លេខាធិការការិយា ល័យទំនាក់ទំនងប្រធានា ធិបតីហ្វីលីពីន លោក Martin Andanar បានឲ្យដឹងកាលពីថ្ងៃអាទិត្យ នេះថាការវាយ ប្រហារភេរវកម្ម កាលពីថ្ងៃ៩កញ្ញា ឆ្នាំ២០០១ នៅសហរដ្ឋអា មេរិកបានបើកនូវ ប្រអប់សម្ងាត់មួយក្នុង ការធ្វើភេរវកម្មនិយម។

លោកបានថ្លែង ដោយយោងតាមរបាយការណ៍ ដែលស្និទ្ធនិងក្រុមភេរវករក្នុង ស្រុករបស់រដ្ឋអ៊ីស្លាមថា មានការចាប់ កំណើតឡើងនូវ ពួកមានផ្នត់គំនិតបះ បោរឬហៅថាក្រុមសកម្ម ប្រយុទ្ធរដ្ឋអ៊ីស្លាម (អាយស៊ីស) ។ ពួកអាប៊ូ សាយ៉ាស ប្រែក្លាយជា ក្រុមឧទ្ទាម ដែល ខ្លាំងក្លា ជាងអាយស៊ីសទៅទៀត។

ក្នុងអំឡុងពេលនៃការ លើកតម្កើងរបស់ក្រុម អាល់កៃដា ដែលបានទទួល ខុសត្រូវក្នុងការវាយ ប្រហារសហរដ្ឋអាមេរិក ១៥ឆ្នាំមកនេះ ពួកចោរប្លន់ អាប៊ូ សាយ៉ាស ក៏បាន ប្តេជ្ញាចងសម្ព័ន្ធមិត្តជា មួយក្រុមភេរវករ ខាងលើផងដែរ។

លោក Andanar ថ្លែងថាក្រុមភេរវករ វាយប្រហារអាមេរិក កាលពី១៥ឆ្នាំមុនឬ(ពួក៩/១១) គួរតែជាអ្នកធ្វើ ឲ្យយើងនឹក ឃើញថាក្នុង ចំណោមពួកយើងកំពុង ប្រឈមនូវសត្រូវ ឬភេរវករគ្មានមុខ។

លោកបានស្នើ ឲ្យអ្នកគ្រប់គ្នាធ្វើកិច្ចសហ ប្រតិបត្តិការ ក្នុងការប្រយុទ្ធ ប្រឆាំងនិងក្រុម ភេរវកម្មទាំងនេះ។ លោកបន្តថាយើងទាំង អស់គ្នាគួរតែ រួមគ្នាជាធ្លុង មួយដើម្បីធ្វើសង្គ្រាម ជាមួយនិងពួកនេះ យើងគួរតែរួមគ្នា ជួយគ្នាទៅ វិញទៅមក វាមិនត្រឹមតែ ជាទំនួល ខុសត្រូវ របស់អាជ្ញាធរ មានសមត្ថកិច្ច កងកម្លាំងប៉ូលិស ជាតិហ្វីលីពីន ប៉ុណ្ណោះទេ ។ នេះគឺជា ការទទួលខុស ត្រូវមួយរបស់ ប្រជា ជន ហ្វីលីពីន គ្រប់រូបផងដែរ

សូមបញ្ជាក់ថា ពួកចោរប្លន់ អាប៊ូ សាយ៉ាស ដែលបានវាយ ប្រហារនៅភាគខាង ត្បូង ហ្វីលីពីន គឺក្រុងទីក្រុង Davao កាលពី ពេលថ្មីនេះ និងបាន សម្លាប់មនុស្ស ចំនួន១៤នាក់រង របួស៧០នាក់។

RELATED ARTICLES