Thursday, July 17, 2025
Homeព័ត៌មានជាតិបន្សល់ពាក្យចុងក្រោយ "...បងស្រលាញ់អូន បើមានជាតិក្រោយ បងនិងធ្វើប្តីល្អអូន ពីបងប្តីថោកទាប"

បន្សល់ពាក្យចុងក្រោយ “…បងស្រលាញ់អូន បើមានជាតិក្រោយ បងនិងធ្វើប្តីល្អអូន ពីបងប្តីថោកទាប”

ខេត្តកោះកុង៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញចងកម្លាប់ខ្លួននៅក្នុងផ្ទះសំណាក់មួយកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើល ហើយក៏បានរាយការណ៍ទៅសមត្ថកិច្ចចុះពិនិត្យសាកសព ក៏ប្រទះឃើញលិខិតបណ្តាំមួយសន្លឹកផងដែរ។

ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលា​ម៉ោង​៩និង​៣០នាទីព្រឹក ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅចំណុចផ្ទះ​សំណាក់​​ ឈ្មោះ​ សុវណ្ណ​ ដុល្លា​ ក្នុង​ភូមិ​អូរជ្រៅ​ ឃុំបឹងព្រាវ​ ស្រុកស្រែអបិល។

សាកសពបុរសគិតខ្លីខាងលើ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីម្ចាស់ផ្ទះសំណាក់ខាងលើ ថាមានមនុស្សចងកសម្លាប់ក្នុងបន្ទប់។ ភ្លាមៗនោះ សមត្ថកិច្ចបានដឹកនាំកម្លាំងចុះដល់កន្លែងកើតហេតុ បានសហការជាមួយគ្រូពេទ្យជំនាញ ធ្វើកោសល្យវិច័យ និងពិនិត្យសាកសព រួចសន្និដ្ឋានថា ជនរងគ្រោះពិតជាបានចងកសម្លាប់ខ្លួនពិតប្រាកដមែន តែពុំដឹងថាមានវិបត្តិអ្វីនោះទេ។

សមត្ថកិច្ចបានបន្ថែមថា នៅក្នុងបន្ទប់ដែលជនរងគ្រោះស្លាប់ សមត្ថកិច្ចក៏បានរកឃើញលិខិតមួយច្បាប់ ដែលជនរងគ្រោះបានបន្សល់ទុក ដែលមានអត្ថន័យថា “មកដល់អ្នកម្តាយ និងប្រពន្ធ កូនជាទីស្រលាញ់ ម៉ែឲ្យកូនសុំទោសផង កូនអកតញ្ញូណាស់ មិនទាន់តបស្នង កូនកែមិនបាន ធ្វើបាបទាមងប្រពន្ធកូន ហើយធ្វើឲ្យម៉ែពិបាកចិត្ត កូនសូមលាម៉ែថ្ងៃនេះរហូតហើយ ជាតិក្រោយ បើមានមែន កូនសូមធ្វើជាកូនម៉ែម្តងទៀត។

នៅក្នុងលិខិតដដែលនោះ ជនរងគ្រោះបានបន្តថា “ប្រពន្ធសំលាញ់ បងខុស បងមិនមែនជាប្តីល្អរបស់អូនទេ បងសូមលាអូនហើយ សូមអូនថែរក្សាសុខភាពផង កូនសំឡាញ់ អុនត្រូវមើលថែវាឲ្យបានល្អផងណា បងស្រលាញ់អូន បើមានជាតិក្រោយ បងនិងធ្វើប្តីល្អអូន ពីបងប្តីថោកទាប”។

បច្ចុប្បន្ន សមត្ថកិច្ចបានទាក់ទងរថយន្តសង្គ្រោះបន្ទាន់ ដឹកសាកសពជនរងគ្រោះទៅតម្កល់នៅវត្តសាលាម្នាង ដើម្បីរង់​ចាំសាច់ញាតិមកទទួល៕

RELATED ARTICLES