Saturday, September 21, 2024
Homeព័ត៌មានជាតិអនុវត្តស្រាលក្រមតាមដីការតុលាការ ឲ្យកូនបំណុលរើចេញពីផ្ទះ

អនុវត្តស្រាលក្រមតាមដីការតុលាការ ឲ្យកូនបំណុលរើចេញពីផ្ទះ

ភ្នំពេញ៖ កម្លាំងចំរុះចុះអនុវត្តស្រាលក្រមរបស់តុលាការរវាងកូនបំណុlដែលលក់ផ្ទះអោយម្ចាស់បំណុលហើយមិនព្រមរើសចេញពីផ្ទះលេខ៣២ តាមផ្លូវ៣៤៨ ក្រុម៤៨ ស្ថិតនៅភូមិ៧ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន កាលពីវេលាម៉ោង៩និងង៣០នាទីព្រឹកថ្ងៃទី១៤ ខែ កញ្ញា ។

ម្ចាស់បំណុលមានឈ្មោះ តែ ស៊ីតូ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ចំណែកកូនបំណុលមានឈ្មោះ ញឹក សុខអៀង ភេទស្រី អាយុ៥៥ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុខាងលើ ។

fgddsds

ប្រភពព័ត៌មានបានឲ្យដឹងថា ម្ចាស់បំណុលបានទិញផ្ទះមួយល្វែងរបស់កូនបំណុលដោយបង់ប្រាក់ជា៣ដំណាក់កាលទើបទទួលបានប្លង់ផ្ទះ ពេលដែលម្ចាស់បំណុលបានបង់ប្រាក់ ដល់ដំណាក់កាលទី៣ត្រូវទទួលបានប្លង់ហើយ ទើបដឹងថាប្លង់ផ្ទះត្រូវបានកូនបំណុលយក ទៅដាក់បញ្ចាំនៅធនាគារពាណិជ្ជ ក្នុងតម្លៃជាង៤៨ដុល្លារ ដោយរួមទាំងប្លង់ដីស្រែនៅស្រុក កៀនស្វាយ៣ទៀតផង ។ លុះពេលម្ចាស់បំណុលដឹងហើយក៏បានទៅសុំលោះប្លង់ផ្ទះខាងលើ ប៉ុន្តែធនាគារមិនព្រមទេទាល់តែលោះទាំងប្លង់ដី៣ប្លង់ទៀតសរុបជាង៤៨ម៉ឺនដុល្លារនេះ ទើបធនាគារអនុញ្ញាតិឲ្យ ។ បន្ទាប់មកម្ចាស់បំណុលបានលោះប្លង់ទាំងអស់បានហើយ ស្រាប់តែកូនបំណុលបានឲ្យសាច់ញាតិរបស់គេនិងម្តាយចាស់ជរាមកស្នាក់នៅលើផ្ទះមិន ព្រមចុះចេញទៅវិញ ទើបម្ចាស់បំណុលបានដាក់ពាក្យបណ្តឹងទៅតុលាការសុំអនុវត្តដីកា ឲ្យសាច់ញាតិកូនបំណុលចុះចេញពីផ្ទះ ។

dfdfdf

ជាលទ្ធផលការអនុវត្តមិនបានសម្រេចទេ បានត្រឹមទុកពេលឲ្យសាច់ញាតិរបស់កូនបំណុល និងម្តាយចាស់ជរាត្រូវបានទុកពេលឲ្យស្នាក់នៅលើផ្ទះចំនួន២សប្តាហ៍យ៉ាងយូរ ហើយម្ចាស់បំណុលបានចេញលុយថ្លៃផ្ទះជួលចំនួន២ខែឲ្យទៅសាច់ញាតិរបស់កូនបំណុលនិង ជួយចេញថ្លៃព្យាបាលជម្ងឺរបស់ម្តាយចាស់ជរាពាក់កណ្តាល ប៉ុន្តែបើសិនជាដល់ថ្ងៃកំណត់ ហើយមិនព្រមរើចេញទេ នឹងត្រូវអនុវត្តតាមច្បាប់ ៕

គួន ចំរើន

RELATED ARTICLES