Saturday, November 16, 2024
Homeព័ត៌មានជាតិចរចា​ដំឡើង​ប្រាក់​ខែ​១៨០​ដុល្លារ លោក សម រង្ស៊ី ប្រាប់​កម្ម​ករ​កុំ​ជឿ​ថៅ​កែ​ត្អូញ

ចរចា​ដំឡើង​ប្រាក់​ខែ​១៨០​ដុល្លារ លោក សម រង្ស៊ី ប្រាប់​កម្ម​ករ​កុំ​ជឿ​ថៅ​កែ​ត្អូញ

ភ្នំពេញ ៖ លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលបច្ចុប្បន្នកំពុងនិរទេស ខ្លួននៅក្រៅប្រទេស បានលើកឡើង កាលពី ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ថា ការចរចា ទាមទារឱ្យថៅកែរោងចក្រដំឡើងប្រាក់ខែ កម្មករពី១៤០ដុល្លារ ទៅ១៨០ដុល្លារយ៉ាងតិច នៅឆ្នាំ២០១៧ខាងមុខនោះ កម្មករមិនត្រូវជឿ លើការត្អូញត្អែរ ឬគំរាមកំហែងរបស់ថៅកែ រោងចក្រទាំងនោះទេ។

លោកសម រង្ស៊ី ប្រធានគណបក្សប្រឆាំង ដ៏ធំនៅកម្ពុជា បានបញ្ជាក់ឱ្យដឹងតាមរយៈទំព័រ ហ្វេសប៊ុករបស់លោក កាលពីយប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២១០៦ ថា “ក្នុងការចរចាទាមទារ ដំឡើងប្រាក់ខែអប្បបរមា ពី១៤០ដុល្លារ ទៅ ១៨០ដុល្លារ បងប្អូនក្មួយៗកម្មករ មិនត្រូវជឿ ការត្អូញត្អែរ ឬការគំរាមកំហែងរបស់ថៅកែ ទេ។ ថៅកែទាំងនោះ តែងតែត្អូញត្អែរថា គេ រកស៊ីមិនសូវចំណេញទេ ហើយអាចរកស៊ីខាត ផង បើគេដំឡើងប្រាក់ខែឱ្យកម្មករ តាមសំណើ របស់កម្មករ។ តាមការពិត ថៅកែទាំងនេះ រកស៊ី ចំណេញច្រើនណាស់ លើញើសឈាមរបស់កម្មករ តែគេតែងតែបិទបាំងប្រាក់ចំណេញរបស់គេ ដើម្បី បង្អត់កម្មករ ហើយចំណេញកាន់តែច្រើនឡើង ថែមទៀត។ ជួនកាលគេប្រើល្បិចបិទរោងចក្រ របស់គេ តែគេទៅបើករោងចក្រថ្មីមួយ នៅ ក្បែររោងចក្រចាស់ ដោយគ្រាន់តែប្តូរឈ្មោះ រោងចក្រតែប៉ុណ្ណោះ ហើយដោយជំពាក់ប្រាក់ ខែកម្មករដែលគេរត់ចោល។ បំណងរបស់គេ មួយទៀត គឺបំបាត់អតីតភាពរបស់កម្មករចាស់ ដើម្បីជ្រើសរើសកម្មករថ្មី ដែលគេឱ្យប្រាក់ខែ តិចជាងកម្មករចាស់។

ថៅកែតែងតែគំរាមថា បើកម្មករទាមទារ ឡើងប្រាក់ខែច្រើនពេក គេនឹងត្រូវបិទរោងចក្រ គេ ហើយទៅបើករោងចក្រនៅប្រទេសជិត ខាងវិញ ដែលជាហេតុធ្វើឱ្យកម្មករនៅប្រទេស កម្ពុជា បាត់បង់ការងារ។ នេះគ្រាន់តែជាល្បិច បោកបញ្ឆោតកម្មករទេ។ តាមការពិត ក្រុមហ៊ុន កាត់ដេរមួយចំនួន ដែលមានភាគហ៊ុនដាក់លក់ លើទីផ្សារភាគហ៊ុនអន្តរជាតិ បានបង្ហាញប្រាក់- ចំណេញពិតរបស់គេ ដែលប្រមូលបានពីប្រទេស កម្ពុជា ហើយមានចំនួនយ៉ាងសន្ធឹកសន្ធាប់រាប់- រយលានដុល្លារ។

ក្រុមហ៊ុនមួយចំនួនទៀត ដែលច្បាប់អន្តរ- ជាតិ មិនតម្រូវឱ្យលាតត្រដាងប្រាក់ចំណេញ ពិតប្រាកដរបស់ខ្លួន តែងតែបិទបាំងប្រាក់ចំណេញ ទាំងនោះ ដើម្បី ៖

១-គាបសង្កត់កម្មករមិនឱ្យឡើងប្រាក់ខែ តាមតម្រូវការនៃជីវភាពកម្មករ។

២-យកប្រាក់ចំណេញមួយចំណែក ទៅ ចែកស្ងាត់ៗជាមួយនឹងអ្នកដឹកនាំពុករលួយនៅ ប្រទេសកម្ពុជា ដែលត្រូវការសំណូកសូកប៉ាន់ ឥតឈប់ឈរ។

ខ្ញុំស្តាយណាស់ដែលរដ្ឋអំណាចនៅប្រទេស កម្ពុជាសព្វថ្ងៃ កាន់ជើងថៅកែ ហើយចូលដៃ ជាមួយថៅកែ ដើម្បីគាបសង្កត់ និងបង្អត់កម្មករ ខ្មែរ។

ក្នុងពិភពលោក មានតែប្រទេសកម្ពុជាទេ ដែលកម្មកររាប់សែននាក់ ទៅធ្វើការរាល់ថ្ងៃ ដោយមិនបានទទួលទានអាហារគ្រប់គ្រាន់។ មួយចំនួននៃកម្មករទាំងនោះ ដួលសន្លប់ស្ទើរ- តែរៀងរាល់ថ្ងៃ នៅតាមរោងចក្រនានា ដោយ- សារធ្វើការនឿយហត់ពេក ហើយមិនបានទទួល- ទានអាហារគ្រប់គ្រាន់”។

ដោយឡែក កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦ លោកសម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះ ក៏បានសរសេរក្នុងទំព័រហ្វេសប៊ុករបស់ លោកដែរថា “ខ្ញុំសូមគាំទ្រការទាមទាររបស់ សហជីព តំណាងឱ្យកម្មករនៅប្រទេសកម្ពុជា ដែលទាមទារឱ្យថៅកែរោងចក្រដំឡើងប្រាក់ ឈ្នួលអប្បបរមា ពី១៤០ដុល្លារ ដល់១៨០ដុល្លារ យ៉ាងតិច សម្រាប់ឆ្នាំ២០១៧ ខាងមុខ។

ការទាមទារនេះត្រឹមត្រូវណាស់ ពីព្រោះ ៖

១-ប្រាក់ខែគោល ១៤០ដុល្លារ ដូចសព្វថ្ងៃ មិនអាចរស់បានទេ។

២-មិនអាចប្រៀបធៀបប្រាក់ខែកម្មករ នៅប្រទេសកម្ពុជា ទៅនឹងប្រាក់ខែកម្មករនៅ ប្រទេសជិតខាងបានទេ ពីព្រោះទំនិញនៅប្រទេស កម្ពុជា ថ្លៃជាងប្រទេសជិតខាងឆ្ងាយណាស់ (ដោយសារតែការជំរិតទារលុយក្រៅប្រព័ន្ធ ពន្ធដាររបស់រដ្ឋ សិទ្ធិផ្តាច់មុខក្នុងអាជីវកម្មជា ច្រើនបានមកពីអំពីពុករលួយ និងការប្រើប្រាស់ ប្រាក់ដុល្លារ ជាទូទៅក្នុងសេដ្ឋកិច្ចប្រទេសកម្ពុជា សព្វថ្ងៃ)។

៣-នៅប្រទេសកម្ពុជា សេវាសាធារណៈ ដូចជាប្រព័ន្ធអប់រំ និងប្រព័ន្ធសុខាភិបាល តម្រូវ- ឱ្យប្រជាពលរដ្ឋចំណាយលុយច្រើនជាងប្រទេស ជិតខាង។

៤-នៅប្រទេសកម្ពុជា មិនមានសេវាសង្គម- កិច្ចជួយទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្រីក្រ ដូចនៅប្រទេសជិតខាងទេ។

សរុបសេចក្តីទៅ កម្មករនៅប្រទេសកម្ពុជា ត្រូវទទួលបានប្រាក់ឈ្នួលអប្បបរមា១៨០ដុល្លារ យ៉ាងតិច ក្នុងមួយខែ ដើម្បីរស់បានដោយរួច- ផុតពីភាពវេទនា ហើយទោះជាទទួលបានប្រាក់- ខែប៉ុណ្ណឹងក៏ដោយ (១៨០ដុល្លារ) ក៏ជីវភាព រស់នៅរបស់កម្មករខ្មែរ នៅតែទាបជាងជីវភាព រស់នៅរបស់កម្មករនៅប្រទេសជិតខាង ដូចបាន ពន្យល់ខាងលើ។

ថៅកែរោងចក្រអាចដំឡើងប្រាក់ខែយ៉ាង ងាយ តាមការទាមទាររបស់កម្មករ បើយើង បំបាត់ទម្លាប់អាក្រក់ដែលតម្រូវឱ្យថៅកែទាំង- នោះ យកប្រាក់ចំណេញមួយផ្នែកធំរបស់ខ្លួន ជាសំណូកសូកប៉ាន់ទៅឱ្យអ្នកដឹកនាំពុករលួយ នៃប្រទេសកម្ពុជា សព្វថ្ងៃ”៕

RELATED ARTICLES