ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កម្ពុជា បានសម្រេចដាក់ចេញឱ្យអនុវត្តនូវកម្មវិធី ពិសេសរបស់រាជរដ្ឋាភិបាល ដើម្បីគោលដៅ ស្ថិរភាពវូបនីយីកម្មថ្លៃស្រូវ និងជំរុញការទិញ ស្រូវក្នុងប្រទេស ដើម្បីជាការលើកកម្ពស់ផល– ប្រយោជន៍របស់ប្រជាកសិករ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះថ្ងៃទី១៥ ខែ កញ្ញា ឆ្នាំ២០១៦ បានបញ្ជាក់ឱ្យដឹងថា “ឆ្លើយ– តបទៅនឹងសភាពការណ៍ជាក់ស្តែងចំពោះមុខ ដែលតម្លៃស្រូវក្រអូប និងពូជស្រូវសែនក្រអូប បានធ្លាក់ចុះពីតម្លៃ ៩៩ម៉ឺន ៥ពាន់រៀល (ប្រមាណ ៨៥០០បាត) ក្នុងមួយតោន នៅពាក់កណ្តាល ខែសីហា មកដល់ប្រហែល៧៧ម៉ឺនរៀល (ប្រមាណ ៦៥០០បាត) ក្នុងមួយតោន នៅក្នុងសប្តាហ៍នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ យ៉ាងខ្លាំងចំពោះការព្រួយបារម្ភ និងការលំបាក របស់កសិករ ចំពោះការធ្លាក់ចុះថ្លៃស្រូវ នៅក្នុង ប្រទេសកម្ពុជា ដែលបាននិងកំពុងធ្វើឱ្យមាន ផលប៉ះពាល់យ៉ាងខ្លាំងដល់ប្រជាកសិករ ជាពិសេស បងប្អូនកសិករ នៅតាមបណ្តាខេត្តភាគខាងលិច នៃប្រទេសកម្ពុជា។
ក្នុងន័យនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន សម្រេចដាក់ចេញនូវ “កម្មវិធីពិសេសរបស់រាជ– រដ្ឋាភិបាល” ដែលមានថវិកាសមមូលនឹងចំនួន ២៧លានដុល្លារអាមេរិក ក្នុងនោះ ប្រើប្រាស់ ប្រាក់បម្រុងរបស់រាជរដ្ឋាភិបាល សមមូលនឹងចំនួន ២០លានដុល្លារអាមេរិក និងប្រើប្រាស់ទុនរបស់ ធនាគារអភិវឌ្ឍន៍ជនបទ ៧លានដុល្លារអាមេរិក ដើម្បីជាឥណទានកាតាលីករជួយជំរុញស្ថិរភាព វូបនីយកម្មថ្លៃស្រូវ និងជំរុញការទិញស្រូវ ក្នុង ស្រុក ដោយអនុញ្ញាតឱ្យធនាគារអភិវឌ្ឍន៍ជនបទ ជាប្រតិបត្តិករអនុវត្តគម្រោងមួយនេះដោយ ផ្ទាល់។
គោលដៅជាចម្បងនៃ“កម្មវិធីពិសេស របស់រាជរដ្ឋាភិបាល” គឺរួមចំណែកដោះស្រាយ បញ្ហាខ្វះខាតទុនទិញស្រូវរបស់រោងម៉ាស៊ីនកិន ស្រូវ នៅតាមបណ្តាខេត្តគោលដៅមួយចំនួន និងជំរុញការប្រមូលទិញស្រូវក្រអូបដែលកំពុង ចាប់ផ្តើមដល់រដូវប្រមូលផលបណ្តើរៗ ចាប់ពី ពាក់កណ្តាលខែសីហា តទៅ រហូតដល់ចុងឆ្នាំ នេះ និងដើមឆ្នាំក្រោយ។ តាមរយៈការអនុវត្ត កម្មវិធីពិសេសនេះ រាជរដ្ឋាភិបាលកម្ពុជា នឹងអាច ជំរុញប្រមូលទិញស្រូវបានប្រមាណ ៩០,០០០ តោន ហើយអាចធ្វើឱ្យតម្លៃប្រមូលទិញស្រូវ មានកម្រិតលើសពី ៩៤ម៉ឺនរៀល (ប្រមាណ ៨០០០បាត) ក្នុងមួយតោន ស្រូវសែនក្រអូប។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចាត់នីតិវិធី បញ្ចោញថវិកាសមមូលនឹងចំនួន២០លានដុល្លារ អាមេរិកនេះ ជូនធនាគារអភិវឌ្ឍន៍ជនបទ ហើយ ដើម្បីអនុវត្តគម្រោងពិសេសខាងលើនេះ។
ជារួមយន្តការនេះ គឺជាកាតាលីករមួយ ដ៏សំខាន់ សម្រាប់រួមចំណែកជួយឱ្យរោងម៉ាស៊ីន កិនស្រូវអាចស្រូបទិញស្រូវពីកសិករក្នុងពេល ប្រមូលផល រក្សាបាននូវតម្លៃសមរម្យ និង បំពេញបាននូវបរិមាណសម្រាប់បម្រើឱ្យការ នាំចេញនាថ្ងៃអនាគត។
ជាយន្តការអនុវត្ត ធនាគារអភិវឌ្ឍន៍ជនបទ នឹងផ្តល់ឥណទានត្រង់ដល់អ្នកដែលយកស្រូវ– អង្ករ មកដាក់បញ្ចាំក្នុងឃ្លាំង និងធានាបំណុល ដោយយកស្តុកស្រូវ–អង្ករនោះជាវត្ថុធានា ហើយ រោងម៉ាស៊ីនកិនស្រូវតាមតំបន់នីមួយៗ ត្រូវ កំណត់ទីតាំង ដែលមានឃ្លាំង ឡសម្ងួត និង គ្រឿងបរិក្ខារផ្សេងៗ ដោយមានការគ្រប់គ្រង សន្និធិស្រូវដោយភ្នាក់ងាររបស់ធនាគារអភិវឌ្ឍន៍ ជនបទ សហការជាមួយរោងម៉ាស៊ីនកិនស្រូវ ដែលជាសមាជិកឃ្លាំងស្តុកស្រូវ។ ម្ចាស់ឃ្លាំងស្រូវ គឺជាអ្នកទទួលខុសត្រូវលើគុណភាពស្រូវ។
ចំពោះទីតាំងស្តុកស្រូវ គឺត្រូវបានកំណត់ ចំនួន៥ ៖ ចំនួន២ទីតាំង សម្រាប់តំបន់ខេត្តពោធិ៍– សាត់ បាត់ដំបង បន្ទាយមានជ័យ និងសៀមរាប ចំនួន១ទីតាំង សម្រាប់ខេត្តកំពង់ចាម និងត្បូងឃ្មុំ ចំនួន១ទីតាំង សម្រាប់តំបន់ព្រៃវែង និងស្វាយ– រៀង និងចំនួន១ទីតាំង សម្រាប់តំបន់ខេត្តកណ្តាល តាកែវ កំពត កំពង់ស្ពឺ និងភ្នំពេញ។
ដើម្បីឱ្យការអនុវត្តនូវកម្មវិធីពិសេសនេះ ដំណើរការទៅប្រកបដោយប្រសិទ្ធភាព រាជ– រដ្ឋាភិបាល សូមអំពាវនាវដល់រោងម៉ាស៊ីនកិន ស្រូវ ក្រុមហ៊ុននាំអង្ករចេញទៅក្រៅប្រទេស និង អ្នកពាក់ព័ន្ធទាំងអស់ ចូលរួមអនុវត្តប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់ តម្កល់ផលប្រយោជន៍ បងប្អូនកសិករយើងជាធំ និងជួយជំរុញដល់ ការអភិវឌ្ឍវិស័យកសិកម្មទាំងមូល។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា នឹង បន្តគាំទ្រ និងជំរុញយន្តការផ្តល់ឥណទានដោយ យកស្តុកស្រូវជាវត្ថុធានាបំណុល ក៏ដូចជាលើក ទឹកចិត្តដល់វិស័យឯកជនពង្រីកឡសម្ងួត និង ឃ្លាំងស្តុកស្រូវឱ្យកាន់តែធំ និងមានលក្ខណៈ ស្តង់ដារ ក្នុងការរក្សាទុកស្រូវមានគុណភាពល្អ សំដៅធានាបាននូវស្ថិរភាពថ្លៃស្រូវ–អង្ករ សម្រាប់ បងប្អូនប្រជាកសិករ និងបម្រុងទុកស្រូវ–អង្ករគ្រប់– គ្រាន់ សម្រាប់បម្រើឱ្យការនាំអង្ករចេញប្រកប– ដោយនិរន្តរភាព និងទទួលបានការជឿជាក់ពី អ្នកទិញអង្ករ”៕
ដោយ ៖ ដារិទ្ធ