Monday, November 25, 2024
Homeសេដ្ឋកិច្ចជាតិស្រាបៀរ​ ABC អិចស្ត្រា ស្តោត ដប​​​​ថ្មី បានសម្ពោធដាក់លក់លើទីផ្សារហើយ

ស្រាបៀរ​ ABC អិចស្ត្រា ស្តោត ដប​​​​ថ្មី បានសម្ពោធដាក់លក់លើទីផ្សារហើយ

ភ្នំពេញ៖  កាលពីថ្ងៃសៅរ៍ទី 17  ខែកញ្ញា ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) បានប្រកាសបង្ហាញជាផ្លូវការនូវ ABC អិចស្ត្រាស្តោតដបដែលរចនាឡើងជាមួយរូបរាង ថ្មីដ៏គួរឲ្យទាក់ទាញ ដែលប្រារព្វធ្វើឡើងនៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ។

dsdfds

ព្រឹត្តិការណ៍នេះរៀបចំឡើងជាលក្ខណៈ “រាត្រីសមោសរដែលមានឈ្មោះថា“(ABC Golden Black Night) ត្រូវបានរៀបចំយ៉ាងពិសេសដើម្បីប្រកាសសម្ពោធលក់ស្រាបៀរទឹកខ្មៅដបថ្មី ដោយបានអញ្ជើញភ្ញៀវវីអាយភី រួមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ និងបុគ្គលិកប្រតិបត្តិរបស់ក្រុមហ៊ុនដៃគូពាណិជ្ជកម្ម ជាពិសេសវត្តមាននៃតារាចម្រៀង តារាសម្តែង និងតារាបង្ហាញម៉ូតជាច្រើន ដូចជាអ្នកនាង ពេជ្រ សោភា លោក ជី ដេវីត កញ្ញា សុគន្ធនីសា លោក ឆាយ វីរៈយុទ្ធ លោក អ៊ុន សុធ្ធា និង តារាល្បីៗជាច្រើនរូបទៀត ។

dfsdfsdfs

កម្មវិធីរាត្រីនោះថា “កម្មវិធីជប់លៀងពាក់របាំងមុខ” ដែលក្នុងកម្មវិធីនេះភ្ញៀវបានអញ្ជើញមកចូលរួមដោយស្លៀកពាក់ពណ៌ខ្មៅ ឬពណ៌មាស និងពាក់របាំងមុខពិសេសដើម្បីបន្ថែមភាពអាថ៍កំបាំងនៃព្រឹត្តិការណ៍នេះ ជាពិសេសមានការចូលរួមសម្តែងពីក្រុមអ្នកលេងសៀកអន្ដរជាតិដែលមានឈ្មោះថា “The Magic Cube” មកពីប្រទេសបារាំងមកសំដែងសៀករហ័សកម្មបែបទំនើប និង លាតត្រដាង ABC អិចស្ត្រាស្តោតរូបរាងដបថ្មីនៅលើឆាក ព្រមទាំងមានកម្មវិធីដើរបង្ហាញម៉ូតពាក់របាំងមុខ និងការសម្តែងរបាំស្រមោលសហសម័យដែលបង្ហាញពីប្រវត្តិនៃស្រាបៀរ ABC អិចស្ត្រាស្តោត ។

fdsfds

ការសម្តែងនេះបានបង្កបរិយាកាសកាន់តែរំភើបរីករាយបន្ថែមទៀតជាមួយនឹងតន្រ្តីដែលប្រគំឡើងដោយក្រុមតន្រ្តីអន្តរជាតិ និងជាមួយនឹងបទពិសោធន៍ថ្មី នៃការទទួលទានអាហារបែបបច្ចឹមប្រទេស លំដាប់សណ្ឋាគារផ្កាយ ៥ ។

fdsdfdfs

ក្នុងអំឡុងពេលធ្វើបទសម្ភាសន៍ពិសេសជាមួយបណ្តាអ្នកសារព័ត៌មានល្បីៗក្នុងស្រុក  មានតារាល្បីៗជាច្រើនរូបបានមានប្រសាសន៍ថា ពួកគាត់ចូលចិត្តទទួលទានស្រាបៀរ ABC អិចស្ត្រាស្តោតពីព្រោះពួកគាត់ឲ្យតម្លៃទៅលើអ្វីៗដែលល្អប្រណីតនៅក្នុងជីវិត ហើយមានប្រសាសន៍បន្តទៀតថា ស្រាបៀរទឹកខ្មៅនេះត្រូវបានវាយតម្លៃខ្ពស់ជាស្រាបៀរទឹកខ្មៅមានគុណភាពខ្ពស់ ធ្វើឡើងពីគ្រឿងផ្សំដែលបានសម្រិតសម្រាំងយ៉ាងពិសេសជាមួយនឹងដំណើរការនៃខ្សែសង្វាក់ផលិតយ៉ាងល្អឥតខ្ចោះ ។

dfdsfs

ABC អិចស្ត្រាស្តោត សាកសមជាមួយយុវវ័យសម័យថ្មី និង ផ្តល់នូវបទពិសោធន៍ថ្មីក្នុងការក្របរសជាតិនៃស្រាបៀរ ABC អិចស្ត្រាស្តោត ដែលបានរចនាជារូបរាងដបថ្មីគួរជាទីទាក់ទាញ។ហើយក៏មានយុទ្ធនាការផ្សព្វផ្សាយថ្មីមួយដែលហៅថា “ឆ្ពោះទៅរកឧត្តមភាពទឹកខ្មៅល្អដូចមាស”ដើម្បីគាំទ្រដល់ផលិតផលថ្មីនេះផងដែរ ។

ចំពោះព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រហ្វេសប៊ុក៖  www.facebook.com/ABC.ExtraStoutCambodia/

សូមរីករាយទទួលទានស្រាបៀរ ABC អិចស្ត្រាស្តោត ដោយការទទួលខុសត្រូវ ៕

RELATED ARTICLES