រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ ស្រាបៀរអាន់ឆ័រ បានរៀបចំកម្មវិធីប្រគល់រង្វាន់ជូនអ្នកឈ្នះរង្វាន់ទឹកប្រាក់10,000ដុល្លារ ចំនួន២រូប និងអ្នកឈ្នះរង្វាន់ទឹកប្រាក់1000ដុល្លារ ចំនួន27នាក់ពីកម្មវិធី “ឈ្នះរង្វាន់ស្រាបៀរ និងទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ពីស្រាបៀរអាន់ឆ័រ” ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រុមហ៊ុនស្រាបៀរអាន់ឆ័រ ក្រុមការងារស្រាបៀរអាន់ឆ័រ អ្នកឈ្នះរង្វាន់ ភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានជាច្រើន។
កម្មវិធី “ឈ្នះរង្វាន់ស្រាបៀរ និងទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ពីស្រាបៀរអាន់ឆ័រ” ត្រូវបានរៀបចំឡើងជាពិសេសសម្រាប់អតិថិជនរបស់ស្រាបៀរអាន់ឆ័រ ក្នុងគោលបំណងថ្លែងអំណរគុណដ៏ជ្រាលជ្រៅ និបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ក្រុមហ៊ុនស្រាបៀរអាន់ឆ័រ ចំពោះអតិថិជនដែលតែងតែគាំទ្រនិងនិយមជាវស្រាបៀរអាន់ឆ័រ សម្រាប់គ្រប់កម្មវិធី គ្រប់ឱកាស។
លោក បូតាន់ មកពីខេត្តកំពត ដែលជាអ្នកឈ្នះទី១៦ នៃរង្វាន់ទឹកប្រាក់១ម៉ឺន ពីស្រាបៀរអាន់ឆ័រ បានមានប្រសាសន៍ថា “ខ្ញុំផឹកស្រាបៀរអាន់ឆ័រជាញឹកញាប់។ ខ្ញុំទៅទិញស្រាបៀរមួយកេស ហើយបានគាស់ឃើញរង្វាន់១ម៉ឺនដុល្លារ។ ខ្ញុំផឹកជាមួយក្រុមការងារខ្ញុំ។ ខ្ញុំមានអារម្មណ៍សប្បាយរីករាយណាស់ដែលបានឈ្នះរង្វាន់។ នៅពេលដែលខ្ញុំបានឈ្នះរង្វាន់ភ្លាម ខ្ញុំបានទាក់ទងទៅក្រុមហ៊ុន។ ខ្ញុំមិនដែលឈ្នះរង្វាន់នេះទេ។ នេះជាលើកទីមួយហើយដែលខ្ញុំបានឈ្នះរង្វាន់។ ខ្ញុំនឹងយកប្រាក់នេះដើម្បីកែលម្អហាងកាត់សក់របស់ខ្ញុំ ហើយចែករំលែកជាមួយសមាជិកក្រុមរបស់ខ្ញុំ ដែលបានផឹកជាមួយខ្ញុំ។ ខ្ញុំគិតថា ប្រូម៉ូសិនស្រាបៀរអាន់ឆ័រ ល្អសម្រាប់អ្នកដែលចូលចិត្តពិសាស្រាបៀរអាន់ឆ័រ។ ខ្ញុំសូមបញ្ជាក់ថា ស្រាបៀរអាន់ឆ័រពិតជាផ្តល់រង្វាន់ពិតប្រាកដមែន ហើយសូមបងប្អូនបន្តគាំទ្រស្រាបៀរអាន់ឆ័រ”។

ចំណែកឯអ្នកស្រី យ៉ាន់ ស្រីពេជ្រមកពីរាជធានីភ្នំពេញ ដែលជាអ្នកឈ្នះទី១៧នៃរង្វាន់ទឹកប្រាក់១ម៉ឺនដុល្លារ ពីស្រាបៀអាន់ឆ័របានមានប្រសាសន៍ថា “ខ្ញុំផឹកស្រាបៀរអាន់ឆ័រ ២ឬ៣ដង ក្នុង១សប្តាហ៍។ ខ្ញុំទិញស្រាបៀរមួយកេសពីដេប៉ូចែកចាយ ហើយបន្ទាប់មកគាស់ក៏ឃើញរង្វាន់១ម៉ឺនដុល្លារ។ ខ្ញុំផឹកជាមួយក្រុមគ្រួសារខ្ញុំ។ ខ្ញុំមានអារម្មណ៍រំភើបនិងរីករាយណាស់ដែលត្រូវរង្វាន់ធំ។ ដំបូងខ្ញុំបានទៅទាក់ទងដេប៉ូ ហើយ បន្ទាប់មកដេប៉ូបានប្រាប់ខ្ញុំឱ្យទាក់ទងក្រុមហ៊ុនផ្ទាល់។ ខ្ញុំធ្លាប់ឈ្នះ១កំប៉ុង ១២កំប៉ុងពីស្រាបៀរអាន់ឆ័រ។ លើកនេះខ្ញុំត្រូវរង្វាន់ធំ។ ខ្ញុំនឹងយកប្រាក់រង្វាន់នេះទៅសងគេខ្លះ ជូនឪពុកម្តាយខ្ញុំខ្លះ ហើយប្រាក់នៅសល់យកទៅផ្គត់ផ្គង់គ្រួសារខ្ញុំ។ ខ្ញុំគិតថា ប្រូម៉ូសិនស្រាបៀរអាន់ឆ័រ ពិតជាពិសេសមិនធ្លាប់មានពីមុនមក។ ខ្ញុំផ្តែផ្តាំបងប្អូនទាំងអស់ សូមទទួលទានស្រាបៀរអាន់ឆ័រ ដើម្បីមានឱកាសឈ្នះរង្វាន់ធំដូចខ្ញុំដែរ។ ស្រាបៀរអាន់ឆ័រពិតជាផ្តល់រង្វាន់ពិតប្រាកដមែន។”
អ្នកឈ្នះរង្វាន់ទឹកប្រាក់១ម៉ឺនដុល្លារ ចំនួន២រូប និងអ្នកឈ្នះរង្វាន់ទឹកប្រាក់១ពាន់ដុល្លារ ចំនួន២៧នាក់បានទទួលរង្វាន់ពីក្រុមការងារស្រាបៀរអាន់ឆ័រ។
កម្មវិធីឈ្នះរង្វាន់ស្រាបៀរ និងទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ពីស្រាបៀរអាន់ឆ័រ ចាប់ផ្តើមពីថ្ងៃនេះរហូតដល់ដំណាច់ឆ្នាំ២០១៩។ រាល់ការជាវស្រាបៀរអាន់ឆ័រ លោកអ្នកនឹងមានឱកាសឈ្នះរង្វាន់ស្រាបៀរអាន់ឆ័រ១កំប៉ុង ១២កំប៉ុង ២៤កំប៉ុង ព្រមទាំងរង្វាន់ទឹកប្រាក់១០០ (មួយរយ) ដុល្លារ ១០០០ (មួយពាន់ដុល្លារ និង១០០០០ (មួយម៉ឺន) ដុល្លារ ពីស្រាបៀរអាន់ឆ័រ។ ក្រុមហ៊ុននឹងរៀបចំពេលវេលាជូនអ្នកឈ្នះរង្វាន់ទឹកប្រាក់១ម៉ឺនដុល្លារ និងអ្នកឈ្នះរង្វាន់ទឹកប្រាក់១ពាន់ដុល្លារ ដើម្បីបើករង្វាន់ដ៏អស្ចារ្យនេះ នៅការិយាល័យរោងចក្រស្រាបៀរអាន់ឆ័រ។ ចំពោះរង្វាន់ផ្សេងទៀតលោកអ្នកអាចបើកភ្លាមនៅតាមដេប៉ូចែកចាយស្រាបៀរអាន់ឆ័រ។

បញ្ជាក់៖ ដើម្បីបើករង្វាន់ លោកអ្នកត្រូវបង្ហាញសម្បកកំប៉ុង និងក្រវិលកំប៉ុងដែលឈ្នះរង្វាន់។
សូមប្រញាប់ឡើង! ជាវស្រាបៀរអាន់ឆ័រ ដើម្បីមានឱកាសឈ្នះរង្វាន់១ម៉ឺនដុល្លារ រាល់ខែ! អ្នកឈ្នះបន្ទាប់អាចជារូបអ្នក!!!
ចំពោះព័ត៌មានបន្ថែម សូមទាក់ទងមកយើងខ្ញុំតាមរយៈលេខ៖ 092 333 900 / 010 833 000។
រីករាយស្រស់ថ្លា
ពិសាដោយការទទួលខុសត្រូវ៕






