ក្រុមហ៊ុន Prestige Homes Cambodia (ប្រេស្ទីហ្ស៍ ហូម ខេមបូឌា) ជាក្រុមហ៊ុនអចលទ្រព្យដែលមានអាជ្ញាបណ្ណពេញលេញ ដោយផ្ដល់នូវដំណោះស្រាយមួយដែលពេញចិត្ត សម្រាប់តម្រូវការអចនលទ្រព្យទាំងអស់នៅក្នុងទីផ្សារកំពុងលូតលាស់យ៉ាងឆាប់រហ័ស។
ក្រុមហ៊ុននេះមានលក្ខណៈពិសេសដែលមានគោលបំណងច្បាស់លាស់ក្នុ ងការផ្ដល់នូវអចលនទ្រព្យល្អប្រសើរ ក៏ដូចជាសេវាកម្មដែលគ្មានគូប្រជែង ដើម្បីបំពេញនូវតម្រូវការ និងជួយសន្សំពេលវេលា និងប្រាក់កាសសម្រាប់អតិថិជនរបស់ខ្លួន ដោយមានអ្នកជំនាញមានបទពិសោធន៍ចម្រុះនៅក្នុងទីផ្សារអចលនទ្រព្យ ជាដើម។
Prestige Home Cambodia បានរៀបចំស្ដង់ពិព័រណ៌របស់ខ្លួននៅសណ្ឋាគារណាហ្គា វើល៍ ដែលមានរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី៤និង៥ ខែតុលា ឆ្នាំ២០១៩ ដោយមានអតិថិនជនជាច្រើនចូលរួមទស្សនាជុំវិញស្ដង់។
លោក Roger Liu ជានាយកប្រតិបត្តិរងរបស់ក្រុមហ៊ុន Prestige Home Cambodia បានមានប្រសាសន៍ថា កន្លងមកក្រុមហ៊ុនមួយនេះបានចូលរួមពិព័រណ៌ជាច្រើនលើកច្រើនសាមកហើយ ឲ្យតែពិព័រណ៌នោះទាក់ទងផ្នែកអចលនទ្រព្យ។ ចំពោះការចូលរួមលើកនេះវិញ គឺក្រុមហ៊ុនយើងចង់ពាំនាំនូវគម្រោងពិសេសៗដែលពួកយើងមាន ជាមួយនិងការបញ្ចុះតម្លៃពិសេសៗជូនដល់អតិថិជនទាំងអស់។
លោកRoger Liu បញ្ជាក់ថា ”ក្រុមហ៊ុន Prestige Home Cambodia មានទីផ្សារចម្រុះទាំងក្នុងស្រុកនិងអន្ដរជាតិ ហើយក្រុមហ៊ុនយើងមានសេវាកម្ម ដូចជា ទិញ លក់ ជួលនូវអចលនទ្រព្យ ដូចជា Condo, Apartment, ដី បុរី ផ្ទះល្វែង អាគារពាណិជ្ជកម្ម សណ្ឋាគារ ភោជនីយដ្ឋាន ក៏ដូចជាសេវាកម្មគ្រប់គ្រងអចលនទ្រព្យ និងសេវាកម្មតម្លៃអចលនទ្រព្យ ជាដើម”។
លោក Roger Liu រំពឹងថា សម្រាប់ពិព័រណ៌លើកនេះ ក្រុមហ៊ុនមានការរំពឹងថា អ្នកទស្សនានឹងស្គាល់ពួកយើងកាន់តែច្បាស់ ជាមួយសេវាកម្មជាច្រើនទាក់ទងវិស័យអចនទ្រព្យ។
លោកថា ចំពោះគម្រោងពាំនាំជូនអតិថិជន គឺសុទ្ធសឹងជាគម្រោងលំដាប់អន្ដរជាតិ ដែលល្អប្រណីតទាន់សម័យ បរិយាកាសរស់នៅប្រកបដោយផាសុខភាព និងវិបុលភាព ជាពិសេស Prestige Home Cambodia ផ្ដល់សេវាកម្មដែលគ្មានគូប្រៀប លើទីផ្សារអចលនទ្រព្យនេះ។
លោកបន្ថែមថា ”នៅកម្ពុជាសព្វថ្ងៃ មានក្រុមហ៊ុនអចលនទ្រព្យច្រើន ប៉ុន្ដែចំពោះការផ្ដល់សេវាកម្ម គឺនៅមានកម្រិតនៅឡើយ។ ចំពោះក្រុមហ៊ុនយើងវិញមានមនុស្សឆ្លាតវៃ និងប្រកបដោយទេពកោសល្យ ដែលផ្ដល់ជូនអតិថិជន នូវបទពិសោធន៍ អចលនទ្រព្យល្អបំផុត។ កន្លងមកពួកយើងជោគជ័យខ្លាំងណាស់ក្នុងការលក់ខុនដូឲ្យម្ចាស់គម្រោងត្រឹមតែរយៈពេលខ្លី។ លើសពីនេះទៅទៀត យើងមានមេធាវីផ្ទាល់ដើម្បីជួយសម្រួលដល់ការទិញលក់បានលឿន និងឆាប់រហ័ស ហេតុនេះហើយបានជាអតិថិជននិងម្ចាស់គម្រោងមានទំនុកចិត្ត និងបន្ដគាំទ្រ នូវគម្រោងថ្មីៗដែលយើងណែនាំ”។
ទាក់ទងវិស្ស័យអចលនទ្រព្យនាពេលបច្ចុប្បន្ន និងសម្រាប់ទិសដៅទៅអនាគតវិញ លោក Roger Liu បានយល់ឃើញថា ”ស្ថានភាពវិស័យអចលនទ្រព្យកម្ពុជា មិនមានសញ្ញាធ្លាក់ចុះនោះទេ ហើយគម្រោងដែលផ្អាកការសាងសង់ បែរជាបន្ដសាងសង់ជាថ្មីឡើងវិញ និងក្រៅពីនេះមានគម្រោងថ្មីៗទៀត ដែលកំពុងតែទាក់ទាញការអភិវឌ្ឍន៍ជាបន្ដបន្ទាប់ ទាំងការលក់និងសាងសង់អាគារ។
សព្វថ្ងៃមានអ្នកវិនិយោគទុនច្រើនមកពីចិន និងបណ្ដាប្រទេសជាច្រើនទៀត មកវិនិយោគនៅកម្ពុជា ហើយ៥ឆ្នាំទៅមុខទៀត វិស័យអចលនទ្រព្យនៅកម្ពុជា នៅតែមានសន្ទុះលឿនទៅមុខជាមួយនិងការរីកចម្រើនសេដ្ឋកិច្ចជាតិ។
ប្រទេសចិន ជាដៃគូវិនិយោគរបស់កម្ពុជា ហើយថ្វីបើសហរដ្ឋអាមេរិក និងចិន កំពុងតែប្រឈមមុខដាក់គ្នាក៏ពិតមែន ប៉ុន្ដែមិនជះឥទ្ធិពលខ្លាំងដល់វិស័យអចលនទ្រព្យនោះទេ គឺមានតែការលូតលាស់ជាបន្ដបន្ទាប់ ហើយអ្នកវិនិយោគគួរតែចាប់ឱកាសនេះវិនិយោគ”៕