Saturday, September 21, 2024
Homeព័ត៌មានជាតិជិះម៉ូតូទៅទទួលប្តីចេញពីធ្វើការទាំងយប់ ចោរភ្ជង់ប្លន់យកម៉ូតូបាត់

ជិះម៉ូតូទៅទទួលប្តីចេញពីធ្វើការទាំងយប់ ចោរភ្ជង់ប្លន់យកម៉ូតូបាត់

ភ្នំពេញ៖ ស្ត្រីម្នាក់យកម៉ូតូរបស់កូនស្រីទៅទទួលប្តីចេញពីធ្វើការត្រូវជនសង្ស័យ២នាក់ភ្ជង់ប្លន់យកម៉ូតូទៅបាត់ដោយសុវត្ថិភាព កាលពីវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី២០ ខែកញ្ញា តាមបណ្តោយផ្លូវលំ ស្ថិតក្នុងសង្កាត់ច្រាំងចំរះទី១ ខណ្ឌប្ញស្សីកែវ ។

ជនរងគ្រោះមានឈ្មោះ តេ ស្រ៊ី ភេទស្រី អាយុ៤០ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅផ្ទះលេខ ៤២៦បេ ផ្លូវលំ សង្កាត់ស្វាយប៉ាក ខណ្ឌប្ញស្សីកែវ រីម៉ូតូដែលជនសង្ស័យប្លន់យកទៅបានសំរេចនោះ ម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FW-5638 ជាម៉ូតូរបស់កូនស្រីគាត់ឈ្មោះ ពៅ ស្រីនី អាយុ២៣ឆ្នាំ មុខរបរធ្វើការរោងចក្រ ចំណែកជនសង្ស័យមានគ្នា២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ឌូក មិនចាំពណ៌ និងស្លាកលេខ ប្រដាប់ដោយកាំភ្លើងខ្លីមួយដើមមិនចាំម៉ាក ។

gfdffdd

តាមការរៀបរាប់ប្រាប់របស់ជនរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុ រូបគាត់បានយកម៉ូតូកូនស្រីគាត់ជិះទៅយកប្តីនៅកន្លែងធ្វើការ ដោយជិះចេញពីផ្ទះជិះតាមផ្លូវលំក្នុងទិសដៅពីលិចទៅកើត សំដៅទៅផ្លូវជាតិលេខ៥ ខណៈពេលជិះបានពាក់កណ្តាលផ្លូវដល់ចំនុចផ្លូវស្ងាត់ ស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿងមកតាមពីក្រោយបានស្រែកអោយគាត់ឈប់ តែគាត់មិនព្រមឈប់ ជនសង្ស័យបានជិះមកកាក់ពីមុខធាក់ផ្តួល និងបានដកកាំភ្លើងខ្លីមិនស្គាល់ម៉ាក ភ្ជង់ជនរងគ្រោះប្លន់យកម៉ូតូជិះគេចទៅដោយសុវត្ថភាព ។

ក្រោយពេលកើតហេតុ ជនរងគ្រោះបានត្រឡប់ទៅផ្ទះសិនឲ្យបងប្អូនដឹកទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលច្រាំងចំរះទី១ ដើម្បីអោយសមត្ថកិច្ចជួយស្វែងរកម៉ូតូដែលបាត់នោះត្រឡប់មកវិញ ។

ដោយឡែកលោកអធិការរងខណ្ឌឬស្សីកែវបានបង្ហើបទាំងលាក់លៀមថា ករណីខាងលើ នេះមិនទាន់ច្បាស់ថាម៉ូតូជនរងគ្រោះបាត់មែនរឺក៏យ៉ាងណាទេ ព្រោះមិនដែលយប់ស្ងាត់ ជិះម៉ូតូតែម្នាក់ឯងបែបនេះ ៕

ដោយ៖ ស៊ុន ប៊ុន្ធី

RELATED ARTICLES