Sunday, September 22, 2024
Homeព្រឹត្តិការណ៍សង្គមព្រឹទ្ធ​សភា​អំពាវ​នាវ​ឱ្យ​សមា​ជិក​ទិញ ស្រូវ​អង្ករ ជួយ​កសិករ​ខ្មែរ

ព្រឹទ្ធ​សភា​អំពាវ​នាវ​ឱ្យ​សមា​ជិក​ទិញ ស្រូវ​អង្ករ ជួយ​កសិករ​ខ្មែរ

ភ្នំពេញ ៖ ឆ្លើយតបទៅនឹងការអំពាវនាវ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ព្រឹទ្ធសភាកម្ពុជា បានអំពាវនាវ ដល់សមាជិកព្រឹទ្ធសភា និងមន្ត្រីអគលេខាធិការ- ដ្ឋានព្រឹទ្ធសភា ជួយទិញស្រូវអង្កររបស់ប្រជាកសិករផងដែរ ដើម្បីជួយលើកកម្ពស់តម្លៃស្រូវ ខ្មែរ ដែលកំពុងជួបវិបត្តិធ្លាក់តម្លៃ និងខ្វះទីផ្សារ។

យោងតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា លេខ ៖ ១៣៣០/ ០៩១៦/អ.ព.ស/រ.ប ចុះថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ ដែលចុះហត្ថលេខាដោយលោក អគ្គលេខាធិការស្តីទី ឡោក ឆាយ បានបញ្ជាក់ ថា “ដើម្បីឆ្លើយតបទៅនឹងការអំពាវនាវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ធនាគារអភិវឌ្ឍន៍ជនបទ និងដើម្បីជួយលើក កម្ពស់តម្លៃស្រូវខ្មែរ ក៏ដូចជាជួយដល់កសិករ ដែរ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយស សូមការអនុញ្ញាតគោរពជម្រាបជូនសម្តេច ឯក- ឧត្តម លោកជំទាវ ជាសមាជិក-សមាជិកាព្រឹទ្ធសភា និងឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ជាមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មេត្តាចូលរួមចលនាជួយទិញ ស្រូវ-អង្កររបស់កសិករខ្មែរ ទៅតាមលទ្ធភាព។

ប្រសិនបើ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា មានបំណងចង់ ចូលរួមទិញស្រូវ-អង្ករ ដើម្បីជួយលើកកម្ពស់ តម្លៃស្រូវ-អង្ករខ្មែរ ក៏ដូចជាជួយដល់ប្រជាកសិករខ្មែរ សូមមេត្តាទំនាក់ទំនងតាមរយៈ ទូរស័ព្ទលេខ ៖ ០១៧ ៨៨៨ ០០១, ០៧៨ ៧៧៧ ៦៦៩។

សេចក្តីដូចបានគោរពជម្រាបជូនខាងលើ សូមសម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា មេត្តាចូលរួមនិងជួយចលនាបន្ត ដោយសេចក្តីអនុគ្រោះបំផុត”។

ទាក់ទងទៅនឹងចលនាជួយទិញស្រូវ អង្ករ របស់ប្រជាកសិករខ្មែរនេះដែរ នៅថ្ងៃទី២១ ខែ កញ្ញា ឆ្នាំ២០១៦ ធនាគារអភិវឌ្ឍន៍ជនបទ បានចេញសេចក្តីប្រកាសព័ត៌មានថ្មីមួយបន្ថែម ទៀត ដែលមានខ្លឹមសារទាំងស្រុងថា “ធនាគារ អភិវឌ្ឍន៍ជនបទ មានកិត្តិយសសូមជូនដំណឹង ដល់សាធារណជនជ្រាបថា ៖ ធនាគារអភិវឌ្ឍន៍ ជនបទ បាននិងកំពុងអនុវត្តនូវ “កម្មវិធីពិសេស របស់រាជរដ្ឋាភិបាល” ដើម្បីស្ថិរភាពវូបនីយកម្ម ថ្លៃស្រូវ និងជំរុញការទិញអង្ករខ្មែរក្នុងប្រទេស យ៉ាងសកម្ម “មួយគ្រួសារទិញអង្ករខ្មែរមួយបាវ រួមគ្នាជួយកសិករខ្មែរ”។ ការណ៍នេះ នាំឱ្យមាន ចលនាគាំទ្រយ៉ាងខ្លាំងពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរ ពាណិជ្ជករ មន្ត្រីរាជការ ជាពិសេស ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផងដែរ។ ជាមួយគ្នានេះ ក៏មានឈ្មួញខិលខូចមួយចំនួន បាន ឆ្លៀតឱកាសកេងចំណេញពីការលក់អង្ករដែល គ្មានប្រភព ដែលមិនបានជួយដល់ការអនុវត្ត កម្មវិធីពិសេសរបស់រាជរដ្ឋាភិបាល និងក៏មិនបាន ឆ្លើយតបទៅតាមការអំពាវនាវរបស់ធនាគារ អភិវឌ្ឍន៍ជនបទ។ ដូចនេះ ដើម្បីធានាថា ការ ទិញអង្ករខ្មែរសុទ្ធ និងមានប្រភពច្បាស់លាស់ ដែលនាំឱ្យមានប្រយោជន៍ដល់កសិករខ្មែរ ធនាគារ អភិវឌ្ឍន៍ជនបទ សូមផ្តល់ជូននូវសាធារណជន នូវឈ្មោះក្រុមហ៊ុន និងរោងម៉ាស៊ីនដែលបាន ទិញស្រូវសែនក្រអូប ពីកសិករ និងកំពុងសហការ ជាមួយធនាគារអភិវឌ្ឍន៍ជនបទ រួមមាន ៖

១-ធនាគារស្រូវ ឬក្រុមហ៊ុនបៃតង ដែល មានលេខទំនាក់ទំនង ៖ ០៨៩ ៨៩៨ ៩៦៩, ០១២ ៩៣៤ ០៥០។ សញ្ញាសម្គាល់លើបាវអង្ករ គឺក្រុមហ៊ុនបៃតង ឬធនាគារស្រូវ។

២-រោងម៉ាស៊ីនកិនស្រូវ ភួ កុកគី ដែល មានលេខទំនាក់ទំនង ៖ ០១១ ៣៧១ ១៥៨, ០១២ ៤៧០ ០៨៨។ សញ្ញាសម្គាល់លើបាវ អង្ករ គឺរោងម៉ាស៊ីនកិនស្រូវ ភួ កុកគី។

៣-ក្រុមហ៊ុន អេមរុរ៉ាយស៍ (ខេមបូឌា) ដែលមានលេខទំនាក់ទំនង ៖ ០១២ ៣៤១ ២៧០, ០១២ ៨២ ៨៧ ៦៧ (ទីតាំងលក់រាយ នៅផ្សារ បឹងកេងកង និងផ្សាររតនាផ្លាហ្សា)។ សញ្ញា សម្គាល់លើបាវអង្ករ គឺអង្ករក្រអូបខ្មែរពិសេស សហគមន៍កសិកម្មស្រុកសង្កែ។

ចំពោះតម្លៃអង្ករសែនក្រអូប លក់ដុំនៅ ភ្នំពេញ គឺ៥៤០ដុល្លារ ក្នុងមួយតោន និងតម្លៃ លក់រាយ មួយបាវ៥០គីឡូ ក្រាម មានតម្លៃ៣២ ដុល្លារអាមេរិក។

ប្រសិនបើមានក្រុមហ៊ុន ឬរោងម៉ាស៊ីន កិនស្រូវណាផ្សេងទៀត ដែលស្នើសហការជាមួយ ធនាគារអភិវឌ្ឍន៍ជនបទ ហើយរោងម៉ាស៊ីន បានទិញស្រូវសែនក្រអូប ពីកសិករ និងកិនជា អង្ករ លក់ជូនប្រជាពលរដ្ឋតាមការអំពាវនាវ របស់ធនាគារអភិវឌ្ឍន៍ជនបទ ធនាគារនឹងជូន ដំណឹងបន្ថែមទៀត អំពីឈ្មោះរោងម៉ាស៊ីន និង ក្រុមហ៊ុន។ ការជូនដំណឹងនេះ គឺដើម្បីចៀស- វាងការលក់អង្ករណាមួយដែលមិនបានផ្តល់ ប្រយោជន៍ដល់កសិករ ដែលកំពុងជួបការលំបាក នាពេលបច្ចុប្បន្ន។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋខ្មែរ ពាណិជ្ជករ មន្ត្រីរាជការ ជ្រាបជា ព័ត៌មាន និងរួមគ្នាជួយសហការអនុវត្តគោលការណ៍ “មួយគ្រួសារទិញអង្ករខ្មែរមួយបាវ រួម គ្នាជួយកសិករខ្មែរ”៕

RELATED ARTICLES