Saturday, September 21, 2024
Homeព័ត៌មានជាតិប្រុសល្មោភកាម គាស់បង្អួចសាលានាំ ក្មេងស្រីចូលរំលោភក្នុងថ្នាក់

ប្រុសល្មោភកាម គាស់បង្អួចសាលានាំ ក្មេងស្រីចូលរំលោភក្នុងថ្នាក់

ខេត្តប៉ៃលិន៖ បុរសល្មោភកាមម្នាក់ ឃើញក្មេងស្រីតូចដើរលេងតែម្នាក់ឯង ក៏ចាប់បី នាងដើរសំដៅសាលារៀន និងបានធ្វើសកម្មភាព គាស់បង្អួចសាលា រួចនាំក្មេងស្រីរងគ្រោះចូលទៅ ក្នុងថ្នាក់រៀន រំលោភសេពសន្ធវៈយ៉ាងព្រៃផ្សៃ  រហូតដល់បានសម្រេច បន្ទាប់មកក៏ព្យាយាម រត់គេចខ្លួនបាន៥ថ្ងៃ ក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវ ចាប់ឃាត់ខ្លួនបាន កាលពីវេលាម៉ោង១និង៣០ នាទី រសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចភូមិព្រៃមង្គល សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ។

ករណីរំលោភសេពសន្ធវៈលើក្មេងស្រីនោះ បានកើតមានឡើងតាំងពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចថ្នាក់រៀន សាលាបឋម សិក្សាព្រៃមង្គល ស្ថិតក្នុងភូមិកើតហេតុខាងលើ។ ចំណែកជនសង្ស័យ បានព្យាយាមរត់គេចខ្លួន អស់៥ថ្ងៃ ទើបត្រូវសមត្ថកិច្ចចាប់បាន កាលពី រសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦។

ជនសង្ស័យល្មោភកាម ដែលចាប់រំលោភ ក្មេងស្រីក្នុងថ្នាក់រៀន មានឈ្មោះអ៊ូ រឿន ហៅ គ្រាល អាយុ៣១ឆ្នាំ មានប្រពន្ធ និងកូនរួចទៅ ហើយ មានលំនៅក្នុងភូមិកើតហេតុខាងលើ និង មានស្រុកកំណើតនៅខេត្តបាត់ដំបង។ ចំណែក ក្មេងស្រីរងគ្រោះ មានឈ្មោះណ.ស.ន អាយុ៦ឆ្នាំ ជាសិស្សសាលា មានលំនៅក្នុងភូមិកើតហេតុ  ខាងលើជាមួយគ្នា។

តាមប្រភពពីសមត្ថកច្ចិមូលដ្ឋាន បានឱ្យ ដឹងថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦ ក្មេងស្រីរងគ្រោះបានដើរ  លេងតែម្នាក់ឯងនៅក្នុងភូមិ ស្រាប់តែត្រូវជន- សង្ស័យប្រទះឃើញ ក៏រត់ទៅចាប់បីក្មេងស្រីនាំ ទៅសាលារៀនព្រៃមង្គល តែដោយសារគ្រប់ បន្ទប់ថ្នាក់រៀនបិទទ្វារអស់ ចូលមិនរួច ទើបជន-សង្ស័យបានធ្វើសកម្មភាពគាស់បង្អួចបន្ទប់ថ្នាក់ រៀន ហើយក៏នាំក្មេងស្រីចូលទៅក្នុងថ្នាក់ រួចក៏ ចាប់សម្រាតខោអាវក្មេងស្រីចេញអស់ បន្ទាប់ មកក៏ចាប់រំលោភក្មេងស្រីរងគ្រោះទាំងកំរោល រហូតដល់បានសម្រេចតែម្តង ។

fdfdsfd

ប្រភពដដែលបន្តថា ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យបានឱ្យក្មេងស្រីរងគ្រោះ ត្រឡប់ទៅផ្ទះវិញ លុះដល់ថ្ងៃទី១៨ ខែកញ្ញា ជនសង្ស័យក៏រត់គេចខ្លួនទៅស្រុកកំណើត ឯខេត្ត បាត់ដំបង សំងំលាក់ខ្លួន។ ចំណែកក្មេងស្រីរងគ្រោះ ដោយមានសភាពស្លេកស្លាំងខុសធម្មតា  ទើបស្ត្រីជាម្តាយចាប់អារម្មណ៍សង្ស័យ ក៏សួរនាំ ទើបនាងប្រាប់ថា នាងត្រូវជនសង្ស័យឈ្មោះ អ៊ូ រឿន ហៅគ្រាល ចាប់រំលោភក្នុងថ្នាក់រៀន។ ភ្លាមៗនោះ ស្ត្រីជាម្តាយក៏នាំកូនស្រីទៅមន្ទីរពេទ្យ ដើម្បីពិនិត្យ រួចក៏ដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ច ជួយអន្តរាគមន៍តែម្តង ។

រហូតមកដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ ក្រោយពីជនសង្ស័យត្រឡប់មកផ្ទះវិញ សមត្ថកិច្ច បានចុះឃាត់ខ្លួននាំមកធ្វើការសាកសួរតែម្តង ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ អ៊ូ រឿន បានសារភាពថា រូបគេពិតជាបានចាប់ រំលោភក្មេងស្រីរងគ្រោះប្រាកដមែន ដោយនៅ ថ្ងៃកើតហេតុ ពេលឃើញក្មេងស្រីរងគ្រោះដើរ តែម្នាក់ឯង មានឱកាសស្ងាត់ល្អ រូបគេក៏បីនាង ទៅកាន់សាលារៀន ហើយក៏គាស់បន្ទប់ នាំក្មេង ស្រីរងគ្រោះចូលទៅក្នុងថ្នាក់រៀនដើម្បីរំលោភ កុំឱ្យគេឯងមើលឃើញ។ លុះចូលដល់ក្នុងថ្នាក់ រៀន រូបគេបានចាប់ស្រាតខោអាវនាងចេញអស់ ហើយក៏យកប្រដាប់ភេទដាក់ចូលប្រដាប់ភេទ របស់ក្មេងស្រីរងគ្រោះ តែមិនបានស៊ីជម្រៅនោះ ទេ ក៏បានសម្រេចតណ្ហា ទើបរូបគេឱ្យក្មេងស្រី  ត្រឡប់ទៅផ្ទះ ចំណែកគេក៏រត់គេចខ្លួនទៅបាត់ដំបង លុះមកវិញ ក៏ត្រូវសមត្ថកិច្ចចាប់ជាប់ ។

dffgssds

បន្ទាប់ពីទទួលបានចម្លើយសារភាពពីជនសង្ស័យរួចមកម៉្យាង ដោយផ្អែកលើលទ្ធផល កោសល្យវិច័យពីក្រុមគ្រូពេទ្យបញ្ជាក់ថា ក្មេងស្រី រងគ្រោះពិតជាទទួលរងអំពើរំលោភសេពសន្ធវៈ ពិតមែន សមត្ថកិច្ចបានរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

ដោយ៖ រតនៈ

RELATED ARTICLES