Monday, November 25, 2024
Homeសេដ្ឋកិច្ចជាតិវិស័យ​កាត់​ដេរ ​ប្រឈម​​នឹង​ការ ​ប្រកួត​ប្រជែង​​ជាង​មុន

វិស័យ​កាត់​ដេរ ​ប្រឈម​​នឹង​ការ ​ប្រកួត​ប្រជែង​​ជាង​មុន

ភ្នំពេញ ៖ វិស័យវាយណភ័ណ្ឌកម្ពុជា ដែលជាវិស័យនាំមុខគេក្នុងការជំរុញកំនើនសេដ្ឋកិច្ចជាតិបាន និងកំពុងប្រឈមនឹងការប្រកួតប្រជែង និងការលំបាកជាងមុន ដោយសារការដំឡើងប្រាក់ឈ្នួល និងការប្រកួតប្រជែងពីបណ្តាប្រទេសក្នុងតំបន់។

លោកបណ្ឌិតម៉ី កល្យាណទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី២៣ កញ្ញានេះថា យោងតាមការសិក្សារបស់អង្គការពលកម្មអន្តរជាតិ ហៅកាត់ILO ដែលទើបបានបញ្ចប់កាលពីពេលថ្មីៗនេះបានឲ្យដឹងថា វិស័យនេះកំពុងប្រឈមនឹងការលំបាកកាន់តែខ្លាំង ក្នុងការប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់ និងការឡើងថ្លៃប្រាក់ឈ្នួលប្រចាំឆ្នាំរបស់វិស័យនេះ។

លោកបន្តថា “អង្គការពលកម្មអន្តរជាតិ មានបំណងជួបពិភាក្សាជាមួយមន្រ្តីរដ្ឋាភិបាល ដើម្បីលើកឡើងពីបញ្ហាប្រឈមទាំងនេះ និងរៀបចំគោលនយោបាយថ្មីមួយដើម្បីធ្វើឲ្យវិស័យនេះមានការអភិវឌ្ឍន៍ប្រកបដោយនិន្តរភាព”។

លោកកាំង ម៉ូនីកាអគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរកម្ពុជាបានថ្លែងថា វិស័យកាត់ដេរពិតជាប្រឈមការប្រកួតប្រជែងតានតឹងជាងមុន បើទោះបីជាការនាំចេញកើនឡើងក្តី តែទំហំនៃការនាំចេញមានការថយចុះ ធៀបនឹងប៉ុន្មានឆ្នាំមុន ដែលនេះជាបញ្ហាប្រឈមក្នុងវិស័យនេះ។លោកបន្តថា ការដំឡើងប្រាក់ខែដល់កម្មករនៅក្នុងវិស័យនេះប្រចាំឆ្នាំ បានដាក់សំពាធដល់ការប្រកួតប្រជែងក្នុងវិស័យនេះ ដោយសារផលិតភាពមិនបានកើនឡើងនោះទេ ទោះជាមានការបង្កើនប្រាក់ឈ្នួលក៏ដោយ។

លោកបន្តថា “វិស័យនេះទាមទារឲ្យមានកំនើននៃការនាំចេញច្រើនដូចចន្លោះឆ្នាំ២០១៣ ២០១៥ ដើម្បីឆ្លើយតបនឹងកំនើនយុវជនពេញវ័យ ដែលត្រូវដល់ពេលចូលប្រឡូកក្នុងវិស័យការងារ”។

ទោះជាយ៉ាងណាលោកវង្សី វិសុទ្ឋរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងថា វិស័យវាយណភ័ណ្ឌនៅតែមានកំនើនដោយរឹងមាំ បើទោះជាការនាំចេញមានការធ្លាក់ចុះ ធៀបនឹងរយៈពេលប៉ុន្មានឆ្នាំមុនក្តី តែទំហំទឹកប្រាក់នាំចេញនៅតែមានការកើនឡើង ដែលធ្វើឲ្តយវិស័យនេះនៅតែមានកំនើន និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព។

គង់ លាងហួរ

RELATED ARTICLES