Tuesday, November 26, 2024
Homeព័ត៌មានជាតិខឹង​ចាក់​រុក​ឲ្យ​សង្សារ​បែក​គ្នា​ គប់​មួយ​ដុំ​​ថ្ម​បែក​ក្បាល​

ខឹង​ចាក់​រុក​ឲ្យ​សង្សារ​បែក​គ្នា​ គប់​មួយ​ដុំ​​ថ្ម​បែក​ក្បាល​

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនដៃដល់ម្នាក់ ក្នុងចំណោម៥នាក់ ដែលបានយកដុំថ្មគប់ និងវាយទៅលើ ជនរងគ្រោះបែកក្បាល ដោយសារតែខឹងជនរងគ្រោះជាអ្នកចាក់រុកឲ្យសង្សាររបស់គេបែកគ្នា ដែលហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង២និង១៥នាទីរសៀលថ្ងៃទី7 ខែកក្កដា ឆ្នាំ២០១៦ ជាប់របងវិទ្យាល័យ100ខ្នង ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ជនរងគ្រោះមានឈ្មោះ មាស សិលាដាវីត ភេទប្រុស អាយុ15ឆ្នាំ មុខរបរសិស្សថ្នាក់ទី១០B   ស្នាក់នៅផ្ទះលេខ ១៣C ផ្លូវលំ ក្រុម១  ភូមិដំណាក់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ ជនបង្កមានគ្នា5នាក់សុទ្ធតែប្រុសទាំងអស់ ក្នុងនោះជនបង្កដែលឃាត់ខ្លួនបានមានឈ្មោះ ឡឹក លីហួរ ហៅ បុល  អាយុ13ឆ្នាំ មុខរបរសិស្សថ្នាក់ទី8  ស្នាក់ នៅ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និង៤នាក់ទៀតគេចខ្លួន បាត់មាន ១ ឈ្មោះ សាលហៅ វីត អាយុ15ឆ្នាំ មុខរបរសិស្សថ្នាក់ទី៧ ស្នាក់នៅភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ  ជាជនដៃដល់ ទី2 ឈ្មោះ នេត អាយុ១៧ឆ្នាំ មុខរបរនៅផ្ទះ ទី3 ឈ្មោះ ណាក់ អាយុ18ឆ្នាំ មុខរបរនៅផ្ទះ  ទី4មានឈ្មោះ ព្រឹម អាយុ14ឆ្នាំ មុខរបរនៅផ្ទះ ។

fhfghs
ប៉ូលិសដោះខ្នោះដៃចេញ ពេលបញ្ចូនជនដៃដល់មកសាកសួរ

តាមប្រភពព័តមានពីជនរងគ្រោះបានអោយដឹងថាមុនពេលកើតហេតុជាម៉ោងចេញលេង រូបគេបានដើរទៅទារលុយមិត្តភក្ដិដែលបានជំពាក់លុយដែលនៅក្រៅសាលាឆ្ងាយពីថ្នាក់រៀនប្រមាណជា20ម៉ែត្រ ខណៈពេលចេញមកដល់ខាងក្រៅសាលាបានបន្តិចស្រាប់តែមានជនដៃដល់២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកធូដេ ជិះគ្នាពីរនាក់ មានឈ្មោះ ព្រឹម និងឈ្មោះ វិត បានជិះមកកៀររូបគេហើយបានទះកំភ្លៀង មួយដៃហើយបានហូតខ្សែក្រវាត់មកវាយជនរងគ្រោះតែត្រូវជនរងគ្រោះរងការពារខ្លួន ភ្លាមៗនោះមានបក្សពួកជនបង្កមកគ្នាបីនាក់ផ្សេងទៀត ដែលមានឈ្មោះខាងលើមកព្រួតវាយជនរងគ្រោះនឹងបានយកដុំថ្មរមកវាយចំក្បាលជនរងគ្រោះបណ្ដាលអោយបែកចេញឈាមហើយជនបង្កទាំងប្រាំនាក់បានរត់គេចខ្លួនបាត់នៅសល់តែជនរងគ្រោះដេកដួលលើដីតែប៉ុណ្ណោះ ។

ជនរងគ្រោះបានអោយដឹងបន្ថែមទៀតថា ជនដៃដល់និងរូបគេគឺធ្លាប់មានជម្លោះជាមួយគ្នាតាំងតែពីឆ្នាំ2015មកម្ល៉េះ ដោយសារតែរឿងរូបគេនិងសង្សាររបស់ជនដៃដល់ត្រូវជាមិត្តភក្កិនឹងគ្នា ហើយក្រោយមកជនដៃដល់និងសង្សារបស់គេបានបែកគ្នាដោយសារតែរូបគេបានចាក់រុកសង្សារជនដៃដល់អោយបែកគ្នា ធ្វើឲ្យជនដៃដល់ខឹងមានគំនុំជាមួយរូបគេរហូតមក ។

dsfgfdgs
វត្ថុតារាងដែលសមត្ដកិច្ចដកហូតបាន !

ក្រោយពេលកើតហេតុជនរងគ្រោះបានបញ្ជូនទៅព្យាបាល រហូតដល់ម៉ោង៦ព្រលប់ថ្ងៃដដែលទើបឪពុកម្តាយរបស់ជនរងគ្រោះប្រទះឃើញបក្សពួកជនដៃដល់ម្នាក់ខាងលើដែលកំពុងឈរនៅស្ថានីយ៍ប្រេងឥន្ធនះកាល់តិចហើយក៍បានឃាត់ខ្លួនយកមកសាកសួរនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលទឹកថ្លា  ។

ជនបង្កម្នាក់ដែលឃាត់ខ្លួនវិញបានប្រាប់អោយដឹងថា មុនពេលកើតហេតុរូបគេនិងបក្សពួកបានបបួលគ្នាទៅទិញកន្ទុយម៉ូតូធូដេនៅម្ដុំផ្សារឃ្លាំងរំសេវពេលជិះម៉ូតូមកដល់ក្បែរវិទ្យាល័យខាងលើ ស្រាប់តែមានជនរងគ្រោះបានដើរតែម្នាក់ឯងសំដៅមកហើយបានដកខ្សែក្រវ៉ាត់មកវាយរូបគេដែលអង្គុយលើម៉ូតូក្រោយគេ ពេលនោះរូបគេបានរងហើយបានវាយជនរងគ្រោះមួយដៃហើយបានរត់គេចរត់បាត់ នៅសល់តែបក្សពួកដទៃទៀត ដែលមកក្រោយហើយបានវាយជនរងគ្រោះយ៉ាងចាស់ដៃ ។

ក្រោយពេលកើតហេតុជនដៃដល់ម្នាក់ដែលឃាត់បានក្នុងចំណោមបក្សពួក៥នាក់ ត្រូវបាន សមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌសែនសុខរងចាំការស្រាវជ្រាវរកជនដៃដល់និងបក្សពួកបន្ថែមទៀត ។ ទោះបីជាជនដៃដល់ដែលត្រូវឃាត់ខ្លួនបានសារ ភាពថារូបគេបានវាយតែមួយដៃក៏ដោយ ៕

សោល វណ្ណៈ

 

RELATED ARTICLES