Monday, November 25, 2024
Homeវិទ្យាសាស្រ្ដ និងស្រាវជ្រាវជេក ម៉ា តស៊ូម្តេចខ្លះទើប ក្លាយជា​ មហាសេដ្ឋីចិន?

ជេក ម៉ា តស៊ូម្តេចខ្លះទើប ក្លាយជា​ មហាសេដ្ឋីចិន?

ធុរកិច្ចជនល្បីៗ៖ លោក ជេក ម៉ា (Jack Ma) គឺជាមហា សេដ្ឋីជំនួញជន ជាតិចិនម្នាក់ ដែលគេស្គាល់ ថាជាថៅកែក្រុមហ៊ុន ពាណិជ្ជកម្មអ៊ីនធើរណេត យីហោ អាលី បាបា (Alibaba) ។

លោក ម៉ា គឺស្ថិតក្នុងចំណោមសហគ្រិនគំរូដ៏អស្ចារ្យបំ ផុតលើពិភព លោកដែល នៅរស់រានមាន ជីវិតមកដល់ បច្ចុប្បន្ន។នៅគ្រាជាកម្លោះ ក្រីក្រម្នាក់ ក្នុងចំណោមជំហានទី ដំបូងនៃ ជីវិតរបស់ លោក ម៉ា គឺលោកបានចាប់យកការធ្វើឲ្យប្រសើរ ឡើងនូវជំនាញ ទំនាក់ទំនង របស់ខ្លួនតាម រយៈ ការសិក្សាភាសាអង់គ្លេស។

ជាងនេះទៅទៀតលោក គឺជាបុគ្គលម្នាក់ដំបូងគេក្នុង ចំណោមបុគ្គល ជាច្រើនដែល បានបង្ហាញ ឲ្យឃើញថា អ៊ីនធើរណេតជា កាលានុវត្តភាព មួយនៃការប្រកប ជំនួញបើទុកជា ស្ថិតក្នុងវេលា មួយខណៈពេលពិភពលោក មិនជឿជាក់ក្នុងផ្នត់គំ និតរបស់លោកយ៉ាងណាក្តី។

បន្ទាប់ពីការចាប់ផ្តើមនូវការ រកស៊ីជួញដូរដ៏ប្រថុយប្រថាន ដោយប្រើប្រាស់ ទុនតែ២ម៉ឺនដុល្លារ ប៉ុណ្ណោះនោះ សហគ្រិនរូបនោះរកចំណូល បានក្នុងរង្វង់ ៨០ម៉ឺនដុល្លារក្នុងរយៈពេលត្រឹមតែ៣ឆ្នាំ។ ទោះជាយ៉ាងណា មុខរបរនេះគឺជាការរកស៊ីប្រថុយ ប្រថានមួយដែល មានមូលដ្ឋានលើកា រធ្វើពាណិជ្ជកម្មតាមអ៊ីនធើរណេត (Alibaba) ដែលលោកបាន ស្ថាបនានិងបង្កើត ឡើងកាលពីដើមឆ្នាំ២០០០ដែលធ្វើឲ្យ សហគ្រាសមួយនេះ មានឈ្មោះបោះសំឡេង នៅជុំវិញសកលលោក។

ប្រាក់ចំណូលដែលរកបាន ពីក្រុមហ៊ុននេះបាន ជួយឲ្យលោក ម៉ា ឈានទៅដល់ ភាពជោគជ័យខ្ពស់ជាងគេបំផុតនិង បានធ្វើឲ្យលោកក្លាយជាបុរសម្នាក់ដែលមាន ទ្រព្យសម្បត្តិស្តុកស្តម្ភនិងក្លាយជា មហាសេដ្ឋីដ៏មាន ប្រាក់ច្រើនជាងគេបំផុត ក្នុងប្រទេសចិន។ លើសពីការកាន់កាប់ Alibaba លោក ម៉ា ក៏ជាសហស្ថាបនិកក្នុង ក្រុមហ៊ុនស្រដៀងគ្នានេះ មួយចំនួនទៀតដែលក៏ជាក្រុមហ៊ុន ទទួលបានជោគជ័យផងដែរនោះ ក្នុងនោះរួមមានគេហ ទំព័រពាណិជ្ជកម្មតាមអ៊ីនធើរណេត Taobao ជាដើម។

ជីវិតតាំងពីកុមារភាព

  • លោក ម៉ា បានចាប់កំណើតក្នុងផ្ទៃម្តាយនិងគ្រួសារ មួយដែលជាអ្នក មានអាជីពទាក់ទងនឹងតន្រ្តីនិងកើតនៅថ្ងៃ ទី១០ខែកញ្ញា ឆ្នាំ១៩៦៤។ ចំណែកទីកន្លែង កំណើតរបស់ លោកគឺនៅទីក្រុង ហាងចូវ (Hangzhou) ដែលស្ថិតក្នុងខេត្ត ជ័រជាំង (Zhejiang) ប្រទេសចិន។
  • តាំងពីនៅវ័យ ក្មេងនិងមាន ជីវភាពក្រីក្រ ផងនោះលោក គឺជាកុមារដែល ឆ្លាតវៃក្នុង ការប្រមែប្រមូលចំណេះដឹងអំពីភាសាអង់គ្លេស ហើយគាត់ បានចំណាយ ពេលដ៏ប្រពៃរបស់ខ្លួនក្នុងការទំនាក់ទំនងកាន់តែប្រសើរក្នុងភាសានេះ។តាមរយៈចំណង់ របស់លោក ក្នុងការក្លាយជាអ្នកនិយាយ ភាសាអង់គ្លេសកាន់ តែល្អប្រសើរម្នាក់ បានជំរុញឲ្យលោក ម៉ា បានបំពេញការងារក្នុងសណ្ឋាគា រមួយដែលមាន ទីតាំងនៅក្បែរទី លំនៅរបស់លោក ដែលមានភ្ញៀវបរទេសចូលស្នាក់នៅជារឿយៗ។
  • ក្មេងប្រុសតូចរបស់នេះ បានចាប់ផ្តើមធ្វើមគ្គុទ្ទេសក៍ សម្រាប់អ្នកមកទស្សនាកន្លែង កម្សាន្តជុំវិញក្រុងនេះ។
  • អ្វីដែលកើតឡើងដំណាលគ្នានោះ លោក ម៉ា ក៏បានប្រាថ្នាចុះ ឈ្មោះចូលរៀននៅសកលវិទ្យាមួយ បើទោះជាលោកចូល រួមប្រលង ចូលរៀននៅ តែមិនទទួល បានជោគជ័យក្តី។ក្រោយមកលោក បានជាប់ នៅវិទ្យាស្ថានហ្វឹកហ្វឺនគ្រូបង្រៀនក្រុងហាងចូវ ដើម្បីស្វែងរកថ្នាក់បរិញ្ញបត្រភាសាអង់គ្លេស។ លោក ម៉ា បានបញ្ចប់ការសិក្សា នៅគ្រឹះស្ថាននោះក្នុងឆ្នាំ១៩៨៨។

អាជីព

  • ក្នុងពាក់កណ្តាលឆ្នាំ១៩៩០ លោក ជេក ម៉ា បានយល់ដឹងអំពីជីវិត ក៏ដូចជាស្ថានភាពនៃជីវភាពរស់នៅក្នុង អ៊ីនធើរណេត ហើយបានចាប់ ផ្តើមសម្លឹងមើលពីនិន្នាការ ថ្មីនេះក្នុងបច្ចេកវិទ្យាដែលជាឱកាសនៃ ការធ្វើជំនួញដ៏អស្ចារ្យ។
  • លោក ម៉ា តែងតែទៅទស្សនៈ កិច្ចនៅសហរដ្ឋអាមេរិកជារឿយៗ ក្នុងឆ្នាំ១៩៩៥ ក្នុងការសិក្សាឲ្យបានច្រើនអំពី អ៊ីនធើរណេត។ ក្នុងចំណោមមិត្តរបស់គាត់ ម្នាក់បានបង្ហាញគាត់ពីរបៀប តភ្ជាប់ទៅក្នុងគេហទំព័រ មួយ ។ នៅឆ្នាំតែមួយនោះលោក បានបង្កើនមូលនិធិ២០.០០០ដុល្លារដើម្បីចាប់ផ្តើមក្រុមហ៊ុនផ្ទាល់ខ្លួនរបស់លោកជាមួយនិងវត្ថុបំណងនៃការផ្តោតយ៉ាងចម្បងលោកអ៊ីនធើរណេត។
  • គោលបំណងរបស់ក្រុមហ៊ុនគឺដើម្បីបង្កើតគេហទំព័រសម្រាប់អតិថិជនរបស់ពួកគេ។ បើទោះជាជំនួញប្រភេទនេះគឺជាអ្វីដែលថ្មីថ្មោង លោក ម៉ា បានគ្រប់គ្រងចំណូលបាន៨០ម៉ឺនដុល្លារ ក្នុងរយៈពេលតែ៣ឆ្នាំ។
  • ភាពជោគជ័យក្នុងវិស័យអ៊ីនធើរណេតរបស់លោក បាននាំឲ្យគេតែងតាំងលោកជាថ្នាក់ដឹកនាំក្រុមហ៊ុនដែលគ្រប់គ្រងដោយទីភ្នាក់ងារមួយ ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មអេឡិចត្រូនិកអន្តរជាតិរបស់ចិនក្នុងឆ្នាំ១៩៩៨។ លោកបានបន្តការងារក្នុងក្រុមហ៊ុនមូលដ្ឋានបច្ចេកវិទ្យាអ៊ីនធើរណេតនេះនៅក្នុងរយៈពេលមួយឆ្នាំក្រោយ។
  • បន្ទាប់ពីការលាឈប់ពីការទទួលខុសត្រូវរបស់លោកក្នុងឆ្នាំ១៩៩៩ លោក ម៉ា បានបង្កើតក្រុមហ៊ុនមួយឈ្មោះថា Alibaba ជាមួយនិងមិត្តភក្ត័ដទៃទៀតរបស់លោក។
  • ក្នុងអំឡុងឆ្នាំ១៩៩៩-២០០០ ក្រុមហ៊ុនទទួលបានហិរញ្ញវត្ថុត្រឡប់មកវិញប្រមាណជា២៥លានដុល្លារ ដែលបានជួយនៅក្នុងកំណើនរបស់ក្រុមហ៊ុន។ ក្នុងពេលដ៏ខ្លីពាណិជ្ជកម្មរបស់ក្រុមហ៊ុនបានពង្រីកខ្លួនក្នុងបណ្តាប្រទេសចំនួន២៤០ផ្សេងទៀត។

ជីវិតឯកជន

លោក ម៉ា បានរៀបអាពាហ៍ពិពាហ៍ជាមួយនិងស្ត្រីម្នាក់មានឈ្មោះ ចាង យីង ដែលជា អ្នកលោកបានជួបគ្រាដំបូងខណៈពេលសិក្សានៅគ្រឹះស្ថានហ្វឹកហ្វឺនគ្រូបង្រៀនក្រុងហាងចូវ ។ លោកស្រី ចាង បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តួចផ្តើមជំនួញលើកដំបូងរបស់លោក ម៉ា ។

ក្រោយមកគូស្នេហ៍ មួយគូនេះបានក្លាយជា ឳពុកម្តាយរបស់កូន ពីរនាក់គឺប្រុសម្នាក់ និងស្រីម្នាក់។

យោងតាមទស្សនាវដ្តី  Forbes ទ្រព្យសម្បត្តិសុទ្ធ របស់លោក ម៉ា ត្រូវបានគេ វាយតម្លៃថាមានចំនួនក្នុងរង្វង់២៧ប៊ីលានដុល្លារ គិតមកត្រឹមឆ្នាំ២០១៥។

ប្រែសម្រួលដោយ៖ អីុវ វិចិត្រា

 

RELATED ARTICLES