ខេត្តព្រះសីហនុ ៖ នាយក ក្រុមហ៊ុន ជី.ធី.វី.ស៊ី ស្ពីតបូតមន្ត្រីលោក ឧកញ្ញ៉ា ទៀ វិចិត្របានថ្លែងថា ខណះពេលដែលចំនួនអ្នកទេសចរណ៍ជាតិនិងទេសចរណ៍បរទេសទៅលេងកំសាន្តតាមកោះកើនឡើងច្រើនជាបន្តបន្ទាប់ ក្រុមហ៊ុន ជី.ធី.វី.ស៊ី ស្ពីតបូត បានចាប់ផ្តើមដាក់អោយដំណើរការហើយនូវកាណូតដឹកទេសចរណ៍ទំនើបល្បឿនលឿន សំរាប់សេវាកម្មដឹកភ្ញៀវទេសចរណ៍ទៅលេងកំសាន្តតាមកោះពិសេសការទៅកំសាន្តនៅកោះរ៉ុងកោះរ៉ុងសន្លឹម ដែលជាផ្នែកមួយរបស់វិសយ័ឯកជនក្នុងការរួមចំណែកអភិវឌ្ឍន៍វិសយ័ទេសចរណ៍នៅខេត្តព្រះសីហនុ ។
យោងតាមខ្លឹមសារនៃកិច្ចសម្ភាសន៏រយះពេលខ្លីនៅលើផែរ នាព្រឹកថ្ងៃទី០៤តុលានេះ លោក ឧកញ្ញ៉ា ទៀ វិចិត្របានគូសបញ្ជាក់ថា អ្វីដែលក្រុមហ៊ុនលោកឧកញ្ញ៉ាបើកតំណើរការនាពេលនេះ គឺជាប្រភេទអូរប័រល្បឿនលឿនបែបទំនើបទាន់សម័យ ស៊ីវិល័យបំពាក់ដោយឧបករណ៏ការពារសុវត្តិភាព មានការពិនិត្យត្រឹមត្រូវពីសមត្ថកិច្ចពាក់ពន្ធ័ប្រកបដោយផាសុខភាពប្រភពជាលក្ខណះគ្រួសារ និង លក្ខណះភ្ញៀវចំរុះ ដោយធ្វើការដឹកជញ្ជូនភ្ញៀវក្នុងមួយថ្ងៃ០៤ជើង។(ឃ្លឹបសម្លេងលោកឧកញ្ញ៉ា)លោកឧកញ្ញ៉ាបានបញ្ជាក់បន្ងែមថា កាណូតប្រភេទថ្មីនេះបំពាក់ទៅដោយប្រពន្ធ័ការពារសុវត្ថិភាព ហើយសំរាប់តម្លៃផ្លូវការក្នុងការដឹកភ្ញៀវតាមកាណូតទំនើបល្បឿនលឿននេះ ទៅម្នាក់$10 និងមកវិញម្នាក់$10។ នៅថ្ងៃខាងមុខនេះ ក្រុមហ៊ុនកំពុងត្រៀមបញ្ជូនអូប័រប្រភេទទំនើបៗហើយមានទំហ៊ំធំជាងនេះចំនួន០១គ្រឿងបន្ថែបទៀត និង ប្រភេទមធ្យមចំនួន០៤គ្រឿងទៀត លើអូរប័ររបស់ក្រុមហ៊ុនសរុម៩គ្រឿងដែលមានស្រាប់។
ជុំវិញការដាក់អោយដំណើរការនូវមធ្យោបាយ ទំនើបសំរាប់ដឹកចម្លងភ្ញៀវទេសចរណ៍ទៅលេងកោះនេះ អភិបាលខេត្តព្រះសីហនុឯកឧត្តមយន្ត មីនមានប្រសាសន៍ដោយមោទនភាពថា គឺជាការចង់បានបំផុតរបស់រដ្ឋបាលខេត្ត ដើម្បីបន្ថែមលើការមើលខុសត្រូវពីសុវត្ថិភាពអ្នកទេសចរណ៍ ដែលធ្វើដំណើរចេញ ចូលពីក្រុងព្រះសីហនុទៅកោះ និងពីកោះមកកាន់ក្រុងព្រះសីហនុវិញ។
ភ្ញៀវទេសចរណ៏ម្នាក់ដែលបាន ធ្វើតុះណើរទៅកំសាន្តលើរ៉ុងសន្លឹម តាមរយះអូរប័រល្បឿនលឿនលើកតំបូងនេះ បានសម្តែងការសប្បាយរីករាក ប្រកបដោយទំនុកចិត្ត ដោយបានលើកឡើងថា វាពិតជាល្អណាស់សម្រាប់ក្រុមគ្រួសាររបស់គាត់ និងភ្ញៀវទេសចរណ៏ដ៏ទៃ ដែលមានបំណងទៅកំសាន្តតាមកោះនៅពេលមានមធ្យោបាយបែបទំនើប ប្រកបដោយសុវត្តិភាពបែបនេះ ដែលផ្ទុយពីមុន នៅពេលភ្ញៀវទេសចរណ៏ចង់ទំសាន្តតាមកោះម្តងៗ គឺមានការប្រថុយប្រថាន ព្រោះតែមធ្យោបាយធ្វើតំណើរនៅមានកំរិត ហើយមានរយះពេលយូររហូតដល់២ម៉ោងទៅ៣ម៉ោងទើបដល់គោលដៅ ប៉ុន្តែ ពេលភ្ញៀវទេសចរណ៏ចំណាយពេលវេលាត្រឹមតែ៣០នាទីតែប៉ុណ្ណោះ ៕