Monday, November 25, 2024
Homeសេដ្ឋកិច្ចជាតិផ្សារ​ទំនើប​ក្រោមដី​ក្បែរ​អាគារ​វឌ្ឍនៈ​នឹង​បើក​ដំណើរ​ការ​ឆ្នាំ​ក្រោយ

ផ្សារ​ទំនើប​ក្រោមដី​ក្បែរ​អាគារ​វឌ្ឍនៈ​នឹង​បើក​ដំណើរ​ការ​ឆ្នាំ​ក្រោយ

ភ្នំពេញ ៖ ផ្សារទំនើបក្រោមដីនៃគំរោងវឌ្ឍនៈ នឹងបើកដំណើរការនៅឆ្នាំ២០១៧ខាងមុខនេះ ដែលនេះជាផ្សារទំនើបក្រោមដីទី២ហើយនៅទីក្រុងភ្នំពេញ។

លោកលឹម ភូស៊ីថាវរិទ្ឋិមន្រ្តីគ្រប់គ្រងផ្នែកជួលនៃអាគារវិមានវឌ្ឍនៈបានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី៨ កក្កដានេះថា ការសាងសង់ចំណត និងផ្សារទំនើបក្រោមដីនេះបានចាប់ផ្តើមសាងសង់កាលពីចុងឆ្នាំមុន និងរំពឹងថានឹងអាចបើកដំណើរការនៅត្រីមាសទី៣ឆ្នាំ២០១៧ខាងមុខ ប្រសិនជាគ្មានអ្វីប្រែប្រួលទេនោះ។ផ្សារទំនើបនេះស្ថិតនៅក្នុងចំណោមអាគារក្រោមដីចំនួន៤ជាន់ ដែលជាន់ក្រោមគេនឹងប្រើប្រាស់ជាផ្សារទំនើប និងជាន់ទី២ដល់ជាន់ទី៤ជាចំណតយានយន្ត។

លោកបន្តថា “ផ្សារនេះនឹងជាកន្លែងលក់គ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់សម្រាប់ផ្ទះបាយ ភោជនីយដ្ឋាន និងសម្ភារៈមួយចំនួនទៀត ដែលមានភាពស្រដៀងគ្នានឹងផ្សារទំនើបLucky ព្រោះបច្ចុប្បន្ននៅរាជធានីភ្នំពេញ មានតម្រូវការផ្សារលក់ទំនិញ និងម្ហូបអាហារច្រើន”។លោកបន្តថា “ទោះជាមិនទាន់បើកទទួលការជួលស្តង់ក្តី ប៉ុន្តែពេលនេះមានអតិថិជនមកទាក់ទងក្រុមហ៊ុន ដើម្បីជួលស្តង់ក្នុងផ្សារទំនើបនេះបណ្តើរៗហើយ”។

លោកលឹម ភូស៊ីថាវរិទ្ឋបានបន្តថា ដោយសារតម្រូវការផ្សារទំនើបកើនឡើង ពិសេសផ្សារទំនើបក្នុងអាគារវិមានវឌ្ឍនៈត្រូវបានជួលអស់ហើយ ទើបការវិនិយោគ…………(មានត)

 

គង់ លាងហួរ

ព័ត៌មានលម្អិតសូមមើលលើទំព័រកាសែត នគរធំ

RELATED ARTICLES