Sunday, May 19, 2024
Homeព័ត៌មានជាតិស្ត្រីរស់នៅខេត្តបន្ទាយមានជ័យម្នាក់ ពពោះកូនភ្លោះ៤នាក់

ស្ត្រីរស់នៅខេត្តបន្ទាយមានជ័យម្នាក់ ពពោះកូនភ្លោះ៤នាក់

ស្ត្រីម្នាក់រស់នៅខេត្តបន្ទាយមានជ័យ ដែលកំពុងមានផ្ទៃពោះ៣ខែ ហើយបានមកពិនិត្យអេកេក្នុងគ្លីនិកមួយកន្លែង ត្រូវបានលោកគ្រូពេទ្យពិនិត្យឃើញមានកូនភ្លោះចំនួន៤នាក់ ដែលធ្វើឲ្យស្ត្រីជាម្តាយរីករាយត្រេកអរយ៉ាងខ្លាំង។

យោងតាមប្រភពពីលោកវេជ្ជបណ្ឌិត. បូ៑ វិ​បោ​ន អនុប្រធាន​មន្ទីរពេទ្យបង្អែក​សិរីសោភ័ណ ដែលបានបង្ហោះសារក្នុងគណនីហ្វេសប៊ុក ឈ្មោះ Bou Vibonne បានឲ្យដឹងថា “អ្នកបន្ទាយមានជ័យ មានកូនភ្លោះ ៤នាក់ហើយ ៚

ថ្ងៃនេះនៅបន្ទប់ពិគ្រោះ ព្យាបាលជំងឺ វេជ្ជបណ្ឌិត. បូ៑ វិបោន ផ្លូវលេខ៣ បានពិនិត្យស្រ្តីមានផ្ទៃពោះ ដែលរស់នៅ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ឃើញថាគាត់មានកូនភ្លោះ៤ អាយុ៣ខែ ជាករណីពិសេស យើងខ្ញុំពិនិត្យជូនដោយពុំយកកំរៃ និងបានពន្យល់ប្អូនស្រី អោយទៅផ្ញើរពោះនៅមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប។
ជូនពរប្អូនស្រីមានសុខភាពល្អ”។

ក្រោយពីបង្ហោះសារ ក៏មានអ្នកចូល Share និងComment ជាច្រើន ឲ្យស្ត្រីរូបនោះថែទាំសុខភាព និងខ្លះជូនពរឲ្យកូនភ្លោះទាំង៤នាក់នោះ មានសុខភាពល្អដូចគ្នា៕ 

RELATED ARTICLES