Sunday, August 10, 2025
Homeតារាខ្មែរលោកស៊ុន ចាន់ថុល ជួបសិល្បករ ជំនាន់ដើម ម្ចាស់បទ “ម៉ាក់ស៊ីនារីថ្មី” លោកវ័រ សារុន

លោកស៊ុន ចាន់ថុល ជួបសិល្បករ ជំនាន់ដើម ម្ចាស់បទ “ម៉ាក់ស៊ីនារីថ្មី” លោកវ័រ សារុន

ភ្នំពេញ ៖ នៅព្រឹកថ្ងៃចន្ទ ៨រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ នៅទីស្តីការក្រសួង លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានជួបសំណេះសំណាលនិងសួរសុខទុក្ខលោក វ័រ សារុន សិល្បករជំនាន់ដើម (ម្ចាស់បទ “ម៉ាក់ស៊ីនារីថ្មី”) និងជាឪពុករបស់លោក Jimmy Kiss។

លោកទេសរដ្ឋមន្ត្រី បានសម្តែងនូវសេចក្តីសប្បាយរីករាយជាអនេក ដែលបានជួបសំណេះសំណាលជាមួយសិល្បករជំនាន់ដើម ដែលនៅរស់ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ឬ ហៅថា “របបខ្មែរក្រហម” និងបានថ្លែងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះទំនុកច្រៀង និង សំឡេងដ៏ក្រអួនក្រអៅរបស់លោកវ័រ សារុន ដែលបានបន្សល់ទុកនូវកេរមរតកវប្បធម៌ជាតិ ដ៏មានតម្លៃមិនអាចចកាត់ថ្លៃបានសម្រាប់កូនចៅជំនាន់ក្រោយ។

ជាមួយគ្នានោះផងដែរ លោកទេសរដ្ឋមន្ត្រី បានប្រគល់ថវិកាមួយចំនួនជូនលោកវ័រ សារុន សម្រាប់ជួយទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាសម្រួលដោះស្រាយដល់ការលំបាកបានមួយចំណែកផងដែរ។

គួរបញ្ជាក់ថា សិល្បករជើងចាស់ លោកវ័រ សារុន បច្ចុប្បន្នមានវ័យ៧៣ឆ្នាំហើយ លោកបានរៀបការ មានកូនស្រីពីរនាក់ និងកូនប្រុសពៅម្នាក់ មានឈ្មោះ សារុន កល្យាណ ហៅ Jimmy Kiss។ លោកបានចៀងបទចម្រៀងជាច្រើន ដែលនៅក្នុងនោះរួមមាន ៖ បទ “ម៉ាក់ស៊ីនារីថ្មី”, “ជីវិតថ្មី”, “ឪពុកបំពេ” នៅក្នុងទសវត្សរ៍ឆ្នាំ១៩៧០ ជាដើម ដែលនៅតែមានការនិយមមកដល់សព្វថ្ងៃ៕

RELATED ARTICLES