Wednesday, September 24, 2025
Homeតារាខ្មែរលោកឆឹម សក្កដា ខកចិត្ត ពេលដឹងដំណឹងស្រីស្អាតចាកចេញ

លោកឆឹម សក្កដា ខកចិត្ត ពេលដឹងដំណឹងស្រីស្អាតចាកចេញ

អ្នកចម្រៀងថោន លោកឆឹម សក្កដា បានបង្ហាញអារម្មណ៍ខកចិត្តចំពោះការចាកចេញរបស់តារាស្នូលរបស់ផលិតថោន ២ដួង កាលពីពេលថ្មីៗនេះ គឺ មាស សុខសោភា និងលោកប៉ុន សុណារិន្ទ ហៅខេម។

មាស សុខសោភា

លោកសក្កដា អះអាងថា នេះមិនមែនធ្វើឲ្យលោករីករាយនោះទេ ព្រោះក្នុងចិត្តលោកយល់ថា អ្នកទាំង២ ជាធនជានដ៏សំខាន់របស់ថោន អីចឹងបើពួកគាត់នៅនឹងធ្វើឲ្យផលិតកម្មមួយនេះកាន់តែរឹងមាំថែមទៀតជាមិនខានឡើយ ប៉ុន្តែបើតារាទាំង២ ចេញហើយលោកមិនមែនសប្បាយចិត្តនោះទេ។

ទោះជាយ៉ាងណា លោកថា​មិនមានសិទ្ធិក្នុងការងហាមឃាត់តារាចម្រៀងទាំង២ដួងនោះឡើយ ព្រោះជាការសម្រេចចិត្តរបស់មនុស្សម្នាក់ៗ ដើម្បីស្វែងរកបទពិសោធន៍ថ្មីៗ ប៉ុន្ដែទស្សនិកជនមួយចំនួន ក៏ដូចជារូបលោកដែរ គឺបានត្រឹមតែខកចិត្តប៉ុណ្ណោះ។

លោកឆឹម សក្កដា

ឆឹម សក្កដា ដែលជាគូស្នេហ៍តារាចម្រៀងពេជ្រ សោភា នោះ បានឈានចូលផលិតកម្មថោន ដោយទើបតែថតចម្រៀងបាន២ទៅ៣បទប៉ុណ្ណោះ ស្រាប់តែមាស សុខសោភា និងខេម ដឹកដៃគ្នាចេញអស់ ទើបធ្វើឲ្យលោកស្រឡាំងកាំងគ្មានអ្វីថ្លាថ្លែងឡើយ។ ប៉ុន្តែលោកថា នៅរដូវបុណ្យភ្ជុំបិណ្ឌខាងមុខនេះ លោកនឹងត្រៀមចេញបទចម្រៀងថ្មីៗថែមទៀត បន្ទាប់ពីបានផ្អាកសកម្មភាពជាច្រើនខែមកហើយ​ដោយសារតែកូវីដ១៩។

លោកសក្កដា ថា​ជំងឺកូវីដ-១៩នេះ បានធ្វើឲ្យអាជីពសិល្បៈរបស់លោកប៉ះពាល់ខ្លាំង ព្រោះតាមកម្មវិធីផ្សេងៗដែលគ្រោងធ្វើ ត្រូវបានគេលុបចោលអស់។ ប៉ុន្ដែសម្រាប់ការថតភាពយន្ដវិញ គឺលោកមិនមានការខាតបង់ច្រើននោះទេ ដោយសារតែផលិតកម្មដែលហៅលោកថតរឿងនោះ​គេមិនបានលុបចោលការថតភាពយន្ដទាំងនោះទេ គឺគ្រាន់តែពន្យារពេលសិនប៉ុណ្ណោះ ហើយពេលកូវីដ-១៩ ស្ងាត់ គេនឹងចាប់ផ្ដើមថតឡើងវិញ។

ដោយឡែក ទាក់ទងរឿងស្នេហាជាមួយពេជ្រ សោភា វិញលោកសក្កដា បញ្ជាក់ថា​គ្មានអ្វីប្រែប្រួលនោះទេ គឺនៅតែដែល​ បើទោះជាពេលនេះ លោកនិងសោភា ធ្វើការនៅផលិតកម្មផ្សេងគ្នាមែន ប៉ុន្ដែទាក់ទងគ្នាជាប្រចាំ។ លោកថា ជុំវិញអាជីពចម្រៀងរបស់លោកនៅពេលនេះ​ ក៏មានការជំរុញនិងលើកទឹកចិត្តពីសោភា ដែរ ព្រោះលោកជាអ្នកសិល្បៈផ្នែកបុរាណ​អីចឹងបត់មករកសម័យ មិនមែនងាយស្រួលនោះទេ។

ប៉ុន្ដែទាក់ទងរឿងរៀបការវិញ សក្កដា ថា​ ទាំងលោកនិងសោភា ព្រមព្រៀងគ្នាមិនទាន់ចង់គ្រងឈុតអាពាហ៍ពិពាហ៍មែនទែន អំឡុងកូវីដ-១៩ មិនទាន់រលត់នេះឡើយ៕

RELATED ARTICLES