Wednesday, September 24, 2025
Homeព័ត៌មានជាតិលុយជិត១០ដុល្លារប៉ុណ្ណោះ ពួកគាត់ទាំង២នាក់ ហ៊ានធ្វើរឿងយ៉ាងនេះ

លុយជិត១០ដុល្លារប៉ុណ្ណោះ ពួកគាត់ទាំង២នាក់ ហ៊ានធ្វើរឿងយ៉ាងនេះ

ខេត្តឧត្តរមានជ័យ ៖ ជនសង្ស័យប្រុសស្រីចំនួន២នាក់ ក្នុងចំណោមបក្ខពួក៣នាក់ត្រូវបានកម្លាំងនគរបាលចាប់ឃាត់ខ្លួនពាក់ព័ន្ធករណីដាក់ថ្នាំសណ្តំ ឆបោកយកគ្រឿងអលង្ការ និងលុយជាងបួនម៉ឺនរៀល ស្ថិតនៅចំណុចផ្សារសំរោង ក្នុងភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង កាលពីវេលាម៉ោ៨និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០។

មន្ត្រីនគរបាលក្រុងសំរោង បានឱ្យដឹងថា ជនសង្ស័យទាំង៣នាក់ រួមមាន ៖
ទី១-ឈ្មោះ ប៊ុន ភិត ភេទស្រី អាយុ៣៣ឆ្នាំ មានលំនៅភូមិជីឃ្មុល ឃុំជីឃ្មុល ស្រុកគិរីវង្ស ខេត្តតាកែវ (ឃាត់ខ្លួន)។
ទី២-ឈ្មោះស សំអឿន ភេទ ប្រុស អាយុ៤៣ឆ្នាំ មានលំនៅភូមិស្វាយជ្រុំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង (ឃាត់ ខ្លួន)។
ទី៣-ឈ្មោះណា (មិនស្គាល់ត្រកូល) ភេទស្រី អាយុ ២៨ឆ្នាំ មានលំនៅភូមិជីឃ្មុល ឃុំជីឃ្មុល ស្រុកគិរីវង្ស ខេត្តតាកែវ (រត់គេចខ្លួន)។

ចំណែកជនរងគ្រោះ មានឈ្មោះសែ ស៊ីវ៉ូ ភេទស្រី អាយុ២៧ឆ្នាំ មានលំនៅភូមិដូន- កែន សង្កាត់សំរោង ក្រុងសំរោង។ រីឯវត្ថុតាង ចាប់យក រួមមាន ម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម លុយខ្មែរមួយចំនួន គ្រាប់សំណ១ថង់ គ្រឿង-អលង្ការកាឡៃមួយចំនួន (ជារបស់ជនសង្ស័យ)។

ដោយឡែក ទ្រព្យសម្បត្តិជនរងគ្រោះដែលបាត់បង់ រួមមាន ខ្សែកមាស១ខ្សែ ចិញ្ចៀន១វង់ និងលុយ ចំនួន៣៨៥០០រៀល។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងសំរោង ដើម្បីសួរនាំ និងកសាសំណុំរឿងអនុវត្តតាមនីតិវិធី៕

RELATED ARTICLES