Wednesday, September 24, 2025
Homeតារាខ្មែរសម្រស់កែវ និសា ស្អាតផូរផង់ រហូតមានឧកញ៉ាម្នាក់សរសើរមិនដាច់ពីមាត់

សម្រស់កែវ និសា ស្អាតផូរផង់ រហូតមានឧកញ៉ាម្នាក់សរសើរមិនដាច់ពីមាត់

កែវ និសា បានរបូតតំណែងជំទាវនៅពេលដែលនាងច្រានចោលសំណើសុំសាងស្នេហ៍ដោយលួចលាក់ពីសំណាក់មន្ត្រីធំម្នាក់ដែលមានអំណាច។ អ្នកមេម៉ាយរូបនេះសុខចិត្តដើរចូលសិល្បៈសាជាថ្មីឡើងវិញ ដោយប្រមូលប្រាក់ល្អិត ផាត់ចោលការធ្វើកំណាន់ចិត្តមន្ត្រីធំដែលរស់នៅលើវិមានស្កឹមស្កៃ ដែលចាយលុយមិនចេះអស់។

អ្នកខ្លះថា និសា ធ្លាក់ខ្លួនទើបវិលរកអាជីពចាស់ ខ្លះទៀតថា នាងត្រូវបានមន្ត្រីធំបោះបង់ ប៉ុន្តែយ៉ាងណាអតីតសង្សារសាន ផានិត រូបនេះ នៅតែហ៊ឺហាតាមរយៈការជិះរថយន្តថ្លៃៗ ដូចជា Landcruiser V8 និង Alphard។ នាងថែមទាំងបានងាកមកតែងខ្លួនឱ្យកាន់តែមានភាពទាក់ទាញបែបយុវវ័យ និងចូលហាងរក្សាសម្រស់ រឹតបន្តឹងស្បែកមុខដើម្បីឱ្យក្មេងថែមទៀតផង ទើបលេចឮថា មិនត្រឹមតែមន្ត្រីធំនោះទេដែលស្តាយអ្នកមេម៉ាយសាច់ចាំរូបនេះ សូម្បីតែអតីតសង្សាររបស់នាង ប្រុសក្មេងលឹម ជាឡាយ ក៏ដេកស្តាយសម្រស់និសា ដែរ។

ប៉ុន្តែគេជឿថា និសា មិនទុកបេះដូងឱ្យនៅទំនេរទេ ហើយការដែលនាងលេងសិល្បៈជាថ្មីនេះអាចជាការកំដរអារម្មណ៍ច្រើនជាងសំដៅរឿងរកលុយពីសិល្បៈ។ គេថា ការប្រើប្រាស់រថយន្តទំនើប២គ្រឿង ដែលមានតម្លៃជាង២០ម៉ឺនដុល្លារ ហើយលេចឮថា បានទិញផ្ទះវីឡាស្ងាត់ៗនោះ មិនមែននិសា ធ្លាក់ខ្លួននោះទេ ប៉ុន្តែផ្ទុយទៅវិញ នាងកំពុងតែមានសេចក្តីសុខហើយ ដោយសារពេលនេះមានអ្វីៗគ្រប់យ៉ាងដែលនាងធ្លាប់ប៉ង។

ទោះជាយ៉ាងណា ប្រុសស្នេហ៍ថ្មីរបស់កែវ និសា ដែលគេជឿថា ប្រាកដជាប្រុសមានទ្រព្យស្តុកនោះ គឺនាងព្យាយាមលាក់មុខជិតឈឹងតែម្តង បើទោះជាធ្លាប់លេចឮថា មានលោកឧកញ៉ាម្នាក់តាមស្នេហានាងស្អិតពេក រហូតដល់ភរិយាលោកឧកញ៉ានោះប្រចណ្ឌក៏ដោយ។

ប្រភពនោះបានឱ្យដឹងថា លោកឧកញ៉ាម្នាក់ពេញចិត្តនិសា ខ្លាំងណាស់ ដោយធ្លាប់សរសើរថា តាំងពីនិសា លែងប្តី និងបែកពីសាន ផានិត ទៅ ពេលនេះនាងនៅតែស្អាតដដែល ទើបដំណឹងនេះធ្វើឱ្យភរិយារបស់លោកដាក់ការសង្ស័យ និងប្រចណ្ឌខ្លាំងឡើងៗ រហូតចង់តែដើរតាមប្តីគ្រប់ជំហានទៀតផង។

ប៉ុន្តែតារាដែលធ្លាប់សម្តែងភាពយន្តជាមួយនិសា បែរជានិយាយការពារនិងកាន់ជើងអ្នកមេម៉ាយរូបនេះថា បើសិននិសា ចង់បានប្តីជាឧកញ៉ាមែន នាងធ្វើជាជំទាវមន្ត្រីធំម្នាក់ដែលធានាឱ្យនាងសោយសុខលើគំនរទ្រព្យនោះបាត់ទៅហើយ មិនចាំបាច់មកពិបាកប្រពន្ធគេតាមដានដល់បន្ទប់ធ្វើការនោះទេ។

កែវ និសា បានលែងលះប្តីអាណិកជនខ្មែរ មកពីអាមេរិក លោកគាំ វារី កាលពីឆ្នាំ២០០៩ ដោយ លេចឮថា នាងមានកូនស្រីម្នាក់បានមកនាងឃុំគ្រង។ ប៉ុន្តែនិសា មិនដែលហ៊ានលាតត្រដាងរឿង មានកូននោះឡើយ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍នៅពេលដែលអាជីពសិល្បៈរបស់នាងហាក់មិនសូវលេចធ្លោដូចមុននោះ និសា បែរជាកាន់តែហ៊ឺហាជិះរថយន្តទំនើបៗ និងទិញវីឡាព្រមគ្នាតែម្តង ទើបធ្វើឱ្យគេសង្ស័យថា នាងមានជំនួយពីគូស្នេហ៍បាំងមុខ។

ប៉ុន្តែអ្នកមេម៉ាយរូបស្អាតរូបនេះមិនខ្វល់គេនិយាយរឿងគេថា នាងមានធនាគារនៅក្រោយខ្នងនោះឡើយ គឺនាងផ្តោតតែលើការតែងខ្លួនឱ្យកាន់តែស្អាតប្លែកៗពីមួយថ្ងៃទៅមួយថ្ងៃ ទើបធ្វើឱ្យប្រុសក្មេងជាឡាយ ដែលកំពុងតែស្អិតល្មួតជាមួយកញ្ញាគៀត សុវណ្ណាឡាង នោះ ចង់មកនែបនិត្យកាយានាងម្តងទៀត ប៉ុន្តែពេលនេះ និសា មិនបើកភ្លើងខៀវឡើយ។

គេថា និសា អាចនឹងជ្រើសផ្លូវបន្តសាងស្នេហ៍ដោយលាក់បាំង ព្រោះនាងខ្លាចដើរជាន់ដានស្នេហ៍ ចាស់ ហើយពេលនេះមិនទាន់មានដំណឹង នាងចូលរោងការជាលើកទី២ឡើយ៕

RELATED ARTICLES