Wednesday, September 24, 2025
Homeព័ត៌មានជាតិអស់រយៈពេល១ម៉ោងទៅហើយ ទម្រាំសាច់ញាតិ និងសមត្ថកិច្ច ប្រទះឃើញ

អស់រយៈពេល១ម៉ោងទៅហើយ ទម្រាំសាច់ញាតិ និងសមត្ថកិច្ច ប្រទះឃើញ

ខេត្តកោះកុង ៖ បុរសម្នាក់បានចេញទូកទៅនេសាទ ស្រាប់តែអកុសលធ្លាក់ពីលើទូកចូលទឹកលិចបាត់ខ្លួនអស់រយៈពេល១ម៉ោង ទម្រាំសាច់ញាតិនិងសមត្ថកិច្ចរាវរកឃើញ ក៏ឈ្លក់ទឹកស្លាប់បាត់ទៅហើយ។

ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ នៅចំណុចកោះកណ្តាល ក្នុងព្រែកស្រែអំបិល ស្ថិតក្នុងភូមិស្រែអំបិល ឃុំស្រែអំបិល ស្រុកស្រែអំបិល។

សមត្ថកិច្ចបានឱ្យដឹងថា សាកសពជនរងគ្រោះមានឈ្មោះវង់ ចាក់ក្រី ភេទប្រុស អាយុ៣៩ឆ្នាំ មានលំនៅនៅភូមិស្រែអំបិល ឃុំស្រែអំបិល ស្រុកស្រែអំបិល។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានថា មានមនុស្សម្នាក់ធ្លាក់ចូលទឹកបាត់ខ្លួនក្នុងទឹកព្រែកនៅចំណុចកោះកណ្តាល ក្នុងព្រែកស្រែអំបិល ភូមិស្រែអំបិល ឃុំស្រែអំបិល ស្រុកស្រែអំបិល លោកវរសេនីយ៍ឯក ហួន នុន អធិការស្រុក បានបញ្ជាឱ្យកម្លាំងជំនាញពិនិត្យវិភាគ បានសហការជាមួយកម្លាំងព្រហ្មទណ្ឌកម្លាំងប៉ុស្តិ៍ស្រែអំបិល បានចុះដល់កន្លែងកើតហេតុ ហើយបងប្អូន សាច់ញាតិ និងកម្លាំងអធិការដ្ឋានបានជិះទូកជួយស្វែងរក រហូតដល់ម៉ោង៤និង៣០នាទីរសៀលថ្ងៃដដែល ទើបរកឃើញសាកសពជនរងគ្រោះ។

យោងតាមការបំភ្លឺរបស់ប្អូនបង្កើត និងកូនជនរងគ្រោះ និងតាមការត្រួតពិនិត្យសាកសពពីមន្ត្រីជំនាញ និងគ្រូពេទ្យបង្អែកស្រុក គឺជនរងគ្រោះពិតជាបានធ្លាក់ទឹកលង់ស្លាប់ប្រាកដមែន។

ក្រោយពេលពិនិត្យរួចផ្នែកជំនាញបានធ្វើលិខិតប្រគល់សាកសពជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES