Wednesday, September 24, 2025
Homeតារាខ្មែរឌុច លីដា បង្ហាញមុខប្រុសក្មេង លាក់មុខប្តី

ឌុច លីដា បង្ហាញមុខប្រុសក្មេង លាក់មុខប្តី

តាំងពីសម្រាលកូនប្រុសរយៈពេលជិត៨ខែមក ពេលនេះ ឌុច លីដា នៅតែមិនទាន់បង្ហាញមុខប្ដីថាជាអ្នកណាឡើយ ស្របពេលដែលតារាសម្ដែងរូបសង្ហា លោកណាខុន ដូចទូលភ្នំអីចឹង ព្រោះមនុស្សភាគច្រើនបានចាត់ទុកថា លោកជាប្ដីលាក់មុខរបស់លីដា បើទោះជាលោកបានប្រកែកឡើងរួយមាត់ទៅហើយក្ដី។

ទោះជាយ៉ាងណា ទាំងលីដា និងណាខុន នៅតែបង្ហាញសកម្មភាពស្និទ្ធស្នាលដូចគូស្នេហ៍ ដោយមិនខ្វល់ពីពាក្យគេខ្សឹបខ្សៀវពីរឿងរបស់ពួកគេឡើយ។

ឌុច លីដា ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា នាងមិនចង់និយាយរឿងប្ដីថាជាអ្នកណា?​ហើយក៏មិនចាំបាច់ដែលត្រូវបង្ហាញបុរសជាឪពុករបស់កូននាងនោះថាម្នាក់ណាដែរ ព្រោះនាងមិនចូលចិត្តបង្ហាញ។​

ប៉ុន្ដែលីដា ធ្លាប់បង្ហើបថា ស្វាមីរបស់នាងជាមន្រ្ដីរាជការម្នាក់ មិនមែនជាអ្នកនៅក្នុងរង្វង់សិល្បៈឡើយ។ ក្រៅពីមិនបញ្ចេញមុខប្ដីនោះ លីដា ថានាងក៏មិនខ្វល់រឿងគេរិះគន់ថា មានកូនមុនរៀបការដែរ ព្រោះថា អ្នកខ្លះរៀបការហើយអត់មានកូនដូចនាងផង ក៏មានដែរ។

មុនសម្រាលបានកូនប្រុសតាំងពីខែមករា ឆ្នាំ២០២០នោះ ឌុច លីដា ធ្លាប់ប៉ះស្នេហ៍ដ៏រសើបថា នាងមានស្នេហាជាមួយថៅកែស្រីលក់ពេជ្រនៅម្ដុំផ្សារថ្មី និងដំណឹងផ្សេងទៀតថា នាងត្រូវថៅកែផលិតកម្មមួយរៀបការចោលជាដើម។ ប៉ុន្តែនៅទីបំផុត លីដា បែរជាមានកូន១ ហើយអះអាងថា មានប្ដីជាមន្រ្ដីរាជការ ទើបធ្វើឲ្យរឿងដែលគេសង្ស័យថា នាងជាតារាមានស្នេហាភេទដូចគ្នានោះ ត្រូវបានបន្សាបទៅវិញ។

ទោះជាយ៉ាងណា ការប្រឹងលាក់មុខប្ដីរបស់លីដា នៅពេលនេះ ធ្វើឲ្យគេសង្ស័យថាគូស្នេហ៍របស់លីដា មិនមែនជាបុរសនៅលីវ បើទោះជានាងអះអាងប្ដីនាងនៅកំលោះក្ដី។

ក្រៅពីឌុច លីដា តារាដែលមានកូនមុនរៀបការ​ មានដូចជា អ្នកនាងយុគ ចិន្ដា , ខាត់ សុឃីម, នៅ សុនិតា , នីរ័ត្ន , ទេព សម្ផស្ស, សុន ស្រីពេជ្រ និងឡោម លក្ខិណា ជាដើម។ ចំណែកឌុច លីដា វិញ មិនត្រឹមតែមិនបញ្ចេញមុខប្ដីនោះទេ ប៉ុន្តែការកំណត់រឿងរៀបការជាក់លាក់ នៅតែគ្មានដំណឹងថែមទៀត ហើយនាងថែមទាំងថា ការរៀបអាពាហ៍ពិពាហ៍មិនមែនជាអ្វីដែលសំខាន់បំផុតក្នុងជីវិតរបស់នាងឡើយ។ នាងថា នៅតែបន្ដរអាជីពសិល្បៈដដែល​ បើទោះជាពេលនេះមានកូន១ក្ដី តែនាងទទួលយកការងារសិល្បៈណាខ្លីៗប៉ុណ្ណោះ បើការថតរឿងភាគ នាងមិនទាន់ហ៊ានទទួលឡើយ។

ឌុច លីដា ជាតារាដែលហ៊ានថតដោះអាវ និងមិនញញើតក្នុងឈុតឱបថើបរោលរាលឡើយ ដូចជាកន្លងមក នាងធ្លាប់សម្ដែងរឿង ”ស្បែកគង់” និង ”នារីវេទមន្ដ” ជាដើម។

ទស្សនិកជនរង់ចាំមើលថា ពេលនាងរឹងដៃរឹងជើងវិញ តារាស្រអែមស្រស់ឌុច លីដា នឹងនៅតែធ្វើឲ្យប្រុសៗក្ដៅសាច់ ដោយសារតែស្នាដៃនាងទៀតហើយឬយ៉ាងណា? ហ៊ឹម វិចិត្រ

RELATED ARTICLES