Wednesday, September 24, 2025
Homeតារាខ្មែរថៅកែមាសពេជ្រ ទ្រី ដាណា ខឹងពេជ្រ សោភា ពន្លះខាត់ សុឃីម

ថៅកែមាសពេជ្រ ទ្រី ដាណា ខឹងពេជ្រ សោភា ពន្លះខាត់ សុឃីម

ភ្នំពេញ ៖ ថៅកែហាងមាសពេជ្រ ទ្រី ដាណា ដែលជាម្ចាស់ម៉ាក (Brand) ផលិតផល NNP ដ៏ល្បីឈ្មោះដែលតែងធ្វើការងារមនុស្សធម៌ផ្តល់អំណោយដល់ជនក្រីក្រ កុមារកំព្រា ចាស់ជរាគ្មានទីពឹងជាដើមនោះ បានបញ្ចោញប្រតិកម្មធ្ងន់ៗទៅតារាសម្តែងខាត់ សុឃីម ដែលបានរិះគន់អ្នកស្រីរឿងស្បថចំពោះការលើកឡើងរបស់តារាចម្រៀងពេជ្រ សោភា ដែលថាម្ចាស់ Brand ខ្លះ ពាក់មាសពេជ្រជ្រែកខ្លួន និងសម្តែងជាផ្តល់អំណោយជួយជនក្រីក្រ ដើម្បីយកភាពល្បី។

អ្នកស្រីទ្រី ដាណា បានសរសេរក្នុងទំព័របណ្តាញសង្គមហ្វេសប៊ុករបស់អ្នកស្រី នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ ថា “ហើយយាយឯងមិនខ្លាចពាក្យសម្បថទេអីយាយ? ឬមួយក៏យាយឯងធ្លាប់ធ្វើអាក្រក់ដាក់គេ ហើយយាយឯងស្បថបំពាន? ចំណែកខ្ញុំវិញ គឺខ្ញុំខ្លាចសម្បថណាស់ ហើយក៏ខ្ញុំជឿដែរ ព្រោះខ្ញុំបរិសុទ្ធ មិនដូចយាយឯងនោះទេ គេស្បថហើយនៅឆ្លើយថាគេអ៊ីចេះអ៊ីចុះទៀត សង្ស័យតែយាយឯងធ្លាប់បំពានពីមុនមកហើយមើលទៅ បានជាធ្លាក់ដុនដាបដល់ពេលនេះ សាងល្អទៅ ព្រោះជីវិតមនុស្សម្នាក់ៗមានឡើងមានចុះហើយ មានចុះហើយកាន់តែចុះទៀត ប្រយ័ត្នសម្តី ប្រយ័ត្នត្រូវបណ្តាសាណាយាយចាស់ ហើយខំកសាងខ្លួនឱ្យល្អទៅ ក្រែងលោថ្ងៃក្រោយ មានបញ្ហាអីខ្ញុំផ្តល់ជំនួយឱ្យខ្លះ!

ហើយយាយឯងនិយាយមក ធ្វើមើលតែខ្ញុំហ្នឹងចង់ជិះយន្តហោះជាមួយយាយឯងអ៊ីចឹង មានសួរខ្ញុំអត់ថាខ្ញុំចូលចិត្តយាយឯង ឬមួយក៏អត់? យាយប៉ិនេះសង្ស័យធ្លាប់ធ្វើអាក្រក់មកច្រើនហើយមើល ទៅ បានជាទ្រាំមិនបាន ឃើញបញ្ចេញមតិមួយបែបនេះ សង្ស័យយាយប៉ិឯងគុំខ្ញុំយូរហើយ ហើយខ្ញុំទៅធ្វើអីយាយឯងដែរ? មិនអីទេ ខ្ញុំរង់ចាំទទួលជានិច្ច ប៉ុន្តែសូមជម្រាបឱ្យហើយ ខ្ញុំមិនមែនប្រភេទមនុស្សជេរបញ្ចោរគ្នាតាមអនឡាញនោះទេ ស្គាល់ខ្ញុំឱ្យច្បាស់ អ៊ីចឹងបើសិនជាមានការអីបន្តទៀត យើងជួបគ្នានៅកន្លែងផ្សេង ហើយអញ្ជើញយាយឯងញ៉ាំទឹកតែឱ្យឆ្ងាញ់មាត់ម្តង”។

គួរបញ្ជាក់ថា សំណេរប្រតិកម្មរបស់អ្នកស្រីទ្រី ដាណា ខាងលើនេះ ធ្វើឡើងបន្ទាប់ពីបានឃើញសំណេររិះគន់របស់តារាស្រីខាត់ សុឃីម ចំពោះការដែលអ្នកស្រីធ្វើពិធីស្បថស្បែដោយផឹកទឹកសម្បថផង ថាអ្នកស្រីធ្វើការងារសប្បុរសធម៌កន្លងទៅ មិនមែនជាការសម្តែងនោះទេ បើអ្នកស្រីសម្តែង អ្នកស្រីសូមស្បថឱ្យជិះឡានក្រឡាប់ឡាន ជិះយន្តហោះធ្លាក់យន្តហោះ ទ្រព្យសម្បត្តិរលាយអស់ជាដើម។

អ្នកនាងខាត់ សុឃីម បានសរសេរក្នុងគណនីបណ្តាញសង្គមហ្វេសប៊ុករបស់អ្នកនាង នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ ថា “យីចែ ហើយបុណ្យធ្វើលុយខ្លួនឯង ចង់អាណា មីណា មិនជឿហីទៅ ចាំបាច់ស្បថអីស្បថយ៉ាងហ្នឹង បើជិះយន្តហោះជួបចែឯង ខ្ញុំសុំដូរសំបុត្រហើយ! សាងបុណ្យឬបាប ចិត្តចែទើបដឹងច្បាស់ ចែមិនអាចផ្គាប់៧០មនុស្ស១ប្រទេស ឱ្យជឿចែ ឱ្យស្រលាញ់ចែឯងបានទេ មនុស្ស១០ ចិត្ត១០ណា៎ចែ ចែឯងចង់បាន feed back  ពីបុណ្យមែនចែ? copy មិត្ត តែហួសចិត្តដែរ”។

អ្នកនាងខាត់ សុឃីម

គួរបញ្ជាក់ដែរថា មូលហេតុដែលនាំឱ្យអ្នកស្រី ទ្រី ដាណា ថៅកែហាងមាសពេជ្រ និងជាម្ចាស់ ម៉ាក (Brand) ផលិតផល NNP ដ៏ល្បីឈ្មោះ បានធ្វើពិធីស្បថស្បែរហូតមានការរិះគន់ពីតារាស្រីខាត់ សុឃីម និងមានការពន្លះគ្នាទៅវិញទៅមកដូចខាងលើនេះ ដើមចមគឺបន្ទាប់ពីតារាចម្រៀងស្រី ពេជ្រ សោភា ដែលជាអ្នកលក់ដូរអនឡាញម្នាក់ដែរបានបង្ហោះវីដេអូផ្សាយផ្ទាល់ (Live Video) និយាយបកអាក្រាតពីល្បិចរបស់ម្ចាស់ប្រេន (Brand) ខ្លះ (មិននិយាយចំឈ្មោះអ្នកណាទេ) ពិសេសអ្នកដែលតែងតែថតអួតមាសពេជ្រ លុយឡានរបស់ខ្លួន និងអួតពីតំណាងចែកចាយ ខ្លួនលក់តែផលិតផលក្នុងរយៈពេលខ្លី ក៏ក្លាយជាអ្នកមាន ដោយតារាចម្រៀងល្បីឈ្មោះរូបនេះបានប្រាប់ទៅអ្នកចង់ធ្វើតំណាងចែកចាយនោះ កុំជឿគេពេក ព្រោះសុទ្ធតែល្បិចគេទេ ប្រយ័ត្នចុងក្រោយអស់គូទខោ ពិសេសប្រយ័ត្នពួកយកបុណ្យធ្វើជាទីផ្សារ ដែលជួយគេ១០០ដុល្លារ ជួលសារព័ត៌មានចុះផ្សាយអស់១០០០ដុល្លារ…។

អ្នកនាងពេជ្រ សោភា

ជាប្រតិកម្មឆ្លើយតបចំពោះការលើកឡើងរបស់តារាចម្រៀងពេជ្រ សោភា ខាងលើ នេះហើយ ទើបអ្នកស្រីថៅកែហាងមាសពេជ្រ ទ្រី ដាណា យល់ថា តារាចម្រៀងរូបនេះនិយាយចង់សំដៅមកលើខ្លួន ទើបអ្នកស្រីបានរៀបចំពិធីស្បថស្បែ រហូតមានការរិះគន់ពីតារាពហុជំនាញ ខាត់ សុឃីម និងមានការពន្លះវាយបកវិញពីអ្នកស្រីទ្រី ដាណា ដូចខាងលើនេះ៕

RELATED ARTICLES