Wednesday, September 24, 2025
Homeព័ត៌មានជាតិសូមចាត់ទុកទីកន្លែងទាំងនោះជា ផ្ទះរបស់ពួកយើង បានទេ?

សូមចាត់ទុកទីកន្លែងទាំងនោះជា ផ្ទះរបស់ពួកយើង បានទេ?

ខណៈដែលភ្ញៀវទេសចរជាច្រើនបានចេញដំណើរតាមរមណីយដ្ឋាននានាតាមខេត្ត និងតំបន់មាត់សមុទ្រ យ៉ាងច្រើនកុះករនោះ គេសង្កេតឃើញភ្ញៀវមួយចំនួនមិនបោះបង់ចោលទម្លាប់អាក្រក់ “ញាំអីនៅកន្លែងណា បោះចោលសំរាមកន្លែងនោះ” ដោយមិនខ្វល់ពីការថែទាំងរក្សាអនាម័យ និងបរិស្ថាននោះទេ។

បើយោងតាមផេកផ្លូវការរបស់ក្រសួងបរិស្ថាន បានបង្ហោះសារថា “ទេសភាពឆ្នេរសមុទ្រស្អាតណាស់ ប៉ុន្តែសំរាមទាំងនេះបានធ្វើឱ្យទេសភាពទាំងនេះប្រែជាអាក្រក់!

តើយើងអាចចូលរួមទាំងអស់គ្នាដើម្បីថែរក្សាឆ្នេរសមុទ្រយើងឱ្យស្រស់ស្អាតជារៀងរហូតទេ? បងប្អូនត្រូវវេចខ្ចប់សំរាម និងទុកដាក់ក្នុងធុងសំរាមនៅក្បែរនោះ មិនគួរណាបោះចោលអនាធិបតេយ្យយ៉ាងនេះទេ! បងប្អូនដើរកម្សាន្តចង់បានទេសភាពស្អាត ចុះបើបងប្អូនមួយចំនួនតូចមិនចូលរួមថែរក្សា ហើយបន្សល់ទុកសំរាមរបស់ខ្លួនពាសវាលពាសកាលដូច្នេះ តើបងប្អូនប្រជាពលរដ្ឋផ្សេងទៀតនឹងមកទស្សនាទីនេះទៀតទេ?

សូមចូលរួមថែរក្សាអនាម័យបរិស្ថាន និងវេចខ្ចប់ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ! ទោះបីបងប្អូនអញ្ជើញដល់ទីណាក៏ដោយ សូមចាត់ទុកទីកន្លែងនោះជាផ្ទះរបស់យើង ចូលរួមសម្អាតបរិស្ថានយើង!

ជាមួយគ្នានេះ ក្រសួងបរិស្ថាន ក៏សូមថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋភាគច្រើន ដែលបានប្រកាន់ខ្ជាប់នូវអនាម័យបរិស្ថាន! រមណីយដ្ឋានស្អាត បរិស្ថានល្អ”៕

RELATED ARTICLES