Tuesday, September 23, 2025
Homeតារាខ្មែរអ្នកនាងគង់ សុជាតិ ចង់វិលទៅរកស្នេហ៍ផ្អែមល្ហែម ៧ឆ្នាំមុន

អ្នកនាងគង់ សុជាតិ ចង់វិលទៅរកស្នេហ៍ផ្អែមល្ហែម ៧ឆ្នាំមុន

ចំណងស្នេហាគង់ សុជាតិ-ជា វិបុល បានវិលមករកភាពស្អិតល្មួតដូចអំឡុងពេលដែលពួកគេស្រលាញ់គ្នាដំបូង​កាលពីឆ្នាំ២០១៣ ដោយថ្មីៗនេះ អ្នកទាំង២ បានទៅលំហែកាយានៅកណ្ដាលវាលស្រែ ស្រូបក្លិនស្រូវនៅស្រុកទឹកឈូ ខេត្តកំពត។

គូស្នេហ៍ខុសវ័យនេះបានឱបរឹតប្រលែងគ្នាមិនចាញ់ស្នេហាយុវវ័យឡើយ ខណៈដែលអ្នកនាងគង់ សុជាតិ ហាក់មានសេចក្ដីសុខបំផុតក្នុងជីវិតជាលើកទី២​ព្រោះថា ពេលនេះអ្វីៗបានវិលមករកភាពប្រកតីឡើងវិញអស់ហើយ បន្ទាប់ពីចំណងស្នេហាស្ទើរតែប្រេះឆាឈានទៅរកការចែកផ្លូវគ្នាទៅហើយ បន្ទាប់លោកវិបុល ធ្លាយរឿងមានស្នេហាជាមួយពិធីការិនីចាន់ កែវនិមល ធ្វើឲ្យសុជាតិ ចូលពេទ្យសង្រ្គោះជាបន្ទាន់នោះ។

ប៉ុន្ដែតាំងពីលោកវិបុល វិលមករកការស្រលាញ់ប្រពន្ធកូនដូចដើមមក​ស្រាប់តែគង់ សុជាតិ បានព្យាយាមរឹតចំណងស្នេហ៍ឲ្យវិលទៅរកដូចអំឡុងពេលអ្នកទាំង២ ផ្ដើមស្នេហ៍ជាមួយគ្នា កាលពី៧ឆ្នាំមុន តាមរយៈការដើរសាងអនុស្សារីយ៍ជាមួយគ្នាតាមបណ្ដាខេត្ត។

គួររំលឹកថា អំឡុងពេលដែលអ្នកនាងគង់ សុជាតិ-ជា វិបុល ភ្ជាប់ស្នេហ៍ជាមួយគ្នាកាលពីឆ្នាំ២០១៣នោះ អ្នកទាំង២​ល្អូកល្អិនគ្នាខ្លាំងណាស់ ដោយបានសាងអនុស្សាវរីយ៍ជាមួយគ្នាជាច្រើន ទាំងក្នុងនិងក្រៅស្រុក។ ប៉ុន្ដែដោយសារតែការធ្វេសប្រហែសតែបន្ដិច ធ្វើឲ្យសុជាតិ រងខ្សឹកខ្សួលបង្ហូរទឹកភ្នែកតែម្នាក់ឯងជារៀងរាល់រាត្រី តែថៅកែហង្សមាស មិនឈរអោបដៃមើលនាងរងទុក្ខបែបនេះឡើយ ដោយបានធ្វើឲ្យអ្នកនាងរីករាយឡើងវិញ តាមរយៈការបញ្ឈប់ឲ្យលោកវិបុល -ចាន់និមល ចាប់ដៃគូគ្នាសាជាថ្មីទៀត ហើយដោយបង្វិលឲ្យលោកវិបុល-សុជាតិ ធ្វើជាដៃគូតែម្ដង។

គង់ សុជាតិ បានលែងលះអតីតប្ដី លោកម៉ៅ សាលភាព ដោយបន្សល់ចំណងដៃកូនប្រុសស្រី២នាក់ ហើយនាងបានរៀបការការជាមួយលោកជា វិបុល កាលពីថ្ងៃទី៩​ ខែវិច្ឆិកា ឆ្នាំ២០១៣ ដែលពេលនេះទទួលបានចំណងដៃកូនស្រីម្នាក់ ឈ្មោះជា សុជាតិនារី ហៅដូរី អាយុជាង៣ឆ្នាំ។

សុជាតិ កំពុងតែរៀបគម្រោងធំមួយទៀត ដើម្បីផ្គាប់ចិត្តប្ដីនោះ គឺការពពោះកូនភ្លោះប្រុសតាមសំណើលោកវិបុល នាពេលឆាប់ៗនេះ៕

RELATED ARTICLES