Tuesday, September 23, 2025
Homeព័ត៌មានជាតិប៉ះសមត្ថកិច្ចស្រុកខ្មែរ មានជំនាញច្បាស់ណាស់... កុំចេះតែហ៊ាន

ប៉ះសមត្ថកិច្ចស្រុកខ្មែរ មានជំនាញច្បាស់ណាស់… កុំចេះតែហ៊ាន

ខេត្តព្រៃវែង ៖ ជនសង្ស័យជាជនជាតិចិនចំនួនពីរនាក់ ត្រូវបានកម្លាំងនគរបាលស្រុកស្វាយអន្ទរ ចាប់ខ្លួនករណីគាស់ទ្វារឡានដឹកស្រូវលួចយកលុយ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១២និង៧នាទីរសៀល នៅចំណុចរង្វង់មូលស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

លោកអ៊ុង ផាន អធិការនគរបាលស្រុកស្វាយអន្ទរ បានឱ្យដឹងថា ករណីនេះ ពលរដ្ឋបានរាយការណ៍ប្រាប់សមត្ថកិច្ចថា បានឃើញក្រុមចោរមានគ្នា៤នាក់ កំពុងតែធ្វើសកម្មភាពគាស់ទ្វារឡានដឹកស្រូវនៅចំណុចខាងលើភ្លាម លោកបានដឹកនាំកម្លាំងដេញស្ទាក់ជនសង្ស័យដែលជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ CI-៩៧៦៧ ជិះចូលផ្សារឈូកមាស រហូតដល់ប៉ុស្តិ៍នគរបាលព្រៃខ្លា ក៏បានបត់ក្រោយមកបុកចំពីមុខរថយន្តរបស់លោក ក៏ចាប់បានចំនួន២នាក់ ដោយម្នាក់រងរបួសបាក់ភ្លៅ ចំណែកបក្ខពួក២នាក់ទៀតរត់គេចបាត់។

លោកអធិការស្រុកស្វាយអន្ទរ បានឱ្យដឹងទៀតថា ជនសង្ស័យទាំងពីរនាក់ជាជនជាតិចិន ទី១-ឈ្មោះជិញ ឈាវ ភេទប្រុស អាយុ៣២ឆ្នាំ មានស្រុកកំណើតនៅភូមិកានថាង ឃុំធីងធ័ន ស្រុកលាវជាំង ខេត្តគង់ស៊ី ប្រទេសចិន ទី២-ឈ្មោះធាន ឈួយ ភេទប្រុស អាយុ៣៥ឆ្នាំ មានទីកំណើតនៅភូមិផានសឿ ឃុំជីងធ័ន ស្រុកលាវជាំង ខេត្តគង់ស៊ី ប្រទេសចិន រងរបួសបាក់ភ្លៅ ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង។

បច្ចុប្បន្ន សមត្ថកិច្ចធ្វើការសាកសួរដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។ ចំណែកបក្ខពួកដែលគេចខ្លួន សមត្ថកិច្ចនឹងស្រាវជ្រាវតាមចាប់ខ្លួនបន្ត៕

RELATED ARTICLES