ដោយមើលឃើញពីសារៈសំខាន់នៃការទប់ស្កាត់មេរោគកូវីដ-១៩ ឲ្យកាន់តែមានភាពប្រសើរឡើង មន្ត្រីក្រសួងទេសចរណ៍ផ្នែកប្រយុទ្ឋប្រឆាំង អនាម័យ មេរោគកូវីដ-១៩ បានចុះតាមទីតាំងបណ្តាហាងនិង ភោជនីយដ្ឋានមួយចំនួន សំដៅរួមគ្នាទប់ស្កាត់មេរោគខាងលើ។

នៅក្នុងនោះ យើងឃើញថា នៅទីតាំងភោជនីយដ្ឋាន Love និង Duplex បានចូលរួមសហការជាមួយមន្ត្រី ផ្នែកទេសចរណ៍ ជុំវិញការអនុវត្តន៍គោរពតាមផែនការ។ ពិធីខាងលើនេះ បានរៀបចំធ្វើឡើងកាលពីរសៀលថ្ងៃទី២៨ សីហា ឆ្នាំ២០២០ ស្ថិតនៅបរិវេណ ភោជនីយដ្ឋាន Love និង Duplex ដែលមានទីតាំងតាមបណ្តោយផ្លូវ២៧៨ សង្កាត់បឹងកេងកង រាជធានីភ្នំពេញ ឬខាងលិចវត្តលង្កា។

នាឱកាសនោះ បណ្តាមន្ត្រីជំនាញបានចុះពិនិត្យលើបរិយាកាសនៃផ្ទៃភោជនីយដ្ឋាន ក្នុងការរៀបចំក្បួនអនាម័យ ចូលក្នុងកម្រិតស្តង់ដារ ហើយឬនៅ។ ជាការមើលឃើញ ហាងខាងលើបានយកចិត្តទុកដាក់ជាសំខាន់ លើផ្នែកអនាម័យ ដូចជា មានដាក់ម៉ាស៊ីនស្គេនកំដៅមុខទ្វារចូល ទឹកអាល់កុលលាង សម្អាតដៃ និងជែលលាងដៃ ពេញបរិវេណហាង ទាំងផ្នែកខាងលើនិងខាងក្រោម។

តាមការអះអាងពីម្ចាស់ភោជនីយដ្ឋាន Love និង Duplex Restaurant បានបញ្ជាក់ថា “ស្របពេលបញ្ហាកូវីដ-១៩ កាន់តែថមថយ ហើយរដ្ឋាភិបាលកម្ពុជា បានបើកឱកាសបណ្តាគ្រឹះស្ថាននានា និងបណ្តាភោជនីយដ្ឋាន ហាងទំនើប ទាំងក្នុងក្រុង និងតាមខេត្ត។ សម្រាប់ភោជនីយដ្ឋាន Love និង Duplex Restaurant ក៏ធ្វើការ គោរព និងអនុត្តន៍តាមនូវគោលការណ៍របស់មន្ត្រីក្រសួងទេសចរណ៍ ស្តីពីភាពអនាម័យឲ្យល្អ និងកិច្ចទប់ស្កាត់មេរោគកូវីដ-១៩។

ហាងដដែល លើកយកហេតុផលទៀតថា ហាងយើងជាប្រចាំតែងតែគោរពលើក្បួនអនាម័យ ជាដរាប មានឧបករណ៍ពិនិត្យយូរមកហើយ ជូនដល់អតិថិជន មកកម្សាន្តរហូតមក ហើយវិធីទប់ស្កាត់នេះនៅតែបន្តធ្វើជានិច្ចតទៅ”៕


