Tuesday, September 23, 2025
Homeព័ត៌មានជាតិគាត់សប្បាយលក់ដាច់អស់ ទៅម្តងទៀត ក៏ជួបរឿងហ្នឹងតែម្តង

គាត់សប្បាយលក់ដាច់អស់ ទៅម្តងទៀត ក៏ជួបរឿងហ្នឹងតែម្តង

ខេត្តកណ្តាល ៖ បុរសម្នាក់ព្រោះតែជីវភាពទីទ័លក្រខ្លាំងពេក ទើបដើររាវខ្យល់ខ្ចៅយកទៅលក់គ្រាន់បានប្រាក់ដោះស្រាយជីវភាពប្រចាំថ្ងៃ ស្រាប់តែអកុសល ក្រោយពេលចេញទៅរាវខ្យងក៏បាត់ខ្លួនឈឹងមិនឃើញត្រឡប់មកផ្ទះវិញសោះ លុះក្រុមគ្រួសារនាំគ្នាចេញតាមរក ក៏ប្រទះឃើញសាកសពនៅក្នុងបឹង បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៤និ៣០នាទីរសៀល ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ នៅចំណុចបឹងធំ ស្ថិតក្នុងភូមិទួលដូង ឃុំគគីរ ស្រុកកៀនស្វាយ។

បុរសរងគ្រោះដែលលង់ទឹកស្លាប់ មានឈ្មោះរី ឌីណា ហៅឆៃ អាយុ៣២ឆ្នាំ មុខរបរដើររាវខ្យងលក់ មានលំនៅក្នុងភូមិដូនស ឃុំគគីរ ស្រុកកៀនស្វាយ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះបានចេញទៅរកខ្យងនៅចំណុចកើតហេតុ រួចបានយកខ្យងមកលក់ឱ្យអ្នកភូមិនៅម៉ោង១១និង២០នាទីព្រឹកម្តងរួចមកហើយ លុះក្រោយពេលលក់អស់ហើយ ជនរងគ្រោះក៏បានត្រឡប់ទៅរកខ្យងម្តងទៀត រហូតដល់វេលាម៉ោង៧យប់ទៅហើយ នៅតែមិនឃើញជនរងគ្រោះត្រឡប់មកផ្ទះវិញ ទើបបងប្អូនជិតខាង បាននាំគ្នាទៅរក និងជិះទូកតាមរកមើលក្នុងទឹកបឹង ក៏ប្រះទះឃើញសពជនរងគ្រោះអណ្តែតក្នុងទឹកបឹង។ រួចក៏បានរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរ ឱ្យចុះមកពិនិត្យតែម្តង។

ក្រោយយទទួលបានព័ត៌មានខាងលើ កម្លាំងប៉ុស្តិ៍សហការជាមួយកម្លាំងជំនាញស្រុក អាជ្ញាធរមូលដ្ឋាន និងគ្រូពេទ្យឃុំ។

ក្រោយពិនិត្យរួច សមត្ថកិច្ចអះអាងថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន រួចក៏ប្រគល់សពទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES