Tuesday, September 23, 2025
Homeតារាខ្មែរអ្នកនាងលី ម៉ារីណា ត្រូវប៉ាន់ទាំងកូវីដ-១៩ មិនទាន់ស្ងាត់

អ្នកនាងលី ម៉ារីណា ត្រូវប៉ាន់ទាំងកូវីដ-១៩ មិនទាន់ស្ងាត់

ភ្នំពេញ៖ សម័យកូវីដ-១៩ កំពុងបន្តប៉ះពាល់វិស័យសិល្បៈ ជាពិសេស វិស័យភាពយន្តនោះ បែរជាតារាសម្តែងល្បីឈ្មោះ អ្នកនាងលី ម៉ារីណា លេចធ្លោក្នុងចំណោមតារាជាច្រើនទទួលបានការងារថ្មី ក្លាយទូតសុច្ឆន្ទៈតំណាងឱ្យក្រុមហ៊ុនមួយ ជារបស់តារាប្តីប្រពន្ធមួយគូ។

ពិធីប្រកាសជាផ្លូវការ អ្នកនាងលី ម៉ារីណា ក្លាយជាទូតសុច្ឆន្ទៈរបស់ក្រុមហ៊ុនផលិតផលថែរក្សាសម្រស់ HK7 ដោយមានវត្តមានអ្នកសិល្បៈ តារាបង្ហាញម៉ូដ តារាសម្តែង និងតារាល្បីៗជាច្រើនរូបជាសាក្សី បានធ្វើកាលពីរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ នៅសណ្ឋាគារ Dara Airport ។

អ្នកនាង អ៊ឹម សុគន្ធា អគ្គនាយិកាក្រុមហ៊ុន HK7 បានថ្លែងឱ្យដឹងថា អ្នកនាងពិតសប្បាយចិត្តខ្លាំងណាស់នៅពេលតារាសម្តែងល្បី អ្នកនាងលី ម៉ារីណា ដែលមានរូបសម្រស់ស្រស់ស្អាតរូបនេះ ព្រមក្លាយខ្លួនជាទូតសុច្ឆន្ទៈតំណាងផលិតផលថែរក្សាសម្រស់HK7។

អ្នកនាងសុគន្ធា បន្តថា អ្នកនាងទុកចិត្តជាខ្លាំងលើតារាសម្តែងលី ម៉ារីណា ដែលនឹងសហការការងារច្រើនរួមគ្នាក្នុងក្រុមហ៊ុននេះ រួមទាំងកិច្ចការសង្គមផងដែរ។ អ្នកនាងសង្ឃឹមថា តំណាងទូតសុច្ឆន្ទៈ HK7 រូបនេះ នឹងធ្វើឱ្យប្រជាជនកម្ពុជា កាន់តែមានទំនុកចិត្ត និងជឿទុកចិត្តលើតារាល្បី លី ម៉ារីណា។

អ្នកនាងលី ម៉ារីណា បានថ្លែងឱ្យដឹងថា នេះគឺជាលើកដំបូងហើយដែលអ្នកនាងសម្រេចចិត្តទទួលយកការងារជាតារាតំណាងផលិតផលផ្នែកសម្រស់។ អ្នកនាងថា ការសម្រេចចិត្តទទួលយក ព្រោះតែអ្នកនាងបានសាកល្បងក្នុងការប្រើប្រាស់ និងបានដឹងច្បាស់អំពីប្រសិទ្ធិភាពនៃផលិតផលនេះថា ពិតជាអាចជួយឲ្យសម្រស់នៅតែក្មេងជាងវ័យ។

តារាស្រីរូបស្រស់នេះ បានបន្តថា នាងជឿជាក់ខ្លាំងដែលផលិតផលថែរក្សាសម្រស់ HK7 ព្រោះតែនាងដល់ពេលនេះ មានវ័យ៤០ឆ្នាំហើយ ដូច្នេះត្រូវតែការរបស់ល្អធានាពីគុណភាពពិត ហើយនាងក៏មិនងាយៗទទួលយកការងារ ឬតំណាងផលិតផលក្រុមហ៊ុនណាផ្តេសផ្តាស់ឡើយ។ HK7 គឺជាផលិតផលមានគុណភាពខ្ពស់ដែលអាចជួយឲ្យសម្រស់កាន់តែស្រស់សោភាលើកគ្រប់ផ្នែកទាំងផ្ទៃមុខ និងដងខ្លួន ដែលអាចប្រើប្រាស់បានទាំងបុរសនិងនារី។

សូមបញ្ជាក់ថា តារាសម្តែង លី ម៉ារីណា នៅឆ្នាំនេះមានវ័យជាង៤០ឆ្នាំទៅហើយ ប៉ុន្តែបើនិយាយរូបសម្រស់វិញ គឺថាក្មេងៗសុំខ្មាស ព្រោះតែស្បែករបស់នាងនៅតែសស្អាត។ ចំណែកផ្ទៃមុខរបស់អ្នកនាងនៅតែស្អាតគ្មានស្នាមជ្រីវជ្រួញនោះទេ។

សូមរំលឹកផងដែរថា អ្នកនាងអ៊ឹម សុគន្ធា ដែលជាអគ្គនាយិកាក្រុមហ៊ុនផលិតផលថែរក្សាសម្រស់ HK7 ជាអតីតតារាបង្ហាញម៉ូដល្បីជួរមុខចាប់តាំងពីឆ្នាំ២០១០ ហើយនាងបានរៀបការជាមួយតារាសម្តែងលោក គង់ រ៉ាយុទ្ធ និងពេលនេះអ្នកទាំង២ ក្លាយទៅជាអ្នកជំនួញដ៏លេចធ្លោនាពេលបច្ចុប្បន្នតែម្ដង៕

RELATED ARTICLES