អតីត Freshie Girls កញ្ញាគឹម ច័ន្ទបរមី ស្ងប់ស្ងាត់អាជីពសម្ដែងនៅរយៈពេលចុងក្រោយនេះ ធ្វើឲ្យនាងប្រឈមការធ្លាក់កូដកាន់តែខ្លាំង ព្រោះគ្មានសកម្មភាពថ្មីៗ ទាំង MV និងភាពយន្ដ។

ទោះជាកេរ្ដិ៍ឈ្មោះក្នុងសិល្បៈមិនត្រដែតក្ដី ប៉ុន្ដែបើក្រឡេកមើលពីជីវិតឯកជនរបស់ស្រីស្អាតគឹម ច័ន្ទបរមី វិញនាងកាន់តែមានភាពហ៊ឺហាដល់កំពូលតែម្ដង ដូចជា ពេលខ្លះគេឃើញនាងជិះរថយន្ដទំនើបៗតម្លៃរាប់សែនដុល្លារ ដូចជា Bentley និង Audi រួមទាំងការបង្ហាញផ្ទះវីឡាស្កឹមស្កៃដូចសេដ្ឋិនីទៀតផង ខណៈដែលថ្មីៗនេះ នាងត្រូវបានគូស្នេហ៍ លោកហ៊ុន បញ្ញាបុត្រ យកយន្ដហោះផ្ទាល់ខ្លួន ម៉ាកអ៊ែប៊ើស ៧២ (Air Bus 72) ទៅដឹកនាងពីអូស្រា្ដលី មកស្រុកវិញ។

ភាពហ៊ឺហាដល់កំពូលរបស់ស្រីស្អាតគឹម ច័ន្ទបរមី នៅពេលនេះ ក្រោយពីនាងបានភ្ជាប់ស្នេហ៍ជាមួយលោកហ៊ុន បញ្ញាបុត្រ ដែលត្រូវជាចៅលោកនាយករដ្ឋមន្រ្ដីហ៊ុន សែន ប៉ុន្ដែអ្នកទាំង២ មិនទាន់ដំណឹងដឹកដៃគ្នាចូលរោងការឡើយ។

កញ្ញាច័ន្ទបរមី ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា សង្សាររបស់នាង លោកបញ្ញាបុត្រ មានស្រីៗឆាតទៅសុំស្រលាញ់ច្រើន ប៉ុន្ដែសង្សារនាងស្រលាញ់តែនាងម្នាក់ទេ ហើយពេលមាននារីឆាតទៅលោកបញ្ញាបុត្រ នោះ សង្សាររបស់នាង ថែមទាំងបង្ហាញសារនោះនាងនាងមើលទៀតផង។ នាងថា ទំនាក់ទំនងរវាងនាងនិងសង្សារ គឺស្និទ្ធស្នាលគ្នាដូចតែគូស្នេហ៍គេដទៃទៀតដែរ។

តាមព័ត៌មានថា សង្សារគឹម ច័ន្ទបរមី លោកហ៊ុន បញ្ញាបុត្រ អាយុ២៣ឆ្នាំ គឺជាកូនប្រុសរបស់អ្នកស្រីហ៊ុន ចន្ធូ និងជាចៅប្រុសរបស់លោកហ៊ុន ណេង ដែលជាបងប្រុសបង្កើតរបស់សម្តេចនាយករដ្ឋមន្រ្ដី ហ៊ុន សែន។ ចំណែកម្ដាយរបស់ហ៊ុន បញ្ញាបុត្រ អ្នកស្រីហ៊ុន ចន្ធូ ដែលជាអនាគតម្ដាយក្មេកកញ្ញាគឹម ច័ន្ទបរមី នោះ ជាជាពាណិជ្ជករមួយរូបដែលមានក្រុមហ៊ុនជាច្រើននៅកម្ពុជា ផងដែរ។

តារាសិល្បៈជាច្រើនបានសរសើរនូវភ័ព្វសំណាងរបស់តារាសម្ដែងគឹម ច័ន្ទបរមី ដែលនាងនឹងក្លាយទៅជាចៅប្រសារសម្តេចនាយករដ្ឋមន្រ្ដី នៅពេលខាងមុខនេះហើយ។
ប៉ុន្ដែគេរង់ចាំមើលថា តើពេលណាទើបកញ្ញាបរមី នឹងរៀបការជាមួយលោកបញ្ញាបុត្រ ឲ្យផ្អើលមេឃទៅ?៕