Tuesday, September 23, 2025
Homeព័ត៌មានជាតិសូមប្រយ័ត្នជួបរឿងដូចគាត់ ពេលធ្វើដំណើរនៅវង្វង់មូលអូចំបក់ ខេត្តតាកែវ

សូមប្រយ័ត្នជួបរឿងដូចគាត់ ពេលធ្វើដំណើរនៅវង្វង់មូលអូចំបក់ ខេត្តតាកែវ

ខេត្តតាកែវ ៖ យុវជនម្នាក់បានជិះម៉ូតូមកពីដើរលេងយប់តែម្នាក់ឯងសំដៅទៅផ្ទះវិញ ស្រាប់តែដល់ពាក់កណ្តាលផ្លូវក៏លេចមុខជនសង្ស័យចំនួន២នាក់ បានធ្វើសកម្មភាពស្ទាក់កាប់១ដាវ បណ្តាលឱ្យរងរបួស លុះភ័យពេកក៏ផ្តួលម៉ូតូចោលរត់គេចខ្លួន ធ្វើឱ្យជនសង្ស័យមានឱកាសលើកម៉ូតូជនរងគ្រោះជិះគេចបាត់ស្រមោល។

ករណីកាប់ប្លន់ម៉ូតូខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវ២២ ចំណុចភូមិធ្នង់រលើង ឃុំលាយបូរ ស្រុកត្រាំកក់។

យុវជនរងគ្រោះដែលត្រូវចោរ២នាក់កាប់១ដាវប្លន់យកម៉ូតូទៅបាត់នោះ មានឈ្មោះហាំ ចិន អាយុ២១ឆ្នាំ មានលំនៅភូមិពោធិ ឃុំសំបួរ ស្រុកទ្រាំង។ ចំណែកម៉ូតូដែលត្រូវជនសង្ស័យប្លន់យកទៅបាត់នោះ ម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរី២០១០ ពាក់ស្លាកលេខភ្នំពេញ 1AP- 2462។

ដោយឡែក ជនសង្ស័យទាំង២នាក់មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា ជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ មិនស្គាល់ស៊េរី និងមិនចាំស្លាកលេខនោះឡើយ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតេហតុ ជនរងគ្រោះខាងលើបានជិះម៉ូតូតែម្នាក់ឯងចេញពីត្រង់ចំណុចវង្វង់មូលអូចំបក់ សំដៅត្រឡប់ទៅផ្ទះវិញ លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែលេចមុខជនសង្ស័យ២នាក់ជិះម៉ូតូដឹកគ្នា និងប្រដាប់ដោយដាវសាំម៉ូរ៉ៃ១ដើម បានជិះមកតាមពីក្រោយ រួចក៏ធ្វើសកម្មភាពកាប់ជនរងគ្រោះ១ដាវ ពីក្រោយចំត្រង់ស្មាឆ្វេង បណ្តាលឱ្យរងរបួសស្រាល ពេលនោះជនរងគ្រោះបានដួលម៉ូតូហើយរត់ចេញ ឆ្លៀតឱកាសនោះ ជនសង្ស័យក៏លើកយកម៉ូតូជនរងគ្រោះជិះត្រឡប់ក្រោយវិញបាត់ទៅ ។

ហេតុការណ៍នេះដែរ សមត្តកិច្ចកំពុងស្រាវជ្រាវ ដើម្បីស្វែងរកជនសង្ស័យទាំងពីរនាក់យកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

RELATED ARTICLES