Tuesday, September 23, 2025
Homeព័ត៌មានជាតិផ្ទះមិននៅ បែរជានៅផ្សារ ដើម្បីធ្វើសកម្មភាពនេះ... ទាល់តែប្រជាពលរដ្ឋប្តឹង

ផ្ទះមិននៅ បែរជានៅផ្សារ ដើម្បីធ្វើសកម្មភាពនេះ… ទាល់តែប្រជាពលរដ្ឋប្តឹង

ខេត្តតាកែវ ៖ ក្មេងទំនើងម្នាក់ដែលតែងប្រើប្រាស់ថ្នាំញៀនជាប្រចាំ រហូតដល់បែកថ្នាំក៏ធ្វើសកម្មភាពកាន់កាំបិតស្ទាក់ភ្ជង់សម្លុតគំរាមទារយកលុយពីប្រជាពលរដ្ឋអ្នកដំណើរតាមផ្លូវ ធ្វើឱ្យគ្រប់គ្នាមានការភ័យខ្លាចយ៉ាងខ្លាំង ត្រូវបានសមត្ថកិច្ចចុះចាប់ឃាត់ខ្លួននាំយកទៅចាត់ការតាមច្បាប់។

ការចុះឃាត់ខ្លួនជនសង្ស័យខាងលើ ធ្វើឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ នៅចំណុចផ្លូវចូលផ្សារអង្គតាសោម (ច្រកខាងត្បូង)។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះម៉ៅ ស្រស់ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅភូមិម្រុំ ឃុំតាភេម ស្រុកត្រាំកក់។

 តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ជនសង្ស័យខាងលើនេះ គឺជាមុខសញ្ញាញៀនថ្នាំ និងតែងបង្កការអុកឡុកប្រជាពលរដ្ឋអ្នកដំណើរតាមផ្លូវជាញឹកញាប់។ នៅមុនពេលកើតហេតុ ជនសង្ស័យខាងលើប្រដាប់ដោយកាំបិតបានធ្វើសកម្មភាពស្ទាក់សំឡុតគំរាមកំហែងយកលុយពីប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមផ្លូវសារធាណៈ និងផ្លូវចូលផ្សារ បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋអ្នកដំណើរយ៉ាងខ្លាំង។

ប្រភពដដែលបន្តថា ដោយឃើញសកម្មភាពដូច្នេះ ទើបឈ្មោះអ៊ុ យ៉េន ភេទប្រុស អាយុ៦៨ឆ្នាំ ជាមេភូមិអង្គតាសោម និងជាតំណាងប្រជាពលរដ្ឋបានដាក់ពាក្យបណ្តឹងប្តឹងឱ្យសមត្តកិច្ចឃាត់ខ្លួនជនសង្ស័យរូបនេះ ដើម្បីយកទៅផ្តន្ទាទោសតាមច្បាប់។

ក្រោយទទួលបណ្តឹងសមត្តកិច្ចបានឃាត់ខ្លួនជនសង្ស័យខាងលើ មកសាកសួរកសាងសំណុំរឿងតាមនីតិវិធី៕

RELATED ARTICLES